» សម្តេចតេជោបានចាត់ទុកឈ្លើយសឹក១៨នាក់ដែលថៃចាប់បានពលីនិងប្រកាសថា កម្ពុជាមិនធ្វើថោកទៅអង្វរថៃ ដើម្បីឲ្យមានការបើកច្រកព្រំដែនឡើងវិញទេ! » ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ឈុត​ខ្មៅ​សៀម​៧​នាក់​ចាប់​រំលោភ​​.បូក​ពេល​ត្រឡប់​មក​ដល់​ជិត​ព្រំដែន! » ឃាតកសម្លាប់ស្ដ្រីក្មេងអ្នកចងការួចរំលោភសាកសព នៅស្រុកតាំងគោក ចាប់ខ្លួនបានហើយ នៅខេត្តប៉ៃលិន » ដឹងមូលហេតុហើយថាហេតុអីបានជាលោកផែងវណ្ណៈចាងហ្វាងកាសែតផែងវណ្ណៈនីវ(PVN)ហ៊ានធើស៊ីក្រសួងមហាផ្ទៃអត់ខ្លាច? » ថ្នាំព្យាបាលជំងឺមហារីក ដែលផលិតដោយប្រទេសរុស្ស៊ីចូលដល់ប្រទេសវៀតណាមហើយ! » ថៃដូរឥរិយាបទយល់ព្រមជួបកម្ពុជានៅម៉ាឡេស៊ីថ្ងៃទី២៦វិច្ឆិកា២០២៥ក្រោមការបញ្ចុះបញ្ចូលពីម៉ាឡេស៊ីនិងអាមេរិក » ថោកឬថ្លៃ ប្រូ?វាយនារីម៉ាស្សាហើយសម្រួលសងជនរងគ្រោះ១២០០ដុល្លារ ! » ស្ត្រីម្នាក់ត្រូវគេរំលោភស.ម្លា.ប់ពេលទៅទារប្រាក់ ហើយក.ប់ដីបំណងបំបា.ត់ដាន! » ស៊ីឈ្នួលស.ម្លា.ប់មនុស្ស នៅខេត្តកណ្ដាលចាប់បាននៅអន្លង់វែង!ឲ្យតែចង់ចា.ប់កុំឃឹមថារត់រួចអាណាក៏ដោយ! » ជំហរនាយករដ្ឋមន្ត្រីកម្ពុជាគឺការដោះស្រាយជាមួយថៃដោយសន្តិវិធី! » អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងបង្កផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកអង្គរជុំបន្ទាប់ពីរួចក្រពើរ៣០ក្បាល » ឯកឧត្ដម​ អាន់វ៉ា​ អ៊ីប្រាហ៊ីម​ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទូរសព្ទ័ជួបនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ! » ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យស្ថានភាពផ្ទាល់នៅភូមិព្រៃចាន់ ទីដែលទាហានថៃបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា » អាម៉េរិកដាក់ទណ្ឌកម្ម ក្រុមហ៊ុនថៃចំនួន២ ព្រោះជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកនៅព្រំដែនមីយ៉ាន់ម៉ា-ថៃ » កម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2325 នាក់

ម្សិលមិញ 3507 នាក់

សរុប 17846056 នាក់

សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​សម្តែង​ការដឹងគុណ​ព្រះមហា​វិ​រៈក្ស​ត្រ​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​៧០​ឆ្នាំ​

​ភ្នំពេញ​៖ ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ជា​ខួប​លើក​ទី​៧០(៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣) នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែល​ប្រជាជាតិ​កម្ពុជា​ទាំងមូល​បាន​រំដោះខ្លួន​ទាំងស្រុង​ពី​អាណានិគមនិយម​បារាំង ដែល​បានដាក់​នឹម​អាណានិគម​មកលើ​កម្ពុជា អស់​រយៈពេល ៩០​ឆ្នាំ (១៨៦៣-១៩៥៣)​។​​ពិធី​អបអរសាទរ​រំលឹក​ខួប​លើក​ទី​៧០ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ត្រូវបាន​ប្រារព្ធ​ឡើង​យ៉ាង​កងរំពង​ក្រោម​ព្រះរាជាធិបតីភាព ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បុត្រា​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិខ្មែរ​។ ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​អបអរសាទរ​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​។​a king independen5 

​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះអង្គ​មាន​ព្រះរាជបន្ទូល​ថា​៖ ខ្ញុំ មាន​ហឫទ័យ​រីករាយ​អបអរសាទរ​យ៉ាង​ជ្រាលជ្រៅ​បំផុត ដោយបាន​ចូលរួម​ប្រារព្ធ​ពិធី មី​ទ្ទិញ​ដ៏​មហោឡារិក ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ ដែលជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​មានតម្លៃ​បំផុត នៃ​មាតុ ភូមិ​កម្ពុជា​យើង​ដែល​បានទទួល​នូវ​ឯករាជ្យ​បរិបូ​ណ៍ និង​សិទ្ធិសេរីភាព​ដ៏​ពិសិដ្ឋ​ពី​អាណានិគម និយម​បារាំង ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧ​ត្ត​មរ​បស់ ព្រះមហាវីរក្សត្រ ព្រះ​នរោត្តម សីហនុ ព្រះវររាជបិតា ឯករាជ្យ​ជាតិ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។​
​បុណ្យ​ឯករាជ្យ​ជាតិ​ដ៏​ឧត្តុង្គឧត្តម ដែល​កំពុង​ប្រព្រឹត្តទៅ​យ៉ាង​មហោឡារិក​នេះ ជា​ទិវា​រំលឹក ពី​ឧ​ត្ត​ម​គុណបំណាច់​នៃ​ការទាមទារ​ឯករាជ្យ​ពី​សាធារណរដ្ឋ​បារាំង ក្រោម​ព្រះរាជ​កិច្ចដឹកនាំ​ដ៏ ឈ្លាសវៃ​របស់ ព្រះករុណា​ព្រះមហាវីរក្សត្រ ព្រះ​នរោត្តម សីហនុ ព្រះវររាជបិតា​ជាតិខ្មែរ “​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​យើង​ទាំងអស់​គា្ន​នៅ ចងចាំ​បាន​ថា​ជា​ចលនា​មហា​សាមគ្គី​ជាតិ ដែល​បានចាប់ផ្ដើម​នៅក្នុង​ឆ្នាំ​១៩៥២ ជា​ព្រះរាជ​បូ​ជ នី​យ​កិច្ច​ដើម្បី​ឯករាជ្យ​ពេញទី​នៃ​កម្ពុជា​។

​ព្រះអង្គ​បាន​មាន​ព្រះរាជ​បន្ទុល​ឲ្យ​ដឹងថា​៖​ឥស្សរជន និង​ជំនាញ​ការសំខាន់ៗ​បារាំង និង​ខ្មែរ បាន​ខិតខំ​ធ្វើការ​ដ៏​ត្រឹមត្រូវ​នៅ​រាជធានី ភ្នំពេញ​រហូតដល់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ទើបបាន​លទ្ធផល​ដែល​ជាទី​ពេញចិត្ត​នៃ​ភាគី​ខ្មែរ ដែល​នៅថ្ងៃនោះ លោក​អគ្គមេបញ្ជាការ សេនាធិការ ព្រមទាំង​កងទ័ព​បារាំង​ជើងគោក ជើង​អាកាស ជើង​ទឹក និង​សហភាព​បារាំង បាន​ថ្វាយបង្គំ​លា ព្រះករុណា​ព្រះមហា​វីរ​ក្សត – ព្រះ​នរោត្តម សីហនុ ព្រះវររាជបិតា​ជាតិខ្មែរ “​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ ខ្ពស់បំផុត ហើយ​ចាកចេញ​ជាដាច់ខាត ដោយ​មិន​វិល​ត្រឡប់មក​ព្រះរាជាណាចក្រ​កម្ពុជា វិញ ឡើយ ។ ដូច្នេះ​ចាប់ពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ព្រះរាជាណាចក្រ​កម្ពុជា​យើង មាន​ឋានៈ​ស្មើ នឹង​សាធារណរដ្ឋ​បារាំង គឺមាន​ឋានៈ​ជា​រដ្ឋ​ឯករាជ្យ​ពេញ​បរិបូណ៌ ។​

​សម្រាប់​មហា​មិ​ទ្ទីង​នេះដែរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា កូនចៅ​ជំនាន់​ក្រោយ​ចងចាំ​ជានិច្ច​នូវ​គំរូ​វីរភាព​របស់​សម្ដេចព្រះ​បាទ នរោត្តម សីហនុ ព្រះ​ហា​វីរក្សត្រ ព្រះ​រាជបិតា​ឯករាជ្យ ដែល​ព្រះអង្គ​បានទាមទារ​ដោយ​ជោគជ័យ និង​អហិង្សា​នូវ​ឯករាជ្យ​ជាតិ​ពេញបរិបូរណ៍​ពី​អាណា​និ​ម​គម​បារាំង​នៅ​ឆ្នាំ ១៩៥៣​។​​សម្ដេច​ធិបតី បាន​លើកឡើងថា «​ឯករាជ្យ និង​សន្តិភាព​» ពុំមែន​កើតឡើង​ដោយ​ឯកឯង​នោះទេ ទាំង​ការទទួលបាន​ឯករាជ្យ និង​សន្តិភាព​សុទ្ធតែ​កើតចេញពី​ការ​ផ្ចុងផ្ដើម​ដោយ​«​ខ្មែរ​គ្នាឯង​»​។«​ក្នុងនាម​ជា​កុលបុត្រ​ខ្មែរ អ្នកដឹកនាំ​ជំនាន់​ក្រោយ និង​ប្រជាជន​ខ្មែរ​ទាំងមូល ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា ប្ដេជ្ញា​យក​អស់កម្លាំង​កាយ​ចិត្ត​ដង្ហែ​តាម​ស្នាម​ព្រះហស្ដ​ប្រវត្តិសាស្ត្រ និង​គំរូ​វីរភាព​របស់​ព្រះមហាវីរក្សត្រ និង​រួមគ្នា​ជា​ធ្លុង​មួយ​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា​» នេះ​ជា​ប្រសាសន៍​របស់​សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន ម៉ា​ណែ​ត​។​

​សម្ដេច​ធិបតី បាន​បន្ដថា «​ទូលព្រះបង្គំ​ខ្ញុំ​ជា​កូន ចៅ ចៅ​ទូត​ទូទាំងប្រទេស ចងចាំ​ជានិច្ច​នូវ​ព្រះ​គុ​ណូ​ប​ការ និង​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះ​មរ​ម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​បូជា​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​ដ៏​ឈ្លាសវៃ តស៊ូ​ផ្ដូ​រ​ផ្ដាច់​ដណ្ដើម​ឯករាជ្យ​ជូន​ជាតិ​ទាំងមូល និង​បានធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា​ឡើងវិញ​នៅក្នុង​ឋាន​ជា​ប្រជាជាតិ​ឯករាជ្យ​ដែល​ឈរ​ស្មើមុខ ស្មើ​សិទ្ធិ​ជាមួយ​ជាតិ​សាសន៍​ដទៃ​»​។​​សម្ដេច​ធិបតី ថ្លែង​គូសបញ្ជាក់ថា ព្រះអង្គ​ក៏​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការជំរុញ​សាមគ្គីភាព​អន្តរជាតិ​រវាង​ប្រទេស​ទើប​ទទួលបាន​ឯករាជ្យ​ថ្មីៗ ក្នុងនាម​ជា​បិតា​ស្ថាបនិក​មួយរូប និង​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ដើម្បី​លើកស្ទួយ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាជាតិ​លើ​ពិភពលោក​ក្នុងការ​កំណត់​នូវ​ជោគវាសនា អនាគត មាគ៌ា​ដឹកនាំ​របស់​ប្រជាជាតិ​នីមួយៗ​។​

​សូមបញ្ជាក់ថា​ដើម្បី​ជាការ​ចងចាំ​នូវ​ព្រះរាជ​ស្នា​ព្រះហស្ត​ដ៏​ឧត្តុង្គឧត្តម នៃ​ការទាមទារ​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង វិមានឯករាជ្យ ត្រូវបាន​កសាង និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​១៩៥៨ ក្នុង​ព្រះរាជ​ព្រះបាទ នរោត្តម សុរាម្រិត ដែលជា​ព្រះវររាជបិតា​របស់​ស​ម្តេច​ព្រះ នរោត្តម សីហនុ​។ វិមានឯករាជ្យ ជា​និមិត្តរូប​បញ្ជាក់ថា ប្រទេស​កម្ពុជា បានទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។​
​កម្ពុជា តែងតែ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នេះ ដោយមាន​រៀបចំ​ពិធី​ប្រទាន​ភ្លើង​ទានជ័យ រម្លឹក​គុណ​ដល់​អ្នកស្នេហាជាតិ​ដែល​បាន​ពលី​ជីវិត ដើម្បី​ទាមទារ​ឯករាជ្យ​ពី​ពួក​អាណានិគម​បារាំង ហើយ​ពិធី​បូជា​នេះ ក៏ត្រូវ​បានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា និង​បញ្ចប់​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា គឺមាន​រយៈពេល ៣​ថ្ងៃ​៕a king independen a king independen1 a king independen6 a king independen7 a king independen8 a king independen9