» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3493 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773250 នាក់

សម្រាប់១៦២ឆ្នាំ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥កាកបាទក្រហមទទួលបានថវិការ១,០៩៩,៩៩៩ដុល្លារពីគ្រួសារអ្នកឧកញ៉ា គិត ម៉េង

ភ្នំពេញ៖ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company ត្រូវជាកូនប្រុស អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានឧបត្ថម្ភថវិកា ចំនួន ១,០៩៩,៩៩៩ ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា សម្រាប់ឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។អ្នកឧកញ៉ា គិត ម៉េង ជាមហាសេដ្ឋីល្បាញល្បីមួយរូបនៅកម្ពុជា ដោយកន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា,។a kit sola3 


សេចក្តីរាយការណ៍ឲ្យដឹងថា កន្លងមក អ្នកឧកញ៉ា គិត ម៉េង និងគ្រួសារ ក៏បានចូលរួមឧបត្ថម្ភថវិកាជួយដល់រាជរដ្ឋាភិបាលយ៉ាងច្រើន ដូចជាចូលរួមបរិច្ចាគថវិកា ដល់ការទិញវ៉ាក់សាំងការពារកូវីដ១៩, ជួយចូលរួមឧបត្ថម្ភថវិកាដល់យុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩, ចូលរួមឧបត្ថម្ភថវិកាទិញមន្ទីរពេទ្យនគរទេព, ជួយបរិច្ចាគដី១កន្លែង តម្លៃជាង៨លានដុល្លារ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា, ជួយបរិច្ចាគថវិកាដល់ការសាងសង់មន្ទីរពេទ្យកាល់ម៉ែត, បរិច្ចាគថវិកាដល់ក្រុមគ្រូពេទ្យធីតា (TYDA) ជួយដល់ជនរងគ្រោះក្នុងករណី រលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប, ជួយដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារនៅខេត្តព្រះសីហនុ, បរិច្ចាគថវិកាដល់មូលនិធិត្រីចក្រយានកម្ពុជា, ជួយថវិកាដល់សមាគមន៍ស៊ីក្លូ, ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងចូលរួមជួយជាថវិកាដល់កម្មវិធីផ្សេងៗជាច្រើនទៀត។

សូមបញ្ជាក់ថាទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលមានសមាគមជាតិចំនួន១៩២ នៅជុំវិញពិភពលោក តែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី៨ ឧសភា ដើម្បីជាផ្នែកមួយក្នុងការអំពាវនាវកៀរគរដល់សប្បុរសជន​ ចូលរួមឧបត្ថម្ភជាមួយសមាគម ។បើតាមការបញ្ជាក់របស់លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី អគ្គហិរញ្ញឹក កាកបាទក្រហមកម្ពុជាកាលពី ឆ្នាំ២០២៤ មានសប្បុរសជនពីក្រសួងស្ថាប័នរដ្ឋ ឯកជន និងប្រជាពលរដ្ឋទូទៅ បានចូលរួមបរិច្ចាគថវិកាថវិកា រួមទាំងសម្ភារៈ ជូនកាកបាទក្រហមកម្ពុជាសរុបទឹកប្រាក់បានជាងដុល្លារប្រមាណជាង ៨លានដុល្លារអាមេរិក។

លោកស្រីអគ្គហិរញ្ញឹក បានឱ្យកាសែតដឹងថា ការប្រើប្រាស់ថវិកា របស់កាកបាទក្រហមកម្ពុជាក្នុងឆ្នាំ២០២៣កន្លងទៅ គឺក្រៅពីប្រើប្រាស់លើប្រតិបត្តិការជួយសង្គ្រោះប្រជាជនរងគ្រោះ និងងាយរងគ្រោះនោះ គឺបានប្រើប្រាស់ទៅលើសកម្មភាពមនុស្សធម៌នានា ដូចជា ការជីកអណ្ដូងទឹកស្អាត ការសាង សង់ផ្ទះ ជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត នៅតាមមូលដ្ឋាននានា រួមជាមួយ ការផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ជូនអ្នកងាយរងគ្រោះ នៅតាមមូលដ្ឋានគោលដៅមួយចំនួន ដើម្បីពួកគាត់យកទៅប្រកបរបរអាជីវកម្មផ្សេង ដើម្បីកែប្រែសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន ការផ្តល់ថវិកាជារៀងរាល់ឆ្នាំ ចំនួន ១លានដុល្លារអាមេរិក ជូនមូលនីធិគន្ធបុប្ផា ហើយក្នុងឆ្នាំ២០២៣កន្លងទៅនេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ គ្រប់ប្រភេទបានប្រមាណ ជាង៩ម៉ឺន៩ពាន់គ្រួសារ។

ក្រុមប្រតិបត្តិកាកបាទក្រហមកម្ពុជា ក៏បានផ្តល់អំណោយមនុស្សធម៌ជាបន្តបន្ទាប់ ជូនអង្គការសមាគមន៍ចំនួន៥ ដែលក្នុងនោះមាន អង្គការសង្គ្រោះជនអស់សង្ឃឹម អង្គការលើស្ទួយប្រជាពលរដ្ឋមជ្ឈមណ្ឌល់បុរីទារក និងកុមារជាតិ សមាគមដន្ត្រីសំនៀងជនពិការ និងអង្គការផ្ទះបាយកុមារ ដែលមានអ្នកទទួលផលរាប់ពាន់នាក់ផងដែរ។ទោះបីយ៉ាងណាគេមិនទាន់បានឃើញមានរបាយការណ៍លំអិតស្តីជាសាធារណៈអំពីការចំណាយសម្រាប់ជួយឧបត្ថម្ភផ្សេងៗចេញពីកាកបាទក្រហមកម្ពុជានោះទេនាពេលកន្លងមក៕a kit sola a kit solaa.jpg