» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8066 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698237 នាក់

ក្នុង​បរិបទ​កូ​វិត​១៩​អាជ្ញា​ធរថៃ​សម្រេច​ឲ្យ​ពលករ​ខ្មែរ​ឡាវ​ភូមា​ស្នាក់នៅ​ធ្វើការ​២​ឆ្នាំ​ទៀត​

 

​ថៃ​៖ គណៈរដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ បាន​ឯកភាព​លើ​ការចុះបញ្ជី​ផ្ដល់​ភាពស្របច្បាប់​សម្រាប់​ពល​ករ​ខ្មែរ ដើម្បីឱ្យ​ពួកគាត់​បន្ត​ស្នាក់នៅ​ក្នុងប្រទេស​ថៃ បាន​រយៈពេល ២​ឆ្នាំ​ទៀត ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩​។a khmer thai

កាសែត​បាងកក​ប៉ុស្តិ៍​ចុះផ្សាយ​ឲ្យ​ដឹងថា​៖​ការចុះឈ្មោះ​អន​ឡាញ សម្រាប់​ពលករ​ដែល​មិនមាន​ឯកសារ​ត្រឹមត្រូវ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៥ ខែមករា ដល់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១​។ ក្រៅពី​ពលករ​ខ្មែរ ថៃ​ក៏​អនុញ្ញាតឱ្យ​ពលករ​មី​យ៉ាន់​ម៉ា​(​ភូមា​) និង​ពលករ​ឡាវ ចុះបញ្ជី​ដើម្បី​ទទួលបាន​សិទ្ធិ​ស្នាក់នៅ​ដោយ​ស្របច្បាប់​ផងដែរ​។​

​តាមរយៈ​ការចុះបញ្ជី​នេះ ពលករ​ខ្មែរ អាច​ស្នាក់នៅ​ក្នុងប្រទេស​ថៃ រហូតដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៣​។ ពលករ​តម្រូវឱ្យ​ស្វែងរក​ការងារ​មួយ​សិន ក្នុងពេល ៩០​ថ្ងៃ ហើយ​បន្ទាប់ពី​ចុះបញ្ជី​តាម​អន​ឡាញ អាជ្ញាធរ​សុខាភិបាល​ថៃ នឹងធ្វើ​ការត្រួតពិនិត្យ​សុខភាព និង​យក​វត្ថុ​សំណាក​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ ដែល​ថ្លៃ​ចំណាយ​សរុប ៧២០០​បាត រាប់​ប​ញ្ជូ​ល​ទាំង​ធានារ៉ាប់រង​សុខភាព​រយៈពេល​២​ឆ្នាំ​។ ការចំណាយ​ទាំងអស់ ជា​បន្ទុក​របស់​ពលក​រ និង​និយោជក​របស់​ពួកគេ​។

​សូមបញ្ជាក់ថា​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក​ទទួល​ផ្នែក​ពលករ លោក គឹម ចំរើន បានប្រកាស​នៅក្នុង​ហ៊េ​ស​ប៊ុ​ក (Facebook)​ស្ថានទូត​ខ្មែរ កាលពី​ថ្ងៃទី​២៧​ធ្នូ​ថា អំឡុង​ពេលនេះ រដ្ឋាភិបាល​ថៃ​បាន​អនុគ្រោះ ដល់​ពលករ​បរទេស​ទាំងអស់ ឱ្យ​អាច​ធ្វើការ​នៅ​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន​បាន ដោយ​មិន​មានការ​ចាប់ចង​នោះទេ​។ លោក​បន្ថែមថា ប្រសិនបើ​ពលករ​ខ្មែរ ខ្វះខាត​ស្បៀងអាហារ ពួកគាត់​អាចទាក់ទង​តាម​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត ផ្នែក​ទទួលបន្ទុក​ពល​ករ ឱ្យជួយ​ផ្សព្វផ្សាយ​រក​ជំនួយ​ជូន​ពួកគាត់​បាន​។​
​ប្រភព​៖ Bangkok Post

​