» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8393 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698564 នាក់

លោក​លៃ​លឿន ប្រធាន​ក្រុម​ប៉ូលិសចរាចរ​ក្រុងសៀមរាបប្រព្រឹត្ត​អំពើពុករលួយ ចំហរ​!

 

​សៀមរាប​៖​ប្រទេស​មានច្បាប់ គ្រួសារ​មាន​វិន័យ ​ពលរដ្ឋ​គោរព​ច្បាប់ តែ​មន្ត្រី​អនុវត្ត​ច្បាប់​មិន​គោរព​ច្បាប់ ។ ​ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៦​ខែវិច្ឆិកា ២០១៨ នៅ​ចំណុច​ផ្លូវ​តា​នើ​យ​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប​ខេត្តសៀមរាប ​ខ្ញុំ​ឈ្មោះ​ស៊ីម​ហៀ​ម អ្នកយក​ព័​ត៍​ការ​សែត​មាតុភូមិ បាន​ឌុប​ភរិយា​មកដល់​ចំណុច​ខាងលើ​ក៏ ត្រូវ​ប៉ូលិស​ចរាចរណ៍​មួយក្រុម​មាន​គ្នា ៧ អ្នកដឹង​នាំ​ដោយ​លោក​លៃ​លឿន​បញ្ជា​ផ្ទាល់ កាក់​អោយ​ឈប់ ដោយសារ​ភរិយា​ខ្ញុំ​មិន​ពាក់មួក​សុ​វត្តិភាព ។​a po sim1 

ខ្ញុំ​ស៊ីម​ហៀ​មបាន យកប្រាក់​ទៅ​បង់តាមច្បាប់។ ពេល​សួរថា​អ្នក​ក្រោយ​មិន​ពាក់មួក​ត្រូវ​ផាក​ប៉ុន្មាន​? ប៉ូលិស​ស្រី​ម្នាក់​ឆ្លើយថា ១៥០០០​រៀល​។​ខ្ញុំ​ក៏​សុខចិត្ត​បង់​ដោយសា​យើង​និង​ប្រពន្ធ​ជា​អ្នក​ខុស ។​

តែ ​ចៃដន្យ​អី ពេល​កំពុង​ឈរចាំគេសរសេ​បង្កា​ន់​ដៃ​បង់ប្រាក់ ​ស្រាប់​តែមាន​អ្នកបើកបរ​ឡាន​មួយមានកំហុសអត់​ពាក់​ខ្សែក្រវាត់ ត្រូវ​ផាក​ប្រាក់​២០០០០​រៀល តៃ​កុង​ឡាន​ថា​មានតែ​១៥០០០​រៀល ថ្នូរ​និង​មិន​យក​បង្កាន់ដៃ​បង់ប្រាក់​។ប៉ូលិសក៏យក។ ចំណែក​អ្នកជិះ​ម៉ូតូ​អត់​ពាក់មួក ម្នាក់ទៀត​អោយ​១០០០០​រៀល​ដោយ​ថាអត់​យក​បង្កាន់ដៃ​បង់ប្រាក់​ដែរ​។ប៉ូលិសយកទៀត។

​ដោយសា​ឃើញ​សកម្មភាពនគរបាលឈោង​យកលុយ​ញាត់​ការ​បូ​ប ផ្ទាល់ខ្លួនធ្វើអោយ​បាត់​ចំណូល​របស់​រដ្ឋ​ខ្ញុំ​ក៏​ទាញ​ទូរស័ព្ទ​ថត​៣ ឫ​៤​ប៉ុ​ស្តិទុកជា​ឯកសារ​សម្រាប់​ផ្សាយ​រាយការណ៍​ជូន​មេ​នគរបាល​ខេត្តសៀមរាប ។​ព្រោះ​ធើ​អ្ន​កាសែត ​យូ​ណាស់​ហើយ​អត់​ដឹងថា​ក្រុម​លោក​លៃ​លឿន​មេ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​រកប្រាក់​បាន​ដោយ​ងាយ​យ៉ាងនេះ​សោះ ។
​បែបនេះហើយ​បានជា​កំណើន​នៃ​គ្រោះ​ចរាចរណ៍​នៅមានកំរឹត​ខ្ពស់ ដោយសារ​លោក​លៃ​លឿន​មេនគរបាលចរាចរប្រ​ព្រឹ​ត្ត​អំពើពុករលួយ​មិន​ញញើត ចឹ​ង​សោះ​។​

​មាតុភូមិ​សុំ​ការពន្យល់​ពី​លោ​កលៃ​លឿន​តាម​ទូរស័ព្ទ ។ ពេល​សួរថា អ្នកបើក​ឡាន​មិន​ពាក់​ខ្សែ​ក្រ​វ៉ាត ត្រូវ​ផាក​ពី​ម៉ឺន​រៀល ម៉េច​គេ​អោយប្រាក់​១៥០០០​រៀល​មន្ត្រីនគរបាល​យ​ក​ប្រាក់​ញាត់​ការ​បូ​ប ហើយ​មិនចេញបង្កាន់ដៃ​ឲ្យ​?​។ លោក​លឿន​ឆ្លើយថា តាមច្បាប់​ត្រូវតែ​ផាក ក៍​ប៉ុន្តែ​គ្នា​អត់​ប្រាក់​មិនដឹង​ធ្វើ​ម៉េច (​ស៊ិ​ក​)???​។​

​ពេល​សួរថា នាង​កូនចៅ​របស់លោក​ប្រ​ព្រិឹត្ត​បែប​ណឹ​ង​គិត​យ៉ាងណាដែរ ? លោក​លៃ​លឿន​ឆ្លើយថាធើម៉េច បើ​គេ​ចេះតែ​យកប្រាក់​មកអោយ ចាំ​លោក​ណែនាំ​បន្តទៀត​? ។​ចម្លើយនេះមានន័យថាពុករលួយ។

មិនដឹងថា​បទល្មើស​ពុ​ក​រលួយ​ស្រស់ៗ​ចឹ​ង​អង្គភាព​ប្រឆាំង​ពុករលួយ​គិត​ម៉េច​ដែរ​ហ្ន​?​។​ព្រោះ​តាមច្បាប់​តែមួយ​ដុល្លារ​ក៏​ជាប់គុក​ដែរ​។ហេតុអីក៏អនុវត្តច្បាប់តែប្រជាពលរដ្ឋចឹង?៕a po sim 
​