» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8095 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698266 នាក់

រដ្ឋមន្ត្រីក្រសួង​ការងារ​ខ្ជាក់​ហើយ​លេប វិញ​ក្នុង​រឿង ស្វ័យ​និ​យោជន៍​ដោយ​ជនបរទេស​នៅ​ស្រុក​ខ្មែរ​


​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង​បានធ្វើ​រឿង​គួរ​ឲ្យ​ហួសចិត្ត​មួយ​ក្នុង​រឿង​ស្វ័យ​និ​យោជន៍​ដោយ​ជនបរទេស​នៅ​ស្រុក​ខ្មែរ ដោយ​ចេញ​សេចក្តីជូនដំណឹង​លុបចោល​បំរាម​ហាម​មិន​ឲ្យ​ច​នរ​ទេស​ប្រកបការងារ​១០​មុខ​ក្នុងស្រុក​ខ្មែរ​ដែល​ចេញ​កាលពី​ខែសីហា​ឆ្នាំ​២០១៩​។a china itha 

​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ កាលពី​ថ្ងៃទី​៥ ខែតុលា​គឺ​ក្រសួង​ការងារ​បានធ្វើ “​ការអនុញ្ញាត​ឡើងវិញ​នៃ​សកម្មភាព​ស្វ័យ​និ​យោជន៍​ដោយ​ជនបរទេស ។​​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ ថ្លែងប្រាប់​ពី​មូលហេតុ​ដែល​លោក​ខ្ជាក់​ហើយ​លេប​វិញ​ថា​គឺ យោង​តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​នៃ​ជនបរទេស​ក្នុង​វិស័យ​កម្ម​និង​ដើម្បី​លើកទឹកចិត្ត​ដល់​ការវិនិយោគ​ក្នុង​កម្ពុជា ក្រសួង​ការងារ បានអនុញ្ញាត​ឡើងវិញ​នូវ​គ្រប់​សកម្មភាព​ស្វ័យ​និ​យោជន៍​ដោយ​ជនបរទេស ។​

លោក​ហេង​សួ​រដ្ឋលេខាធិការ​ក្រសួង​ការងារ​បានការ​ពារ​ថា​មកពី​មាន​សំណូមពរ​ពី​ក្រុមហ៊ុន​មកពី​អាស៊ី​ខាងកើត​(​មិនដឹង​ប្រទេស​ណាខ្លះ​ទេ​?)​ដោយសារ​គេ​ចង់បាន​រស​និយម​ផស់​គេ​។​មានន័យ​ថាបើ​ចិន​មក​ស្រុក​ខ្មែរ​គេ​ចង់ស៊ី​ម្ហូប​ឬ​តាកស៊ី​ដែល​ចិន​ធ្វើ​ឬ​បើកបរ​រកស៊ី​?​។​​ករណី​យ៍​មួយ​នេះដែរ​លោក​វន​ពៅ​ប្រធាន​អង្គការ​សេដ្ឋកិច្ច​ក្រៅ​ប្រព​ន្ធ័​បាន​ចេញមុខ​ជំទាស់​ដោយ​លោក​បាន​អំពាវនាវ​តាម​កាសែត​ឲ្យ​លោក​អ៊ិត​សំហេង​និង​ក្រសួង​ពាក់​ព​ន្ធ័​ពិចារណារ​ដកចេញ​ការអនុញ្ញាតិ​នេះ​ឡើងវិញ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​។

​សូមបញ្ជាក់ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី “​ការកំណត់​ប្រភេទ​មុខរបរ និង​ការងារ​ដែល​ត្រូវ​ហាមឃាត់​សម្រាប់​ជនបរទេស​” ដើម្បី​កំណត់​មុខរបរ​ស្វ័យ​និ​យោជន៍ ដែល​ត្រូវបាន​ហាមឃាត់​ជនបរទេស​ក្នុងការ​ប្រកបមុខរប​រ និង​ធ្វើការ​នៅ​កម្ពុជា ។​

​នៅក្នុង​សេចក្តីប្រកាស កាលពីមុនបាន​បញ្ជាក់​ពី​ការហាមឃាត់​ដូចខាងក្រោម ៖
១. អ្នកបើកបរ​យាន្ត​ជំនិះ​គ្រប់​ប្រភេទ​ជា​លក្ខណៈ​អាជីវកម្ម មាន​ជាអាទិ៍ អ្នកបើក​ទោចក្រយានយន្ត អ្នកបើក​ត្រីចក្រយានយន្ត អ្នកបើក​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក អ្នកបើក​ម៉ូតូ​កង់​បួន អ្នកបើករថយន្ត​ដឹក​អ្នកដំណើរ​នឹង​ដឹកទំនិញ ។​២. អ្នកលក់ដូរ​ដោយ​មធ្យោបាយ​ថ្មើរជើង ឬ​យានជំនិះ​គ្រប់​ប្រភេទ​នៅ​ទីសាធារណៈ ។​៣. អ្នក​ម៉ាស្សា និង​ចាប់​សរសៃ​តាម​ទីសាធារណៈ ។​៤. អ្នក​កាត់សក់ អ៊ុតសក់ និង​កែ​សម្ផស្ស ។​៥. អ្នកផ្តល់​សេវាកម្ម​ដេរ និង​កាត់​ស្បែកជើង ។​
៦. អ្នក​កាត់ដេរ ។​៧. អ្នក​ប៉ះ​កង់ ជាង​ជួសជុល​យានយន្ត ។​៨. អ្នក​ផលិត​វត្ថុ​អា​នុ​ស្សាវ​រី​យ៍​ខ្មែរ ។​៩. អ្នក​ផលិត​ឧបករណ៍​ភ្លេងខ្មែរ បាត្រ​លោក និង​ពុទ្ធរូប ។​
១០. ជាងទង និង​ជាង​ច្នៃត្បូង​ពេជ្រ ។​​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹងមិន​ផ្តល់ ឬ​មិន​បន្ត​សុពលភាព​បណ្ណ​ក៏ដូចជា​សៀវភៅ​ការងារ ដល់​ជនបរទេស​ដែល​កំពុង​ប្រកបមុខរបរ និង​ការងារ​ដូច​មានកំណត់​ខាងលើនេះ​ទេ ។​ប្រជាពលរដ្ឋ​ខ្មែរ​អបអរ​សេចក្តីប្រកាស​នេះ​បាន​តែមួយ​ដង្ហើម​ចង្រឹត​តែ​ប៉ុន​ណោះ​៕a china ith3 a china ith2 a china ith a china ith1 

​