» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5747 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695918 នាក់

អភិបាល​រាជធានី​ត​ភ្ជាប់​តួ​ស្ពាន​ខ្សែកាប​ឃ្លាំង​សាំង​ឬ​ស្សី​កែវ​ជ្រោយចង្វារ​

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​អ្នកឧកញ៉ា ពុង ឃាវ​សែ​ម្ចាស់​សំណង់​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ការតភ្ជាប់​តួ​ស្ពានបេតុង​ខ្សែកាប​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប ស្រប​នឹង​ស្ពាន​បា​ឡេ នៅ​ចំណុច​មុខ​ឃ្លាំង​សាំង ក្នុង​ខណ្ឌឫស្សីកែវ ភ្ជាប់​ទៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា ។a bridge keo 

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បានឱ្យដឹងថា ការដ្ឋាន​សាងសង់ ស្ពានបេតុង​ឆ្លងកាត់​ទន្លេសាប​ស្រប​នឹង​ស្ពាន​បា​ឡេ នៅ​ចំណុច​មុខ​ឃ្លាំង​សាំង ស្ថិតក្នុង​ខណ្ឌឫស្សីកែវ ត​ភ្ជាប់​ទៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា គិត​ត្រឹម​ថ្ងៃ​១៦ មករា ការដ្ឋាន​សាងសង់​សម្រេចបាន ៩៣% នៃ​គម្រោង ហើយ​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ដើម ខែមេសា ឆ្នាំ​២០២៣​។

​ស្ពានបេតុង​ខ្សែកាប​នេះ មាន​ប្រវែង ៩២២​ម៉ែត្រ ទទឹង​២០,៥​ម៉ែត្រ ចិញ្ចើម​ស្ពាន សម្រាប់​ថ្មើរ​ជើងមាន​ទទឹង ១,២៥​ម៉ែត្រ​សងខាង​, កម្ពស់​សរសរ​ស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប​ធៀប​នឹង​កម្រាល​ស្ពាន ៣៤​ម៉ែត្រ​។ សរសរ​សម្រាប់​ព្យួរ​ខ្សែកាប​មាន​សរសរ​ចំនួន ៤, គន្លង​ខ្សែ​យានយន្ត​ទទឹង ៣.៧៥​ម៉ែត្រ​, គន្លង​ធ្វើចរាចរ ២​ខ្សែ ទៅ និង​២​ខ្សែ មក​, កម្ពស់​នាវាចរ​ក្រោម​ស្ពាន​អតិបរមា​នៅ​រដូវវស្សា ១០.៥​ម៉ែត្រ​, កម្ពស់​នាវាចរ ក្រោម​ស្ពាន អ​ប្បរមា នៅ​រដូវប្រាំង ២០,៥​ម៉ែត្រ បំពាក់​បង្គោល​ភ្លើង​បំភ្លឺ និង​ដាក់​ស្លាក​សញ្ញា​ចរាចរ​។​ស្ពាន​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន OCIC ដោយ​ប្រើ​រយៈពេល ២៨​ខែ​ដែល​នឹង​បង្កើត​ផ្លូវ​ថ្មី​ត​ភ្ជាប់​ចរាចរ​ក្នុង​ទីក្រុង​ទៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​កម្ពុជា​នឹង​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា SEA GAME ឆ្នាំ​២០២៣៕a bridge keo1 a bridge keo2 

 

​