» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5488 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695659 នាក់

ករណីយ៍ស្ថាបនិកក្រុមហ៊ុនវិនិយោគដីធ្លីមួយ បោកលុយ ប្រជាពលរដ្ឋជាង ២០០០នាក់ត្រុវបានចាប់ខ្លួនបញ្ជូនទៅតុលាការ!

 

ភ្នំពេញ ៖ ប្រជាពលរដ្ឋរងគ្រោះបានឡោមព័ទ្ធឃាត់ខ្លួន១យប់ស្ថាបនិកក្រុមហ៊ុនវិនិយោគដីធ្លីមួយ ដែលពួកគាត់ចោទថា បានបោកប្រាស់លុយប្រមាណ ១៦លានដុល្លារអាមេរិក ពីប្រជាពលរដ្ឋជាង ២០០០នាក់ ។នៅវេលារសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សមត្តកិច្ចបានធ្វើការឃាត់ខ្លួនបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។a cheat land2 តាម​ការអះអាង​ពី​ជនរងគ្រោះ បុគ្គល​រូបនេះ កាលពី​កំឡុង​ឆ្នាំ​២០២២ ក្រុមហ៊ុន​ឌី​បេស​ហ្គ្រី​ន​ឡង​ឡាយ​ហ៍​(​ខេ​ម​បូ​ឌា​)​ឯ​.​ក មាន​ស្នាក់ការ​មុនដំបូង​នៅ​សង្កាត់​ស្នោ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ដែលមាន លោក ដេ​ង ប៊ុន​លីន ជា​អគ្គនាយក​ក្រុមហ៊ុន​, លោក ទូច សុភាព ជា​ស្ថាបនិក​ក្រុមហ៊ុន និង​លោក ម៉ៅ ជីតា ជា​ប្រធាន​ទីផ្សារ​។ បុគ្គល​ទាំងនេះ បាន​អូសទាញ​ឆរ​បោក​ដោយ​ឲ្យ​ពួកគាត់​ទិញ​ដី និង​ដាក់​លុយ ដើម្បី​វិនិយោគ​អចលនទ្រព្យ​ដោយបាន​ការប្រាក់ ៥%​។ ដោយមាន​ការជឿទុកចិត្ត ពលរដ្ឋ​ក៏បាន​នាំគ្នា​ប្រមូល​លុយ ខ្លះ​ខ្ចីលុយ​ធនាគារ ដើម្បី​ដាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​យកការប្រាក់ ដោយមាន​កិច្ចសន្យា​ត្រឹមត្រូវ​។ នៅពេល​ដាក់​លុយ​បានការ​ប្រាក់ ខ្លះ​បាន​ពីរ បី​ខែ ខ្លះ​រហូតដល់ ១០​ខែ ស្រាប់តែ​ក្រុមហ៊ុន​បាន​ប្តូរ​ទីស្នាក់ការ​វិច​បង្វិចរ​ត់បា​ត់​។

ក្រោយមក​ដឹងថា ក្រុមហ៊ុន​គេច​ទៅ​នៅ​ខណ្ឌ​សែន​សុខ ក៏បាន​នាំគ្នា​តាមរក តែ​បិទទ្វារ​ស្នាក់ការ​រហូត ហើយ​នៅ​រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២៥ ទើប​ឃើញ​បើកទ្វារ និង​ឃើញ​ស្ថាបនិក​ក្រុមហ៊ុន​ឈ្មោះ ទួ​ច សុភាព ក៏បាន​នាំគ្នា​ឃាត់ខ្លួន ហើយ​ទាក់ទង​ទៅ​សមត្ថកិច្ច​ឱ្យជួយ​អន្តរាគមន៍ តែ​មិន​ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ចាត់ការ​ឡើយ​។ ក្នុងករណីនេះ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ប្រមាណ ២០០០​នាក់ មាន​ទឹកប្រាក់​ចំនួន ១៥ ៨៧០ ០០០​ដុល្លារ ដែល​បាន​ចាញ់បោក​ក្រុមហ៊ុន​នេះ​។​

​ប្រជាពលរដ្ឋ​រងគ្រោះ បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​ពួកគាត់​បាននាំគ្នា​ដាក់ពាក្យ​បណ្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ តែ​មិន​ត្រូវបាន​តុលាការ​ចាត់ការ​នោះឡើយ និង​បាន​ទទូច​ស្នើ​ដល់​តុលាការ​ឃាត់ខ្លួន​ស្ថាបនិក​ក្រុមហ៊ុន​រូបនោះ​យកទៅ​ចាត់ការ​តាមច្បាប់​។

នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​បាន​លើកគ្នា​ដល់​ស្នាក់ការ​ជាថ្មី​ម្ដងទៀត បានឃើញ​ជន​ឆបោក​ដែលជា​ស្ថាបនិក​ក្រុមហ៊ុន​ស្ថិត​នៅមុខ​ស្នាក់ការ​ក្រុមហ៊ុន ១​យប់​ហើយដោយ​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ និង​នគរបាល​យាម​រហូតមក តែ​មិនឃើញ​សមត្ថកិច្ច​នាំខ្លួន​ទៅ​ចាត់ការ​តាម​ការចង់បាន​របស់​ពួកគាត់​នៅឡើយ ទើប​ធ្វើឱ្យ​ពួកគាត់​ទប់​អារម្មណ៍​ស្ទើរ​មិនបាន ពោលគឺ ចង់​បង្ក​ជា​ហឹ​ង្សា​ម្តងៗ​ទៅហើយ ដោយសារ​មាន​កំហឹង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ពី​ការចាញ់បោក​ក្រុមហ៊ុន​នេះ​អស់​លុយ​ពី​ខ្លួន​ច្រើន​។

​

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុគ្គលដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ទូច សុភាព ជាស្ថាបនិក ក្រុមហ៊ុន ឌី បេស ហ្គ្រីន ឡងឡាយហ្វ័ (ខេមបូឌា) ឯ.ក មានទីតាំងនៅសង្កាត់ក្រាំងឃ្នង់ ខណ្ឌសែនសុខ។ក្រៅពីបុគ្គលខាងលើ កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវចាប់ខ្លួនបក្ខពួកដែលសង្ស័យមានការពាក់ព័ន្ធផ្សេងទៀតផងដែរ។

បើប្រភពពីប្រជាពលរដ្ឋរងគ្រោះ បានអះអាងថា ជនរងគ្រោះសរុបក្នុងអំពើឆបោកនេះ មានប្រមាណ២ពាន់នាក់ ហើយគិតជាទឹកប្រាក់សរុបប្រមាណជិត១៦លានដុល្លារ។ រូបភាពនៃអំពើឆបោក គឺដាក់ទុនវិនិយោគអចលនទ្រព្យយកការប្រាក់ដូចឈ្មួញបោកមុនៗដែរ។សូមបញ្ជាក់ថានាពេលកន្លងមកមានប្រជាពលរដ្ឋជាច្រើនពាន់នាក់បានលុងខ្លួនចាញ់បោកឈ្មួញដែលមានគោរម្យងារជាឧកញ៉ាផងដែរតែសមត្តកិច្ចមិអាចដោះស្រាយជូនប្រជាពលរដ្ឋបានឡើយ។នេះជាមេរៀនដែលប្រជាពលរដ្ឋត្រុវឈ្វេងយល់និងមានការឆ្លាតវៃមុននិងដាក់ទុនរកស៊ីជាមួយអ្នកណាម្នាក់។a cheat land a cheat land3