» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5337 នាក់

ម្សិលមិញ 5378 នាក់

សរុប 14084630 នាក់

ចាប់បាន​ហើយ​ឃាតក​សម្លាប់​ក្មេងប្រុស​អាយុ​១០​ឆ្នាំ នៅ​ខណ្ឌ​ច្បារអំពៅ​ជា​ពូ​ថ្លៃ​ព្រោះរឿងវ៉ៃក្បាល

 

​ភ្នំពេញ​៖ នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ ដែលជា​អ្នក​សម្លាប់​ក្មេងប្រុស ជា ប៊ុនហេង អាយុ​១០​ឆ្នាំ ។ មូលហេតុ​ជននេះ​សារភាពថា​ដោយសារ​ខឹង​ក្មេងរងគ្រោះ វាយ​ក្បាល​ខ្លួនឯង​ពីរ​ដៃ ទើប​សម្លាប់​ជនរងគ្រោះ​។​នេះ​បើតាម​លោក​វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាល​ខ​ណ្ឌ​ច្បារអំពៅ បាន​ឲ្យ​កាសែត​ដឹង នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ ។​​ជនសង្ស័យ​ឈ្មោះ អុន ភា​ម៉ុ​ន អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់ នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ។​a boy die 

​ករណី​ឃាតកម្ម នេះ​បាន កើតឡើង​នៅក្នុង​ដី​ឡូ​តិ៍​គ្មាន​លេខ ផ្លូវ​ថៃ​ហ្គ័​រ ភូមិ​របោះ​អង្កាញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៥៖៣០​នាទី ។​​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជន សង្ស័យ និង កុមារា​រងគ្រោះ ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ស ស្លាក លេខ ភ្នំពេញ ១FJ-៨៣៨៤ ឌុប​គ្នា​ចេញពី​វត្ត​ជ្រោយ​អំពិល​ទៅ​ញាំ​ប្រហិត ពេល​ជិះ​តាមផ្លូវ​កុមារា​រងគ្រោះ​យកដៃ​វាយ ក្បាល​ជនសង្ស័យ​លេង រួច​ជនសង្ស័យ​ប្រាប់ថា​កុំ​វាយ ព្រោះ​តំណម រួច​ក៏​ជិះ​ទៅមុខទៀត កុមារា​រងគ្រោះ​វាយ​ក្បាល​ជន សង្ស័យ​លេង​ម្តងទៀត ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​ក៏​រៀប​គំរោង យក​កុមារា​រងគ្រោះ​សម្លាប់ចោល ក៏​កុហក​កុមារា​រងគ្រោះ​ថា ចុះ ទៅ​ដក​ក្រអៅឈូក​ហូប រួច​ជិះ​ចូលក្នុង​ដី​ឡូ​តិ៍ ចំណុចកើតហេតុ ជនសង្ស័យ​យកដៃ​វាយ​កុមារា​រងគ្រោះ​មួយ​ដៃ​ចំ​ថ្គាម​ខាង ស្តាំ និង​វាយ​ចំ​មុខ​មួយ​ដៃ​ទៀត​ដួល​ផ្កាប់មុខ​លើដី​មានទឹក​តិចៗ​បណ្តាល​ឲ្យ​ស្លាប់ រួច​ជនសង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួន​ត្រឡប់​ទៅ ផ្ទះ​វិញ​។​

ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២១ ម៉ោង​១១៖៣០​នាទី ប្រជាពលរដ្ឋ​ឃើញ​សព​កុមារា​រងគ្រោះ​នៅ​ចំណុច​កើត ហេតុ​ខាងលើ ក៏​រាយការណ៍​ប្រាប់ សមត្ថកិច្ច​បន្ទាប់មក​ការិយាល័យ​បច្ចេកទេស​-​វិទ្យាសាស្ត្រ​, អង្គការ CPU និង​លោក​បណ្ឌិត នង សុ​វណ្ណា​រ័ត្ន គ្រូពេទ្យ កោសល្យវិច័យ​រាជធានី​ភ្នំពេញ ចុះមក​ត្រួតពិនិត្យ​កន្លែងកើតហេតុ និង​ពិនិត្យ​សាកសព​ឃើញ​ស្នាម​រហែក​សន្ទះ​អញ្ចាញ ធ្មេញ​ខាងមុខ និង​បាក់ធ្មេញ​ខាងក្រោម​ទាំងសងខាង បញ្ជាក់ថា កុមារា​រងគ្រោះ​ស្លាប់​ដោយសារ​ប៉ះទង្គិច​ផ្ទៃមុខ ធ្ងន់ធ្ងរ​។​a boy die1 a boy kill