» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 154 នាក់

ម្សិលមិញ 10159 នាក់

សរុប 20299074 នាក់

សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ម្នាក់​ត្រូវ​ព្រនង់​គណសង្ឃ​និង​រដ្ឋមន្ត្រីក្រសួង​អប់រុំ​ព្រោះ​ហ៊ាន​និយាយ​រឿង​ពិត​ផស់​សង្ឃ​

 

​ភ្នំពេញ​៖​សាស្ត្រាចារ្យ​ឡុង​សារិន​ដែលជា​គ្រូបង្រៀន​ឯកជន នៅ​ក្រុមហ៊ុន E-Learning Cambodia​បាន​រង​ព្រនង់​ពី​សម្តេចព្រះសង្ឃរាជ​គណ​មហានិកាយ​ផង​រដ្ឋមន្ត្រីក្រសួង​អប់រុំ​ផង​ដោយសារតែ​ហ៊ាន​និយាយ​រឿង​ពិត​ខុសឆ្គង​របស់​បុគ្គល​សង្ឃ​មួយចំនួន​។​a monk nikaya1 

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួង​អប់រំ យុវជន និង កីឡា បាន សម្ដែង​ការសោកស្ដាយ​ចំពោះ ខ្លឹមសារ​មួយផ្នែក នៃ​វីដេអូ បង្រៀន​របស់លោក​គ្រូ ឡុង សារិន ដែល​ចំណុច​មួយចំនួន នៃ​ការបកស្រាយ​របស់គាត់​អាច​ជះឥទ្ធិពល​ដល់​ផ្នត់គំនិត​យុវជន​គ្រប់​ជំនាន់ និង​ពុទ្ធបរិស័ទ​ទូទៅ​ចំពោះ​ការគោរព​ប្រណិប័តន៍​ព្រះពុទ្ធសាសនា​។​ក្រសួង អប់រំ យុវជន និង​កីឡា នឹង​លុបចេញ និង​កែតម្រូវ​វីដេអូ​បង្រៀន​នៅត្រង់​មេរៀន​នេះ​ឡើងវិញ ។

នៅ​ថ្ងៃ​ខាងមុខ​ក្រសួង និង​ខិតខំ​ពិនិត្យពិច័យ​នូវ​រាល់ ខ្លឹមសារ នៃ​ការបង្រៀន​បន្ថែមទៀត​ដើម្បី​ជា​គុណប្រយោជន៍ នៃ​ការសិក្សា​របស់​សិស្សានុសិស្ស​កម្ពុជា ។​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ លោក ឡុង សារិន បាន​បង្រៀន​សិស្ស​អំពី​ការ​តែងសេចក្តី ដោយមាន​ផ្សាយ​ផ្ទាល់ (Live) លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​សាលា E-Learning Cambodia​។

​ពេល​ដល់​មេរៀន​ពាក់ព័ន្ធ​នឹង​ទសជាតក លោក ឡុង សារិន ដែលជា​គ្រូបង្រៀន​ឯកជន នៅ​ក្រុមហ៊ុន បាន​ឆ្លៀត​និយាយ​ពី​ព្រះ​សាសនា ដោយ​ប្រៀបធៀប​រវាង​គណៈមហានិកាយ និង​គណៈធម្មយុត្តិកនិកាយ​។ ការបង្ហាញ​អារម្មណ៍​លោក​នាពេលនោះ ស្តាប់​មើលទៅ ហាក់ដូចជា​លោក ពេញចិត្ត​ចំពោះ​ការ​បដិបត្តិ​ព្រះ​វិន័យ ក្នុង​ធម្មយុត្តិកនិកាយ ជាង​គណៈមហានិកាយ​។

​លោក ថា​៖«​មហានិកាយ ពាក់​ស្បែង​ជើង កាន់​ទូរស័ព្ទ [iphone] X plus មាន​អង្គរក្ស​ទៀត​...​។ ដល់​ធម្មយុត្តិកនិកាយ វិន័យ​តឹង សម័យ​កាន់​លុយ​ហើយ កាន់​លុយ​មិនបាន ហើយ​លោក ដើរ​លើ​ថ្នល់​កៅស៊ូ ថ្នល់​ស៊ីម៉ងត៍ ក្នុង​ទីក្រុង លោក ក៏​អត់​ប្រើ​ស្បែង​ជើង​ដែរ​។​...​ធម្មយុត្តិ លោក​វិន័យ​តឹង អ៊ីចឹង​ដល់ពេល​ដើរ​បិណ្ឌ​បាត្រ ធ្វើ​ឲ្យ​យើង យល់​ច្រំ​ឡំ​ថា ជា​លោក ធុតង្គ​។ លោក​ធុតង្គ អត់​មក​ទីក្រុង​ទេ លោក នៅតែ​ក្នុងព្រៃ​ទេ​។ ហើយ​លោក [​ធម្មយុត្តិ​] និមន្ត​ត្រង់​អ៊ីចឹង បើ​អ្នកណា មាន​សទ្ធា ក៏​ទូល​ព្រះអង្គ ព្រះអង្គ ឈប់​ប្រោសសត្វ [​ឈប់​ឲ្យ​គេ​ប្រគេន​ចង្ហាន់​]»​។

​លោក បន្តថា​៖«​បើ​មហា​និយាយ​នេះ សូម​សម្តេច​សង្ឃ ព្រះអង្គ​ជ្រាប​ផង លោកសង្ឃ​ខ្លះ មិនដឹង​ជា​ក្លែងក្លាយ ឬ​មិន​ក្លែងក្លាយ​ទេ​។ ទ្វារ​យើង​មិនទាន់​បើក​ផង ទៅ​ឈរ​មុន​ផ្ទះ​បាត់​ហើយ ហើយ​ទៅ​ឈរ​ជិត​ទ្វារ​ដែក​ហ្នឹង មើល [​ចុះ​មើល​ឡើង​] មិនមែន​ប្រមាថ​ទេ ជាការ​ពិត ហ៊ាន​ភ្នាល់​ដាក់​ជីវិត ធ្លាប់​ឃើញ តែ​មិនដឹង​ចាប់​របៀប​ម៉េច​? ហេងស៊យ​ចូល​ផ្ទះ​បាត់​ទូរស័ព្ទ​ទៀត មិន​ប្រមាថ​ទេ និយាយ​ការពិត ឲ្យ​ដឹង​ដល់​សម្តេចព្រះសង្ឃរាជ ថ្វាយបង្គំ​ព្រះអង្គ​ពី​ចម្ងាយ ដើម្បី​រក្សា​សាសនា​»​។

តែ​សម្តី​ប៉ុណ្ណឹង​បានធ្វើ​ឲ្យ​សម្តេច​សង្ឃ​ខាង​គណមហានិកាយ​មិន​សប្បាយ​ព្រះទ័យ​ហើយ​បានធ្វើ​លិខិត​ព្រមាន​ដោយ​ចោទ​លោកគ្រូ​ថា​និយាយ​គ្មាន​មូលដ្ឋាន​។​លិខិត​នេះ ឡាយព្រះហស្តលេខា​ដោយ​សម្តេច ទេព វង្ស និង សម្តេច ន​ន្ទ ង៉ែត ដែលជា​ថ្នាក់ដឹកនាំ​សង្ឃ​ខ្ពស់បំផុត​នៅ​កម្ពុជា​។ តាមរយៈ​លិខិត​នោះ សម្តេច​សង្ឃ​ទាំងពីរ​ព្រះអង្គ ចម្រើនពរ​ប់លោក ហង់ ជួន ណា​រ៉ុ​ន ថា ការប្រៀបធៀប​របស់លោក ឡុង សារិន គឺមាន​លក្ខណៈ​បន្តុះបង្អាប់​ព្រះសង្ឃ​គណៈមហានិកាយ​។

​ទោះបីយ៉ាងណា​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ លោក ឡុង សារិន​បាន​ថ្វើ​លិខិត​សុំទោស​ហើយ​ខាង​សម្តេច​សង្ឃ​ក៏បាន​យលព្រម​។​លោក​បាន ប្រាប់​កា​សេត​ថា​៖«​ក្នុងនាម​យើង​ជា​ពុទ្ធសាសនិក យើង​ដូចជា​កូន​ជា​ចៅ​អ៊ីចឹង​។ សម្តេច​ទាំងពីរ​អង្គ ឲ្យ​យើង​សូមទោស មានអី​កូនចៅ​ជំនាន់​ក្រោយ មានតែ​សូមទោស​ហ្នឹងហើយ ...​។ ការ​សូមទោស​នេះ ក្នុងនាម​ជា​កូន​ដែល​ស្តាប់​ឪពុកម្តាយ ក្នុងនាម​ជា​កូនចៅ​របស់​ព្រះ​»​។

សម្តេច ឃឹម សន ព្រះ​លេខាធិការ​នៃ​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក មាន​សង្ឃ​ដិ​ការ​ជាមួយ​កាសែត​ថា ព្រះអង្គ បង្ហាញ​ព្រះ​ហទ័យ​ថា ព្រះអង្គ​ផ្ទាល់ ក៏ដូចជា​គណៈសង្ឃ​នាយក មិន​ចង់​ឲ្យ​មាន​រឿងនេះ​កើតឡើង​ឡើយ​។ ព្រះអង្គ មាន​ថេរ​ដីកា​ថា​៖«​គាត់ គ្មាន​ចេតនា​ចង់​ឲ្យ​កិច្ចការ​ហ្នឹង មាន​ភាពច្របូកច្របល់​ធ្ងន់ធ្ងរ​ទេ គណៈសង្ឃ​នាយក មិនមាន​អី​ទេ ចម្រើនពរ​។ កាលណា សូមទោស​មក​គណៈសង្ឃ​នាយក អាត្មា​ជឿថា ស្ងប់​ហើយ មិនមាន​អី​ទេ​...»​។​

​មានការ​កត់សម្គាល់​ដែ​ឬថា រឿង​រ៉ាង​មួយ​នេះ បានកើត​ឡើង​យូរ​ដែរ​មកហើយ តែ​ទើប​លេចចេញ​ជា​សាធារណៈ​។ ​សម្តេច ឃឹម សន មាន​សង្ឃដីកា​ថា ពេល​ឃើញ​វីដេអូ​ឃ្លី​ប​នេះ​ភ្លាមៗ គណៈសង្ឃ​នាយក មិនបាន​សរសេរ​លិខិត​ទៅ​រដ្ឋមន្ត្រីក្រសួង​អប់រំ​ឡើយ ដោយបាន​ទាក់ទង​ទៅ​ក្រុមហ៊ុន E-Learning Cambodia ជាមុន ដើម្បី​ណែនាំ​ឲ្យ​លោក ឡុង សារិន សូមទោស តែ​ពេល ក្រុមហ៊ុន E-Learning Cambodia ចេញ​លិខិត​ឆ្លើយតប​ទៅ​គណៈសង្ឃ​នាយក ពុំបាន​បង្ហាញ​ការ​សូមទោស​ទេ គឺ​បង្ហាញ​លក្ខណៈ​ការពារ​លោក ឡុង សារិន ទៅវិញ​។

ព្រះអង្គ ឲ្យដឹងថា ដោយ​មិនអាច​ទទួលយកបាន​ចំពោះ​លិខិត​របស់​ក្រុមហ៊ុន E-Learning Cambodia ទើប​គណៈ​សង្ឃនាយក សម្រេច​ផ្ញើលិខិត​ជូនទៅ​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០ ដើម្បី​សូម​ឲ្យ​ណែនាំ លោក ឡុង សារិន​។ តែបើ​តាម​ការកត់សម្គាល់​មហាជន​ជាច្រើន​តាម​បណ្តាញ​សង្គម​បាន​សម្តែង​ការគាំទ្រ​លោកគ្រូ​ឡុង​សារិន​ថា​លោក​និយាយ​ត្រូវ​វាជាសេរីភាពនៃការបញ្ចេញមតិ!៕a monk nikaya2 a monk nikaya a monk nikaya3 a monk nikay a monk nikay1 a monk nikay2a monk nikaya4