» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6867 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671507 នាក់

តុលា​រការ​កំពូល​កូរ៉េ​ពិនិត្យឡើងវិញ​រឿងក្តី​អតី​ត​ប្រ​ធានា​ធិ​ប​តី​កូរ៉េខាងត្បូង​លោកស្រី​ផាក​ហ្គិ​ន​ហេ​!

 

​សេ​អ៊ូ​ល​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​សីហា​នេះ​តុលាការ​កំពូល ប្រទេស​កូរ៉េខាងត្បូង បាន​ពិចារណា​ឡើងវិញ​ការផ្តន្ទាទោស របស់​អតីត​ប្រធានាធិបតី​កូរ៉េ​លោកស្រី ផាក ហ្គឺ​ន​ហេ ក្នុង​រឿងអាស្រូវ​ពុករលួយ ដែល​បណ្តាល​ឲ្យ​លោកស្រី ត្រូវបាន​តុលាការ​ធម្មនុញ្ញ​ទម្លាក់​ពី​អំណាច ហើយ​បាន​បញ្ជា​ឱ្យ​បើកសវនាការ​រឿងនេះ​ឡើងវិញ​ម្តងទៀត​។​នេះ​បើ​យោងតាម​សារព័ត៌មាន Bankok Post ចេញផ្សាយ​នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩​។​a korea pre2 

លោកស្រី ផាក ត្រូវបាន​ផ្តន្ទាទោស កាលពី​ខែមេសា​ឆ្នាំមុន ពីបទ​សូកប៉ាន់ និង​រំលោភ​អំណាច ហើយ​ត្រូវបាន​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ២៤ ឆ្នាំ ក្រោយមក​ត្រូវ​បន្ថែម ១២ ខែ​ទៀត​។ ប៉ុន្តែ​តុលាការ​កំពូល​បានសំរេច​ថា សាលក្រម​ដាច់ដោយឡែក គួរតែ​ត្រូវបាន​ឈានដល់​ការស៊ីសំណូក​។​
​លោក​គីម​មី​យុង​ស៊ូ​( Kim Myeong-su) ប្រធាន​យុត្តិធម៌​កូរ៉េ​​ឲ្យដឹងថា « យើង​បញ្ជូន​រឿងក្តី​នេះ ទៅ​តុលាការ​កំពូល​ទីក្រុង​សេ​អ៊ូ​ល វិញ​ហើយ​»​។​

​លោកស្រី​ផាក់​ហ្គិ​ន​ហេ​ត្រូវបាន​ផ្តន្ទាទោស កាលពី​ខែមេសា​ឆ្នាំ ២០១៨ ពី​ការទទួល ឬ​ទាមទារ​ប្រាក់​ជាង ២០ លាន​ដុល្លារ​ពី​ក្រុមហ៊ុន​សហគ្រាស ការចែករំលែក​ឯកសា​រ​សម្ងាត់​របស់​រដ្ឋ ការដាក់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ ទៅលើ​សិល្បករ​ដែល​រិះគន់​គោលនយោបាយ របស់លោក​ស្រី និង​ការបណ្តេញ​មន្ត្រី​ដែល​ប្រឆាំង នឹង​ការរំលោភ​អំណាច​របស់​លោកស្រី .​។​លោកស្រី​ត្រូវបាន​តុលាការ​ធម្មនុញ្ញ​ចេញ​សាលក្រម​ទម្លាក់​ចេញពី​តំណែង ក្រោយពី​ផ្ទុះ​មានរឿង​អាស្រូវ​ដ៏​អាក្រក់​មួយ​ទាក់ទង​នឹង​អំពើពុករលួយ និង​ការ​បណ្តោយ​ឲ្យ​មិត្តភក្តិ​ជិតស្និទ្ធ​ឈ្មោះ ឆ​យ ស៊ូ​ន​ស៊ី​ល លូកលាន់​កិច្ចការរដ្ឋ​ទាំង​ដែល​គ្មាន​តួនាទី​អ្វី​សោះ​៕a korea pre1 

​