» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9158 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699329 នាក់

មេដឹកនាំ​ក្រុម​កូ​ដ្ឋ​ករ​ណា​ហ្កា​វឺ​ល​អំពាវនាវ​ឲ្យ​កូដ​ករ​ចូលធ្វើការ​វិញ​បន្ទាប់ពី​បាន​ដោះលែង​ក្រៅ​ឃុំ​

 

​ភ្នំពេញ​៖ តំណាង​អតីត​បុគ្គលិក​ទាំង​៨​នាក់ របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​(Naga World) ដែល​ឃុំខ្លួន​នៅ​ពន្ធនាគារ បាន​សរសេរ​លិខិត​ផ្ញើជូន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយបាន​អំពាវនាវ​ឱ្យ​បុគ្គលិក និង​កម្មករ​ដែល​មិនទាន់​ចូលធ្វើការ​វិញ ឱ្យចូល​ធ្វើការ​ទាំងអស់​គ្នា ដើម្បី​ការពារ​ផលប្រយោជន៍​នៅ​កន្លែង​ការងារ និង​បង្ក​បរិយាកាស​សម្រាប់​ការដោះស្រាយ​វិវាទ​តាមផ្លូវ​ច្បាប់​។a naga sitho1

ដោយឡែក​ចំពោះ​អ្នក​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ សូម​សម្រាក​នៅផ្ទះ ឬ​រក្សា​ភាពស្ងប់ស្ងាត់ ដើម្បី​បង្ក​បរិ​កាស​សម្រាប់​ការចរចា​ជាមួយ​ក្រុមហ៊ុន និង​ក្រសួង​ការងារ ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ទូរ​ទាត់​សំណង​តាមផ្លូវ​ច្បាប់​។​​ក្នុង​លិខិត​ផ្ញើជូន​រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ទទួលបាន​នៅ​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២២ ដើម្បី​សុំ​កិច្ច​អន្ដរាគមន៍​បាន​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន តំណាង​អតីត​បុគ្គលិក ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ដែល​ចេញមុខ​អំពាវនាវ​ដល់​បុគ្គលិក និង​កម្មករ​ដែល​កំពុង​ធ្វើបាតុកម្ម​នោះ មាន​ចំនួន​៨​នាក់ រួមមាន ឈ្មោះ ឈឹម ស៊ីថរ​, ឈ្មោះ រី សុវណ្ណ​ឌី​, ឈ្មោះ ស៊ុន ស្រី​ពេជ្រ​, ឈ្មោះ ហៃ សុភាព​, ឈ្មោះ ឃ្លាំង សុ​បិ​ន្ដ​, ឈ្មោះ ទូច សិរី​មាស​, ឈ្មោះ សុខ ណា​រិ​ទ្ធ និង ឈ្មោះ ឈឹម សុខន​។ ទន្ទឹមនឹងនេះ តំណាង​អតីត​បុគ្គលិក​ទាំង​៨​រូប បានស្នើ​ដល់​ក្រុមហ៊ុន​កុំ​មាន​គំនុំ​គុំ​គួ​ន ឬ​ដាក់​ទោសទណ្ឌ ឬ​បង្ខំ​ធ្វើ​កិច្ចសន្យា​ផ្សេងៗ​ឡើយ សម្រាប់​អតីត​បុគ្គលិក​ដែល​ធ្វើ​កូដកម្ម​កន្លងមក​។​

​សូមបញ្ជាក់ថា អតីត​បុគ្គលិក​ចំនួន​៨​រូប ត្រូវបាន​ចោទប្រកាន់ និង​ឃុំខ្លួន​ពីបទ​ញុះញង់​បង្ក​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម កាលពីពេល​កន្លងទៅ បន្ទាប់ពី​ពួកគេ​បាន​ដឹកនាំ​ធ្វើការ​តវ៉ា​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ប៉ុន្តែ​ការតវ៉ា​នោះ​មិន​ទទួល​បាល​លទ្ធ​ល​ឡើយ ផ្ទុយទៅវិញ​ពួកគេ​មានតែ​ការចាប់ខ្លួន​ដោយ​អាជ្ញាធរ​ជា​បន្តបន្ទាប់​រហូតមក​ដល់ពេលនេះ​។​

​សម​ត្ត​កិច្ច​បាន​ចោទ គ​ញ្ញា ឈឹម ស៊ីថរ និង​លោក​សុខ ណា​រិ​ទ្ធ ថា​ជា​មេដឹកនាំ​បាតុកម្ម​ខុសច្បាប់ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម នៅមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ត្រូវបាន សមត្ថកិច្ច​ចាប់ ខ្លួន​តាម​ដីកា​តុលាការ កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២២​។ តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់ពន្ធនាគា​រ​ព្រៃ​ស កាលពី ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២២ ។ ទោះជា​យ៉ាងណា​មនុស្ស​ទាំង​ប្រាំ​បីនាក់​ខាងលើ​ត្រូវបាន​ដោះលែង​នេះ​មានឈ្មោះ​៖ ទី​១.​ឈ្មោះ ឈឹម ស៊ីថរ​, ទី​២. ឈ្មោះ រី សុវណ្ណ​ឌី​, ទី​៣. ឈ្មោះ ស៊ុន ស្រី​ពេជ្រ​, ទី​៤.​ឈ្មោះ ហៃ សុភាព​, ទី​៥. ឈ្មោះ ឃ្លាំង សុ​បិ​ន្ដ​, ទី​៦.​ឈ្មោះ ទូច សិរី​មាស​, ទី​៧. ឈ្មោះ សុខ ណា​រិ​ទ្ធ និង​ទី​៨. ឈ្មោះ ឈឹម សុខន​។​

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​ចាត់​តំណាង​ទៅសួរសុខទុក្ខ ចំពោះ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៍ដែល​ត្រូវបាន​ដោះលែង​បណ្តោះអាសន្ន​ព្រមទាំង​ជជែក​គ្នា​អំពី​វេលា​ដែល ត្រូវ​ចរចា​គ្នា ដើម្បី​បញ្ចប់​វិវាទ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​។​មានការ​កត់សម្គាល់ថា​ភាព​ធូ​ស្រាល​រវាង​ក្រុមហ៊ុន​ណា​ហ្កា​វឺ​ល​បុគ្គ​លឹក​និង​អាជ្ញា​ធរមាន​សម​ត្ត​កិច្ច​គឺ​កើតឡើង​ក្រោយពី​មានការ​លូកដៃ​ចូល​របស់​សម្តេច​ក្រឡាហោម​សខេង​ក៏ដូចជា​ប្រតិកម្ម​ពី​អង្គការ​សិទ្ធមនុស្ស​អង្គការសហប្រជាជាតិ​ក៏ដូចជា​មន្ត្រី​នៃ​សហគម​អឺរ៉ុប​និង​ស្ថានទូត​អាមេរិក​ផងដែរ​។​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច​ក្រឡាហោម ស ខេង នៅ​រសៀល​ថ្ងៃទី​០៩ មីនា នៅ​សាលាក្រុង​ភ្នំពេញ​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិភាក្សា​ជុំវិញ​បញ្ហា​វិវាទ​ការងារ​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៍ដែល​បានអូសបន្លាយ​អស់​រយៈពេល​ជិត​៣​ខែ​កន្លងមកហើយ​។ សមាស​សភាព​ចូលរួម​កិច្ចប្រជុំ​មាន រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ហ៊ុន​ហេង រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ការងារ​លោក អ៊ិន សំហេង អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក តាំង ស៊ុន​ឡាយ និង​អគ្គស្នងការ​នគរបាល​ជាតិ​លោក នេ​ត សាវឿន​។​a naga sitho out a naga sitho a naga sritke 


​