» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4609 នាក់

ម្សិលមិញ 9639 នាក់

សរុប 20694780 នាក់

ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា

 

ភ្នំពេញ​៖ កម្ពុជា និង​វៀតណាម បាន​កំណត់​គោលដៅ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កើនឡើង​ដល់ ២០ ពាន់​លាន​ដុល្លារ​អាមេរិក តាមរយៈ​ការរឹតចំណង​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ជិតស្និទ្ធ ការ​បើក​ទូលាយ​ទីផ្សា​រ និង​ការ​សហការ​វិនិយោគ​រួមគ្នា​។a vn expose 

គោlដៅ​ទាំងនេះ​ត្រូវ​បាន​គូស​បញ្ជាក់​នៅក្នុង​ពិធី​បើក «ពិព័រណ៍​តភ្ជាប់​ពាណិជ្ជកម្ម និង​ផ្សព្វផ្សាយ​ផលិតផល​វៀតណាម-កម្ពុជា ឆ្នាំ​២០២៦» (VIDEX CAMBODIA 2026) ដែល​បាន​ប្រព្រឹត្ត​ទៅ​នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នេះ នៅរាជធានីភ្នំពេញ។ ពិព័រណ៍នេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងការពារជាតិ និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសវៀតណាម ជាមួយក្រសួងការពារជាតិ និងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ ថាណា រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍បម្រុង ង្វៀន ក្វាង ង៉ុក អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូប។

 

ពិព័រណ៍​ពាណិជ្ជកម្ម​ដែល​មានរយៈពេល ៤ ថ្ងៃ​នេះ រៀបចំ​រហូត ដល់​ថ្ងៃទី​១៧ ខែតុ​លា មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ ដោយ​មានការ​ចូលរួម​ពី​អង្គភាព និង​សហគ្រាស​វៀតណាម​ចំនួន ១៥០ ព្រម​ទាំង​ក្រុមហ៊ុន​កម្ពុជា​ចំនួន ២៧ ដើម្បី​ដាក់​បង្ហាញ​ផលិតផល ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម និង​ស្វែងយល់​ពី​ឱកាស​វិនិយោគ​រួមគ្នា​។

គោលដៅ​ពាណិជ្ជកម្ម ២០ ពាន់​លាន​ដុល្លារ​នេះ ត្រូវ​បាន​បញ្ជាក់សារជា​ថ្មី​ដោយនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពី​រកម្ពុជាវៀតណាម នៅក្នុង «វេទិកាធុរ​កិច្ច វៀតណាម-កម្ពុជា ឆ្នាំ​២០២៦» ក្នុង​អំឡុង​ទស្សន​កិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម. លោក ឡេ មិញ​ហុង (Le Minh Hung) មក​កាន់​កម្ពុជា នា​ពេលកន្លងទៅ​ថ្មី​ៗនេះ​។

លោក​ឧត្តមសេនីយ៍​ឯក ង្វៀន ក្វាង ង៉ុ​ក (Nguyen Quang Ngoc) អនុរដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​វៀតណាម បាន​មានប្រសាសន៍​ថា ពិព័រណ៍​នេះ​នឹង​ចូល​រួម​ចំណែក​បន្ថែម​ទៀត​ក្នុង​ការ​ជំរុញ​ការ​ផ្លាស់ប្តូរ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ព្រម​ទាំង​ពង្រឹង​មិត្តភាព​ជា​ប្រពៃណី ដែល​ត្រូវ​បាន​ពង្រឹង​ឥតឈប់​ឈរក្រោម​បាវចនា «ជិត​ខាង​ល្អ មិត្ត​ភាព​ប្រពៃណី កិច្ច​សហប្រតិបត្តិ​ការ និង​ចីរភាព​យូរអង្វែង»។

លោក​បាន​បន្ថែម​ថា ព្រឹត្តិ​ការណ៍​នេះ​នឹង​បង្កើត​ឱកាស​ថ្មី​ៗសម្រាប់ធុរជន​កម្ពុជា និង​វៀតណាម ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង ធ្វើ​ពាណិជ្ជកម្ម ជំរុញ​ការ​វិនិយោគ​រួមគ្នា និង​ការអនុវត្ត​បច្ចេក​វិ​ទ្យា​ទំនើប​ៗចូល​ទៅក្នុង​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច-សង្គម​។

ខាងកម្ពុជាវិញលោក​ឧត្តមសេនីយ៍​ឯក តាន់ ថា​ណា រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​កម្ពុជា បាន​លើកឡើង​ថា ពិព័រណ៍​នេះ​គឺ​ជា​ផ្លែ​ផ្កាជាក់ស្តែង​មួយ​ដែល​កើតចេញ​ពី​ផែនការ​កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​ការពារ​ជាតិ​នៃ​ប្រទេស​ទាំងពី​រ សម្រាប់​ឆ្នាំ​២០២៦​។

 

លោក​ឧត្តមសេនីយ៍​ឯក តាន់ ថា​ណា បាន​បន្ត​ថា ព្រឹត្តិ​ការណ៍​នេះ​ក៏​ធ្វើឡើង​បន្ត​ពី «វេទិកាធុរ​កិច្ច កម្ពុជា-វៀតណាម» កាលពី​ថ្ងៃទី​៩ ខែតុ​លា ដែល​ត្រូវ​បាន​ដឹកនាំ​ផ្ទាល់​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក ឡេ មិញ​ហុង នាយក​រដ្ឋមន្ត្រី​វៀតណាម​។លោក​បាន​គូស​បញ្ជាក់​ថា ការពិព័រណ៍​នេះ​ផ្តល់​នូវ​វេទិកា​យ៉ាងសំខាន់​សម្រាប់ធុរជន​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ការ​ជួប​ជុំ ផ្លាស់ប្តូរ​យោបល់ និង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ដែល​មាន​សក្តានុពល​ខ្លាំង​។

លោក​ឧត្តមសេនីយ៍​ឯក បាន​បន្ថែម​ថា ពិព័រណ៍​នេះ​ប្រព្រឹត្ត​ទៅ​ចំពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​តំបន់ និង​សកល​លោក​កំពុង​មានការ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស ដែល​កំពុង​ផ្លាស់ប្តូរខ្សែច្រ​វាក់​ផ្គត់ផ្គង់ និង​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​វិនិយោគ(ពិសេសសកម្មភាពឈ្លានពានថៃមកលើកម្ពុជានិងការបិទព្រុំដែនរវាងប្រទេសទាំងពីរ)​។លោកតានថាណាបញ្ជាក់ថា «ឈរ​លើ​បរិបទនេះ កម្ពុជា និង​វៀតណាម នៅតែ​បន្ត​ជ្រើសរើស​ផ្លូវ​នៃ​ការ​ពង្រឹង​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិ​ការ និង​ការ​បំពេញ​បន្ថែម​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក»។

លោក​បាន​បន្ថែម​ទៀត​ថា ទំនាក់ទំនង​ទ្វេភាគី​មិន​ត្រឹមតែ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិ​ការ​នយោបាយ និង​ការពារ​ជា​តិ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​រាប់​បញ្ចូល​ទាំង​ពាណិជ្ជកម្ម ការ​វិនិយោគ ទេសចរណ៍ ការ​ភ្ជាប់​ទំនាក់ទំនង ការ​ផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន ព្រម​ទាំង​ការ​ផ្លាស់ប្តូរ​រវាង​យុវជន និង​ខេត្ត​ជាប់​ព្រំដែន​ផង​ដែរ​។សូមបញ្ជាក់ថាកាលពីថ្ងៃទី១៣តុលានៅទីក្រុងហាណូយវៀតណាមរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងវៀតណាមបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការណ៍លើវិសយ័យោធារវាងប្រទេសទាំងពីសម្រាប់ឆ្នាំ២០២៧។ការចុះហត្ថលេខាធ្វើកិច្ចសហការនេះត្រូវបានមើលឃើញថាបានកើតឡើងជាថ្មីក្នុងពេលដែលកម្ពុជាត្រូវបានថៃឈ្លានពានកាន់កាប់ទឹកដីមួយចំនួនតាមបណ្តោយព្រុំដែន។a vn expose1