» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1698 នាក់

ម្សិលមិញ 5988 នាក់

សរុប 18747033 នាក់

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ ការបិទព្រំដែនកម្ពុជា-ថៃនឹង ធ្វើឱ្យចិនមកទិញកសិផលពីកម្ពុជាដោយផ្ទាល់ក្នុងពេលដែលកម្ពុជាដែលមានឱនភាពពាណិជ្ចកម្មក៏ត្រូវទិញយន្តហោះពីចិនផងដែរ!

 

 

ភ្នំពេញ៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងដោយវាយតម្លៃថា ការបិទព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យចិនមកទិញកសិផលពីកម្ពុជា ដោយផ្ទាល់មិនមែនតាមរយៈថៃដូចមុន ដូច្នេះការចុះទិញដោយផ្ទាល់នេះ នឹងផ្ដល់ផលចំណេញដល់កម្ពុជា ពិសេសប្រជាកសិករដែលដាំដំណាំ។a pen sovijeat 

លោក ប៉ែន សុវិជាតិ បានថា បន្ទាប់ពីការបិទព្រំដែនទំនិញរបស់កម្ពុជាមានខ្លះកកស្ទះ ព្រោះថា ថៃទិញទំនិញពីកម្ពុជា គឺលក់បន្ដឲ្យប្រទេសចិន ដូច្នេះការបិទព្រំដែននេះនឹងធ្វើឲ្យទំនិញដែលផ្គត់ផ្គង់ទៅចិនមានការខ្វះខាត ចិននឹងមកទិញទំនិញដោយផ្ទាល់ពីកម្ពុជា និងមិនឆ្លងកាត់ប្រទេសថៃទៀតឡើយ។ «ឥឡូវនេះចិនបានមកទិញទំនិញដោយផ្ទាល់ពីកម្ពុជា ដែលពីមុនធ្លាប់តែទិញបន្ដឲ្យថៃ ឬវៀតណាម។ ចំពោះប្រទេសវៀតណាម គឺនៅតែបន្ដការទិញទំនិញពីកម្ពុជា លក់បន្ដឲ្យប្រទេសចិនដដែល។ ទំនិញដែលកន្លងមកធ្លាប់តែកកស្ទះ ដោយសារតែការបិទព្រំដែននេះ ឥឡូវគឺមិនមានការកកស្ទះទៀតនោះទេ»

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ជាក់ស្ដែងដូចដំណាំពោតក្រហម ពីមុន គឺយើងធ្លាប់លក់ឲ្យប្រទេសថៃ ហើយថៃអាចនឹងលក់បន្ដឲ្យប្រទេសចិន ប៉ុន្ដែពេលនេះដំណាំពោតក្រហម ទោះមិនបាននាំចូលទៅកាន់ប្រទេសថៃដូចមុន តែត្រូវបានស្រូបទិញយកដោយទីផ្សារក្នុងស្រុក ព្រោះកម្ពុជាមានរោងចក្រផលិតចំណីសត្វ ដែលធ្វើចេញអំពីពោតក្រហមនេះ។ ដូច្នេះកសិករដែលដាំដំណាំពោតក្រហម និងត្រូវប្រមូលផលនូវអំឡុងពេល២ខែខាងមុននេះ គឺលែងមានបញ្ហាទៀតហើយ សូមកុំបានរម្ភ ព្រោះទីផ្សារក្នុងស្រុកមានតម្រូវការខ្ពស់ ក្នុងការប្រមូលទិញ។

លោកបានបន្ថែមទៀតថា សម្រាប់ដំណាំដំឡូងមីក៏មិនមានក្ដីកង្វល់ណាមួយទៀតឡើយ ព្រោះដំឡូងមីត្រូវបានទិញដោយផ្ទាល់ពីចិន ​ក្នុងនោះសូមលើកទឹកចិត្តឲ្យមានការកែច្នៃដំឡូងមីទៅជាម្សៅដំឡូងមី ដើម្បីអាចយកទៅប្រើប្រាស់តាមតម្រូវការផ្សងៗ ដូច្នេះកម្ពុជានឹងវិវត្តន៍ពីការនាំចេញវត្ថុធាតុដើម ទៅជាការកែច្នៃក្នុងការនានា។

សូមបញ្ជាក់ថានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមានហើយ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ។

កិច្ចព្រមព្រៀមទាំង២នេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មីចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា បន្ថែមពីលើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគបរទេសផ្ទាល់ (FDI) និងការងារថ្មីៗ ជូនប្រជាពលរដ្ឋផងដែរ។នេះបើតាមលោកប៉ែនសុវិជាតិប្រាបើកាសែត។

លោកប៉ែនសុវិជាតិបន្ថែមថា អ្នកនាំចេញរបស់កម្ពុជា ដែលត្រូវនាំចេញទំនិញទៅកាន់ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងទាំង២នេះ អាចសុំវិញ្ញានបនប័ត្រប្រភពដើមទំនិញ (CO) នៅក្រសួងពាណិជ្ជកម្ម ដើម្បីទទួលការអនុគ្រោះ អនុលោមតាមកិច្ចព្រមព្រៀងនេះ។

 ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានបង្ហោះសារអបអរសាទរ ចំពោះការចូលជាធរមាន នៃកិច្ចព្រមព្រៀងទាំង២នេះ ដែលនឹងនាំប្រយោជន៍ដល់កម្ពុជា និងចិនផងដែរ«កិច្ចព្រមព្រៀងទាំងពីរ ក្នុងឆ្នាំ២០២២ មកដល់តាមការគ្រោងទុក ថ្ងៃទី១ខែមករា ដំណឹងល្អពីរសម្រាប់ពាណិជ្ជកម្មរវាងចិន និងកម្ពុជា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមានក្នុងថ្ងៃតែមួយ។ ឆ្នាំ ប្រមូល ផល ២០២២ បានចាប់ផ្តើមចេញដំណើរជា ផ្លូវ ការ ហើយ»

សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬហៅថា FTA គឺជាកិច្ចព្រមព្រៀងលើកលែងពន្ធអាករ ទៅវិញទៅមករវាងប្រទេសមួយ និងប្រទេសមួយទៀត លើផលិតផលដែលបានព្រមព្រៀងគ្នា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ មិនត្រឹមតែជាការព្រមព្រៀងត្រឹមការលើកលែងពន្ធអាករលើផលិតផលប៉ុណ្ណោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។

សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានអះអាងថា កម្ពុជានឹងនាំផលិតផលជាង ៣៤០មុខ ហើយ ៩៥ភាគរយនៃផលិតផលនេះ នឹងចុះពន្ធដល់ ០ភាគរយ ហើយនៅសល់៥ភាគរយ គឺចុះក្នុងរយៈពេល១០ឆ្នាំ ឬអាចឆ្នាំបន្ទាប់ចុះទៅ០%។កម្ពុជាបានកំណត់មុខទំនិញសក្ដានុពលទាំង១០មុខនេះ មានដូចជា៖ ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច ដើម្បីទាញយកប្រយោជន៍កាន់តែច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ទោះបីយ៉ាងណាការនាំចញក៏នៅតែមានការលំបាក។

ដោយឡែក កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មតំបន់គ្រប់ជ្រុងជ្រោយ (អាសិប) មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូ ពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើមបង្កើតដំបូងនៅ ឆ្នាំ២០១២ នៅទីក្រុងភ្នំពេញ។RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ២ ២០០លាននាក់ ឬ ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក។

កម្ពុជាក៏ផមានផែនការ បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗបន្ថែមទៀត ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួន មានជាអាទិ៍ ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុប អាស៊ី ឥណ្ឌា រុស្ស៊ី ជប៉ុន ម៉ុងហ្គោលីជាដើម។ទោះបីយ៉ាងណាកន្លងមកកម្ពុជាមានឱនភាពពាណិជ្ចកម្មជាមួយចិនយ៉ាងច្រើនតែកម្ពុជានៅតែមានការលំបាកក្នុងការនាំទំនិញកសិផលចូលក្នុងប្រទេសចិន។ផ្ទុយទៅវិញអាមេរិកដែលមានឱភាពពាណិជ្ចកម្មជាមួយកម្ពុជានិងបណ្តាប្រទេសផ្សេងរដ្ឋការលោកដូណាល់ត្រាំបានដាក់ចេញវិធានការពន្ធគយទប់សគ្រឿងពីអាមេរិកនិងបើកឲ្យមានការនាំចូលទំនិញពីអាមរិកក្នុងអត្រាពន្ធសូន្យ។

សម្រាប់ការរកស៊ីជាមួយចិនវិញទៅបីមានកិច្ចព្រមព្រៀងពានិជ្ចកម្មសេរីនិងកម្ពុជាមានឱនភាពក៏ដោយក៏ថ្មីៗនេះកម្ពុជាប្រកាសទិញហន្តហោះពីចិន២០គ្រឿងផងដែរ។ហ៊ុនកម្ពុជា Air Cambodia និងក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd.,(COMAC) បានអនុស្សរណៈនៃការយោគយល់គ្នា អំពីការគ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់គឺ C909 regional ចំនួន ២០ គ្រឿង។ នេះបើតាមការឱ្យដឹងពីលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូចចិនប្រចាំកម្ពុជា។លោក វ៉ាង វិនពីន បានគូសបញ្ជាក់ថា ភាគីទាំងពីរគ្រោងនឹងសហការគ្នាលើវិស័យការបញ្ជាទិញយន្តហោះ ការគាំទ្រប្រតិបត្តិការ និងបណ្ដុះបណ្ដាលផលិតកម្មជាដើម។ លោកសង្កត់ធ្ងន់ថា នេះគឺជាវឌ្ឍនភាពថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដែនអាកាសនៃប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់ភាគីទាំងពីរ។a china plane 

 

 ទាក់ទងនិងការរកស៊ីជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ផងដែរអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Yan Dong បាន​ថ្លែងកាលពីថ្ងៃចន្ទទី៩កញ្ញាថា ប្រទេសចិនកំពុងជំរុញឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ចុះហត្ថលេខាលើការធ្វើឱ្យប្រសើរឡើង​នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំង២ នៅមុនដំណាច់ឆ្នាំនេះ ខណៈ​ចិនព្យាយាមធ្វើពិពិធកម្មការនាំចេញ​ក្នុងបរិបទពន្ធរបស់ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ការចរចាដើម្បីធ្វើឱ្យប្រសើរឡើងកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ បានបញ្ចប់នៅ​ខែឧសភា ដោយបើក «លទ្ធភាពទទួលបានទីផ្សារ» កាន់តែប្រសើរឡើងសម្រាប់វិស័យកសិកម្ម សេដ្ឋកិច្ចឌីជីថល និងឱសថរវាង​ចិន និងប្រទេសអាស៊ានទាំង ១០ ដែលនេះបង្ហាញពីការបើកចំហរផ្នែកសេដ្ឋកិច្ចរបស់ចិន ចំពេលមាន​ការគំរាមកំហែងពីពន្ធ ត្រាំ។

លោក Yan បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ថា៖ «(​ចិន) នឹងជំរុញឱ្យមានការចុះហត្ថលេខាជាផ្លូវការនៃពិធីសារស្តីពីការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន កំណែ ៣.០ នៅចុងឆ្នាំនេះ»។

លោកបានបន្ថែមថា៖ «ចំពេលមាន​ឯកតោភាគីនិយម និង​ការការពារ​និយម​ក្នុងខ្សែ​ច្រវ៉ាក់ឧស្សាហកម្មសកល ​ចិន និងអាស៊ានបាន​សង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីរក្សាស្ថិរភាព និងប្រតិបត្តិការដោយ​រលូននៃ​ច្រវ៉ាក់ឧស្សាហកម្មក្នុងតំបន់​»។ សូមបញ្ជាក់ថាប្រទេសចិនកំពុងរងការកៀបសង្កត់ពីប្រទេសអាមរិកតាមរយៈពន្ធគយដើម្បីទប់ស្កាត់កុំឲ្យអាមេរិកមានឱនភាពពាណិជ្ជកម្មជាមួយចិន។ចឹងហើយបានជាចិនបង្វែមុខព្រួញនៃការធ្វើពាណិជ្ចកម្មជាមួយបណ្តាប្រទេសផ្សេងៗក្នុងនោះមានប្រទេសអាស៊ានផងដែរ៕(ជាចន្ទ័)a china asean market a china export a china fruit