» ប្តូវេនមេក្រុមអ្នកសង្កេតការណ៍អាស៊ានពីម៉ាឡេស៊ីទៅហ្វីលីពីននៅកម្ពុជាម្តង! » មេពន្ធនាគារចេញលិខិតបដិសេធថាគ្មានការបៀតបៀនផ្លីវភេទ នៅក្នុងគុគខេត្តព្រះសីហនុដូចការចោទប្រកាន់នោះទេតែមិនបើកឲ្យមានអ្នកចូលស៊ើបអង្កេត!.! » សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ពីគោលបំណងនិងលទ្ធផលកិច្ចប្រជុំត្រីភាគីនៅហ្វីលីពីនជាមួយអនុទីន » កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បំបែកករណីចាប់បង្ខាំង និងជំរិតទារប្រាក់ពីស្ត្រីជនជាតិចិនម្នាក់់ » បវរកញ្ញាកម្ពុជា ប៉ូគីមថេងសុធីតា និយាយវៀតណាម បានយ៉ាងល្អតែរងការរិះគន់! » ចិន រិះគន់ការបាញ់មីស៊ីលប្រយុទ្ធលើកដំបូងរបស់ជប៉ុនក្រោយសង្គ្រាមលោកលើកទីពីរ នៅក្រៅប្រទេស » ថៅកែហាងប្តូរលុយយីហោ «ហេង សម្បត្តិ» បើករថយន្តបិទផ្លូវ រារាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ដែល ឃាត់ត្រាក់ទ័រ ២គ្រឿង » នគរបាលជាតិ ជួយសង្គ្រោះជនជាតិថៃ២៨នាក់ ដែលត្រូវបានក្រុមជនល្មើសចាប់បង្ខាំងនៅក្រុងប៉ោយប៉ែតប៉េអឹមបង្ក្រាបាន១៣១នាក់ » លោកនុតសវនាមេគុកបកស្រាយរឿងលោកគ្រូមាលីសាម៉េចអ្នកទោសបទល្មើសសូកប៉ាន់ស្លាប់ » ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាង សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមកម្មវិធីកាកបាទក្រហម៨ឧសភាខួប១៦៣ឆ្នាំទទួលជំនួយ » សម្តេចតេជោ ផ្តាំទៅភាគីថៃថា កុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ ដែលថៃលុបចោលជាឯកតោភាគីទៀតឱ្យសោះ » តើបងប្អូននៅចាំ​ក្មេងស្រី​ យ៉ុង ស្រីនីត ទេ! នាងបានលាចាកលោកនេះហើយទាំងវយ័ក្មេង! » សម្ងំមិនបាន ឧកញ៉ា ហ៊ុន តូ ចេញសេចក្តីបំភ្លឺច្រានចោលទាំងស្រុងពាក់ព័ន្ធនឹងការចោទប្រកាន់ថា អ្នកឧកញ៉ាជាថៅកែធំរបស់ក្រុមហ៊ុន HUIONE PAY! » រាជរដ្ឋាភិបាលកម្ពុជា សម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំជាមួយថៃ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការទាមទារដែនសមុទ្រត្រួតគ្នា » បន្ទាប់មានបទឈប់បាញ់ហើយការចរចារអូសបន្លាយអាមេរិកចាប់ផ្តើមវាយអ៊ីរ៉ងនៅសមុទ្ទហូមុស!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5392 នាក់

ម្សិលមិញ 7702 នាក់

សរុប 19194276 នាក់

នាយករដ្ឋមន្ត្រីឲ្យ រៀបចំរថយន្តក្រុង សម្រាប់បងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

 

ភ្នំពេញ:សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ តាមរយៈបណ្តាញទំនាក់ទំនងសង្គម បានឲ្យដឹងថា «ដូចដែលបានរៀបចំជាច្រើនឆ្នាំកន្លងមក ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខ្ញុំបានផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។a car bus1 

ឆ្លើយតបបទបញ្ជានេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ចំនួន ៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥ ដោយក្នុងនោះ៖

១. រថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។

២. រថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅ លេងស្រុកកំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៧ គោលដៅ។  សាលារាជធានីភ្នំពេញបានចេញកម្មវិធីលំអិតផ្ដល់ជូនសាធារណៈជនផងដែរ។a car bus2 a car bus3