» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10940 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701111 នាក់

ប្រធានក្រុមហ៊ុនmetfoneប្រចាំខេត្តមណ្ឌលគិរីប្រើហឹង្សាត្រូវប្រពន្ធ ប្តឹងទៅតុលាការ

 

មណ្ឌលគិរី ៖ភរិយាស្របច្បាប់របស់នាយកក្រុមហ៊ុនទូរស័ព្ទmetfone ប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងប្តីទៅតុលាការដដោយទាមទារសំណងជំងឺចិត្តរហូតដល់ពីរម៉ឺន ដុល្លាអាមេរិកថែមទៀតផង។a wife metfon1 

នៅថ្ងៃទី១៥ខែកញ្ញា ឆ្នំា២០២៥នេះសារពត៍មានបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរីដែលបង្ហាញថា ៖អ្នកស្រី តែ បូផា អាយុ៤៥ឆ្នាំ មានមុខរបរលក់ដូរ រស់នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី  បានរៀបរាប់ថា គាត់និងឈ្មោះ កែ សេងអូន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ នាយកក្រុមហ៊ុនមិត្តហ្វូនប្រចាំខេត្តមណ្ឌលគិរី បានរៀបការជាមួយគ្នានៅអំឡុងឆ្នាំ ២០១០។

ក្រោយពី រៀបការរួចគ្រួសារនេះ ធ្លាប់មានបញ្ហាកាំរកូសជាមួយគ្នាតិចតួច ប៉ុន្តែចាប់ពីមួយរយៈចុងក្រោយ ប្រហែល ៤ ទៅ ៥ឆ្នាំនេះ ឈ្មោះ កែ សេងអូន ដែលជាប្តីបែរជាចេញអាកប្បកិរិយាប្លែកៗមកលើ គ្រួសារ ដូចជាពេលដែលគាត់ចេញពីធ្វើការ គាត់តែងតែបន្តទៅផឹកស៊ីខាងក្រៅរហូតដល់យប់ៗជ្រៅទើប មកដល់ផ្ទះវិញ។ ហើយរាល់ពេលដែលគាត់ស្រវឹង គាត់តែងតែបង្ខំខ្ញុំក្នុងការរួមភេទជាមួយគាត់ ទោះបីជាខ្ញុំប្រកែក ក៏គាត់នៅតែបង្ខំ ដោយជួនកាលគាត់ប្រើឧបករណ៍ (លិង្គសិប្បនិម្មិត) មកប្រើបង្កឱ្យខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង។

ពេលខ្លះទៀត គាត់ទៅរករឿងធ្វើបាបកូនៗ ដូចជាចាប់វៃ អូសទាញជើង ចូលក្នុងបន្ទប់ ជាន់ទាត់ធាក់ (ដូចមានក្នុង វិដេអូ)។ ហើយពេលខ្លះទៀត គាត់មករករឿងឈ្លោះជាមួយខ្ញុំ រហូតឈានដល់ ការវ៉ៃតប និងបណ្តេញខ្ញុំចេញពីផ្ទះក៏មាន ។ ហើយជួនកាលលួចថតរូបខ្ញុំស្រាត និងលួចថតពេលរួមភេទក៏មាន ដោយសារនៅពេលដែលគាត់ភ្លេចខ្លួន គាត់យករូបថត និងវីដេអូ នោះមកមើលលេងទុក ជាការលេងសើច ព្រោះបុគ្គលនោះចូលចិត្តមើលរឿងសិចតែម្តង » ។

អ្នកស្រី តែ បូផា បានបន្តថា ជាក់ស្តែងអំឡុងខែវិច្ឆិកា ឆ្នាំ ២០២៣ ម៉ោង០១ទៀបភ្លឺ ឈ្មោះ កែ សេងអូន បានត្រឡប់ មកពីផឹកស៊ីខាងក្រៅ ពេលមកដល់ផ្ទះបែរជាឈ្លោះរករឿងខ្ញុំដែរជាប្រពន្ធ រហូតឈានដល់ការ ប្រើអំពើហឹង្សាដោយយកប្រដាប់វ៉ៃមុស មកវាយសំពងមកលើនាងខ្ញុំជាច្រើនកន្លែងត្រូវចំ ក្បាល និងម្រាមដៃហូរឈាម (ដូចមានរូបថតជូនភ្ជាប់)។ បន្ទាប់មកនៅខែមីនា ឆ្នាំ២០២៤ នាងខ្ញុំ ចេញទៅ ញ៉ាំអីនៅក្រៅ ក៏ប្រទះឃើញប្តីរបស់ខ្ញុំបណ្តើរកៀកក ស្រីផ្សេង ឃើញបែបនោះ ខ្ញុំក៏សួរនាំគាត់តែម្តង បែរជាគាត់មកចោទថាខ្ញុំមួយថ្ងៃៗចេះតែរករឿងគាត់ទៅវិញ រួចគាត់បែរជាវាយខ្ញុំដោយ រុញខ្ទប់ទៅ បុកហ្នឹងឡានបណ្តាលឱ្យ ជាំដៃ ខ្នង និង ស្មា ។

បន្ទាប់មកនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ១១ និង ៣០នាទី យប់អ្នកស្រីនិងកូនៗត្រឡប់មកពីខេត្តកំពត ពេលមកដល់ផ្ទះឃើញសំភារៈក្នុងផ្ទះខ្ទេចខ្ទីខូសអស់ ដូចជា កម្ទេចកាមេរ៉ាសុវត្ថិភាពនៅមុខផ្ទះ កាប់ បំផ្លាញម៉ូតូ បោកកំទេចឆ្នាំបាយ ចានឆ្នាំង។ដោយឃើញបែបនេះ ខ្ញុំក៏ទៅសួរ នាំអ្នកជួលបន្ទប់ក្បែរនោះ ហើយគាត់បានប្រាប់ថា ពេលនោះគាត់ភ័យខ្លាំងណាស់ ព្រោះលឺសម្លេង ឈ្មោះ កែ សេងអូន ស្រែកជេរខ្លាំងៗ និងបោកបំផ្លាញឥវ៉ាន់នៅក្នុងផ្ទះចោលទាំងអស់ រួចឈ្មោះ កែ សេងអូន ក៏បើកឡានចេញពីផ្ទះបាត់ទៅ។

អ្នកស្រី តែ បូផា បានបញ្ជាក់ថា ដោយទ្រាំលែងបានអំពើហឹង្សាដែលបង្កឡើងដោយប្តីមានចិត្តកំណាចនេះ គាត់សម្រេចចិត្តប្តឹងប្តីឈ្មោះ កែ សេងអូន ទៅតុលាការខេត្តមណ្ឌលគិរីពីបទ ហឹង្សាប្រព្រឹត្តដោយសហព័ទ្ធ និង បទ ប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោស ដោយសារមធ្យោបាយប្រើប្រាស់ ព្រមទាំងប្តឹងទាមទារសំណងជំងឺចិត្ត ចំនួន USD ២០,០០០ (ពីរម៉ឺនដុល្លារអា មេរិក) ។

ទាក់ទិននិងការចោទប្រកាន់ខាងលើពីសំណាក់ភរិយា លោកកែ សេងអូន បានប្រាប់សារព័ត៌មានថា លោកមិនបានធ្វើរឿងទាំងអស់នោះឡើយ លោកបញ្ជាក់ថា លោកសូមច្រានចោលទាំងអស់នូវការចោទប្រកាន់មកលើរូបលោក៕a wife metfon a wife metfon2 a wife metfon3