» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5711 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695882 នាក់

ក្រសួងការងារបានដំឡើងផ្ទាំងផ្សព្វផ្សាយការរកការងារធ្វើសម្រាប់ពលករមកពីថៃលើផ្លូវជាតិចំនួន ៧ទីតាំង សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ

 

ភ្នំពេញ៖គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដំឡើងផ្ទាំងផ្សព្វផ្សាយយុទ្ធនាការ “ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ” នៅ ៧ទីតាំង ដើម្បីសម្រួលដល់ការរកការងារធ្វើដល់ពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរដែលបានត្រឡប់មកពីថៃ។a labor find 

ទីតាំងទាំង៧នោះរួមមាន ផ្លូវជាតិលេខ១ ខាងមុខភោជនីយដ្ឋានប្រណិត, ផ្លូវជាតិលេខ២ ហួសរូបសំណាក់ស្ត្រីបីគួរស្រូវ, ផ្លូវជាតិលេខ៤ នៅព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ និងស្រុកអង្គស្នួល, ផ្លូវលេខ២០១១ ផ្លូវឧកញ៉ា ទ្រី ហេង ខាងមុខផ្សារទំនើប ឡាក់គី ឈូកមាស, ផ្លូវជាតិលេខ៥ ខាងមុខវត្តទេពប្រណំ ជិតដល់ចំណុចប្រសប់ផ្លូវ៥១, ផ្លូវជាតិលេខ៥ ខេត្តពោធិ៍សាត់ ជិតដល់ផ្លូវបំបែករូបសំណាក់ផ្តិល និងផ្លូវជាតិលេខ៦ ជិតវត្តគៀនឃ្លាំង។

 លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការដំឡើងផ្ទាំងផ្សព្វផ្សាយទាំងនេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារជាសេនាធិការ និងដើម្បីបង្កើនភាពងាយស្រួលបន្ថែមទៀតដល់បងប្អូនពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរដែលទើបមកពីថៃក្នុងការរកការងារធ្វើ ឬសិក្សាជំនាញបន្ថែម។

អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា៖ “ការដំឡើងផ្ទាំងផ្សព្វផ្សាយការរកការងារធ្វើនេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជាដល់ពលរដ្ឋខ្មែរដែលចង់ស្វែងរកការងារធ្វើនោះទេ តែវាផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់បងប្អូនពលរដ្ឋខ្មែរក្នុងការចុះឈ្មោះចូលធ្វើការ ឬចុះឈ្មោះរៀនជំនាញ ដោយគ្រាន់តែស្កេនកូដ QR នៅលើផ្ទាំងផ្សព្វផ្សាយទាំងនោះ ដើម្បីចុះឈ្មោះជាការស្រេច”។

បន្ថែមពីនេះ លោក ស៊ុន មេសា ក៏សូមអំពាវនាវដល់បងប្អូនពលរដ្ឋខ្មែរគ្រប់រូបដែលចង់រកការងារធ្វើសូមទាក់ទងមកលេខ ១២៩៧ ឬស្កេនកូដ QR រកការងារ ដែលអាចរកបាននៅក្នុងបណ្តាញសង្គមរបស់ក្រសួងការងារ និង NEA ដើម្បីចុះឈ្មោះចូលធ្វើការឱ្យបានគ្រប់ៗគ្នា។

 ដើម្បីជួយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការបានដាក់ចេញយុទ្ធនាការជាច្រើនដូចជា ការដាក់មណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជានិងថៃចំនួន ៦កន្លែង ការធ្វើវេទិកាការងារតាមភូមិស្រុកដោយនាំយករោងចក្រសហគ្រាសទៅជាមួយ ការធ្វើវេទិកាការងារជាប្រចាំនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងទីស្នាក់ការប.ស.ស.ទូទាំងប្រទេស និងការសម្របសម្រួលជាមួយរោងចក្រសហគ្រាសសម្រាប់ការចូលបំពេញការងាររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។ បន្ថែមពីនេះ ក្រសួងការងារបានរៀបចំប្រព័ន្ធ hotline ១២៩៧ សម្រាប់សម្រួលដល់ការស្វែងរកការងារធ្វើរបស់ពលរដ្ឋខ្មែរផងដែរ៕a labor find1 a labor find2