» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10121 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700292 នាក់

បញ្ជូន​ប្រពន្ធ​នគរបាល​និង​គ្នីគ្នា​៤​នាក់​ទៀត​ទៅ​តុលាការ​ករណី​យ៍​ជួញ​គ្រឿងញៀន​

 

​បាត់ដំបង​៖​នៅ​ថ្ងៃ​៥​មេសា​សម​ត្ត​កិច្ច​អាវុធហត្ថ​ខេត្ត​បាន​បញ្ជូន​ក្រុម​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៥​នាក់​ទៅ​តុលាការ ដែល​ក្នុងនោះ​មាន​ឈ្មួញ​ម្នាក់​ជា​ប្រព​ន្ឋ​មេប៉ូលីស ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ ខេត្តបាត់ដំបង​ផងដែរ​។​សេចក្តីរាយការណ៍​រប​ស់​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជូ​ញ​ដូរ​គ្រឿងញៀន​ទាំង​០៥​នាក់​រួមមាន​៖ ១-​ឈ្មោះ ចែត ស្រីមុំ ភេទ​ស្រី អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល ២-​ឈ្មោះ យាន ស្រី​និក ហៅ​ចាន់នី ភេទ​ស្រី អាយុ​១៦​ឆ្នាំ នៅ​ភូមិ​តា​គ្រាម ឃុំ​តា​គ្រាម ស្រុក​រតនមណ្ឌល ៣-​ឈ្មោះ វ៉ាត ណៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ព្រៃ​ពោ​ធ៏ ឃុំ​អណ្ដើក​ហែប ស្រុក​រតនមណ្ឌល ៤-​ឈ្មោះ មឿ​ន ប៊ុនថន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​៥-​ឈ្មោះ ម៉ៃ ចិន្តា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជន​២​នាក់​នេះ នៅ​ភូមិ​បា​ណង់ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល ។​a drug bb 

​ក្រុម​ជូ​ញ​ដូរ​គ្រឿងញៀន​ទាំងប្រុស​ទាំងស្រី​នេះ ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រតនមណ្ឌល​ឆ្មក់​ចូល​បង្ក្រាបបាន​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង កាលពី​រសៀល​ថ្ងៃទី​០៣ មេសា នៅ​ចំណុច​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល ។​មន្ត្រី​ជំនាញ​ដកហូត​វត្ថុតាង​បានរួម​មាន​៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​៥៨​កញ្ចប់ មាន​ទម្ងន់​២១,៦៥​ក្រាម ម៉ូតូ​ដែលជា​មធ្យោបាយ​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ចំនួន​០២​គ្រឿង និង សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនទៀត ។​

​ក្នុងចំណោម​សមាសភាព​ក្រុម​ជនសង្ស័យ​ជូ​ញ​ដូរ​ថ្នាំញៀន​ទាំង​០៥​នាក់​នេះ មាន​ម្នាក់​ឈ្មោះ ចែត ស្រីមុំ ជា​«​មេខ្លោង​» ដែលមាន​ស្វាមី​ជា​មន្ត្រីនគរបាល​ឈ្មោះ កោ ស៊ុន​កាំ​ង មាន​តួនាទី​នាយការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ធ្ង​ន នៃ​ស្នងការ​ខេត្តបាត់ដំបង ។​​ប្រភព​ដដែល​បាន​ទម្លាយ​ទៀតថា ភរិយា​លោក​មន្ត្រីនគរបាល​ម្នាក់នេះ​មាន​ប្រវត្តិ​រកស៊ី​ជូ​ញ​ដូរ​គ្រឿងញៀន​នេះ ច្រើន​ឆ្នាំ​កន្លងមកហើយ តែ​គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​អើពើ ឬ​ចុះបង្ក្រាប​ម្ដងណា​ទេ ។​​លោក កោ ស៊ុន​កាំ​ង ស្វាមី​ស្ត្រី​ឈ្មោះ ចែត ស្រីមុំ (​ជនសង្ស័យ​) មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ​ក្នុងករណីនេះ គិត​ត្រឹម​ម៉ោង​១​រសៀល​ថ្ងៃទី​០៥ មេសា ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ប្រពន្ធ​របស់លោក ជាប់​សង្ស័យ​ពីបទ​ជូ​ញ​ដូរ​គ្រឿងញៀន​ខុសច្បាប់​នេះ ។

​សូមបញ្ជាក់​ដែ​ថា​ដោយសារ​គ្រឿងញៀន​នេះដែរ​ស្ដ្រី​វ័យ​ជាង​៦០​ឆ្នាំ​ប្លាយ​ម្នាក់ បាន​ដេកស្លាប់​ក្នុង​ថ្លុកឈាម​ដោយសារ​ត្រូវ​យុវជន​បែក​ថ្នាំ​ម្នាក់​ដែល​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា ប្រើ​ដាវ​យ៉ាង​មុត​ចូលទៅ​កាប់​តែម្ដង​នៅ​ភូមិ​ស្វាយស ឃុំ​កំរៀង ស្រុក​កំរៀង ខេត្តបាត់ដំបង​។ លោក សូ ឌី ប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់ថា ក្រុម​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជូ​ញ​ដូរ​គ្រឿងញៀន​ទាំង​០៥​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​០៥ មេសា នេះហើយ ដោយ​យោងតាម​បទបញ្ជា​លោក​មេបញ្ជាការ​ខេត្ត ក្រោយ​បញ្ចប់​នីតិវិធី​សួរនាំ ។​

​បើតាម​ការបញ្ជាក់​ពី​សាក្សី​បាន​និយាយថា ស្ត្រី​រងគ្រោះ​មានឈ្មោះ យុទ្ធ អាយុ ៦៥ ឆ្នាំ ត្រូវជា​ភរិយា​របស់លោក សឿន លឿ​ត ជា​នាយក​សាលាបឋមសិក្សា​ជល​គី​រី​។ លោកនាយក​ទៀតសោត​កំពុង​សម្រាក​ពី​ការងារ​ដោយសារ​មាន​បញ្ហា​លើសឈាម​ស្លាប់​មួយ​ចំហៀង​ខ្លួន​គឺ​សម្រាក​នៅ​នឹង​ផ្ទះ​។​សាក្សី​បាន​បន្តថា នៅ​មុនពេល​កើតហេតុ​ប្រហែលជា​ម៉ោង ៣ រសៀល​ថ្ងៃទី ៥ ខែមេសា ឆ្នាំ​២០២៥ គឺមាន​យុវជន​ម្នាក់​ឈ្មោះ ចូ​ច អាយុ​ប្រហែល​ជាង ២០ ឆ្នាំ ត្រូវជា​កូនលោក​មេភូមិ​ស្វាយស ហើយ​មាន​ទីលំនៅ​ទល់​មុខផ្ទះ​ជនរងគ្រោះ បាន​កាន់​ដាវ​ដើរចូល​ទៅដល់​ផ្ទះ​លោកនាយក​សាលា​នោះ​តែម្ដង ប៉ុន្តែ​ដោយសារ​លោក​កម្រើកខ្លួន​ងើប​មិនបាន​ក៏បាន​ធ្វើ​សញ្ញា​រាដៃ ហាក់ដូចជា​ធ្វើ​សញ្ញា​កុំ​ឲ្យ​ធ្វើបាប​គាត់​។ ភ្លាមៗ​នោះ​យុវជន​បែក​ថ្នាំ​រូបនេះ​បាន​ដើរ​បង្ហួស​ចូលទៅ​ចង្ក្រាន​បាយ​ហើយ​បាន​កាត់​ទៅលើ​ស្ត្រី​ដែលជា​ប្រពន្ធ​របស់លោក​នាយក​សា​លា ដោយ​គ្មាន​ហេតុផល​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង រួច​ជន​រូបនេះ​ក៏បាន​ត្រឡប់ទៅផ្ទះ​របស់ខ្លួន​វិញ ធ្វើ​ហាក់ដូចជា​មិនដឹង​រឿង​អ្វី​ទាល់តែសោះ​។​a drug bb1 a drug bb2 a drug bba 

 

​