» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 130 នាក់

ម្សិលមិញ 5304 នាក់

សរុប 14139656 នាក់

អ្នកធ្វើច្បាប់​អូស្ត្រាលី​ម្នាក់​ជំរុញ​ទៅ​រដ្ឋាភិបាល​កៀរគរ​ប្រទេស ហត្ថលេខី​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ា​រី ប្រជុំ​ឡើងវិញ ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​និង​នយោបាយ​នៅ​កម្ពុជា​


​អូស្ត្រាលី​៖​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​សីហា សមាជិកសភា​សហព័ន្ធ​មកពី​គណបក្ស​ពលករ​អូស្ដ្រាលី លោក​ជូ​លៀន​ហៀ​ល​( Julian Hill) បានស្នើ​ទៅ​រដ្ឋាភិបាល​លោក Malcolm Turnbull ឲ្យ​ធ្វើការ​ជាមួយ​បណ្ដា​ប្រទេស និង​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស ជួបប្រជុំគ្នា​ពិភាក្សា​ពី​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ឡើងវិញ​a australy 

និង​ស្នើ​ដាក់ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាលរ​ប​ស់លោក ហ៊ុន សែន ដូចជា ថ្កោលទោស​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៩​កក្កដា ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​មន្ដ្រីជាន់ខ្ពស់​កម្ពុជា និង​ក្រុមគ្រួសារ​របស់​ពួកគេ​។​

​លោក​ជូ​លៀន​ហៀ​ល​( Julian Hill) ថ្លែង​ក្នុង​កិច្ចប្រជុំសភា​នោះ​ថា​៖​វា​ដល់ពេល​ហើយ ដែលជា​ដំបូង ត្រូវ​ពិនិត្យមើល​លើ​ទណ្ឌកម្ម ការ​រឹតបណ្ដឹង​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​សម្រាប់​សមាជិក និង​គ្រួសារ​នៃ​របប​នេះ​។ យើង​ត្រូវ​ធ្វើការ​ជាមួយ​ប្រជាជាតិ​ដទៃទៀត និង​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ម្ដងទៀត​។​ដោយឡែក​នៅ​ថ្ងៃទី​១៣​សីហា​នេះដែរ​មាន ក្រុម​ពលរដ្ឋ​អូស្ដ្រាលី បានស្នើ​ទៅ​រដ្ឋាភិបាល​ប្រទេស​នេះ ឲ្យ​ដាក់ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​មន្ដ្រីជាន់ខ្ពស់​កម្ពុជា ដែលថា មាន​ជាប់​ពាក់ព័ន្ធ​អំពើ​រំលោភសិទ្ធិ​មនុស្ស និង​ធ្វើ​ឲ្យ​ខូច​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផងដែរ​។​

​យោងតាម​លិខិត​មួយ​ដែល​ផ្ញើ​ជូនទៅ​រដ្ឋមន្ដ្រីក្រសួង​ការបរទេស​អូស្ដ្រាលី លោកស្រី Julie Bishop នៅថ្ងៃនេះ ប្រជាពលរដ្ឋ​អូស្ដ្រាលី​ប្រមាណ​ជាង ១០០​នាក់ បានស្នើ​ទៅ​រដ្ឋាភិបាល​ប្រទេស​នេះ ឲ្យ​ថ្កោលទោស​លើ​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន​។​
​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សួស យ៉ា​រ៉ា ច្រានចោល​ការលើកឡើង​របស់​សមាជិកសភា​អូស្ដ្រាលី​រូបនេះ ដោយ​ថា គ្មាន​បរទេស​ណាមួយ​អាច​បំពាន​អធិបតេយ្យ និង​ឯករាជ្យភាព​កម្ពុជា​បានទេ​។​

​លោក​ប្រាប់កាសែតថា គណបក្ស​ប្រជាជន ដែលជា​គណបក្ស​ទទួល​បាន​សំឡេង​ច្រើនជាងគេ​នៅ​អាណត្តិ​នេះ មិន​ខ្វល់​ការរិះគន់​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​នោះទេ ដោយ​លោក​សំអាង​លើ​របាយការណ៍​របស់ គ​.​ជ​.​ប ដែលថា មាន​ពលរដ្ឋ​កម្ពុជា​ដល់​ទៅ​៨៣​ភាគរយ បាន​ចេញទៅ​បោះឆ្នោត និង​បានសម្រេច​ជោគវាសនា​ប្រទេសជាតិ​របស់ខ្លួន​។​

​អ្វីដែល​គាត់​ថ្លែង​ហ្នឹង គឺ​គាត់​មិនមែនជា​អ្នកច្បាប់​ទេ ព្រោះ​គាត់​អត់​យល់ថា អ្វី​ជា​កិច្ចព្រមព្រៀង​សន្ដិភាព​ក្រុងប៉ារីស និង​អ្វី​ជា​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។
​សូមបញ្ជាក់ថា​បន្ទាប់ពី​កម្ពុជា​បញ្ចប់​ការបោះឆ្នោត​អាណត្តិ​ទី​៦ កាលពី​ថ្ងៃទី​២៩​កក្កដា​ឆ្នាំ​២០១៨ ក្រុម​ប្រទេស​លោក​សេរី​មួយចំនួន​រួមមាន​សហគមន៍​អឺរ៉ុប អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ប្រទេស​បារាំង អង់គ្លេស និង​អាល្លឺម៉ង់​ជាដើម បានចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស និង​រិះគន់​ការបោះឆ្នោត​នេះ​ថា មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះទេ​។​ផ្ទុយទៅវិញ​កម្ពុ​ជាមាន​ប្រទេស​ចិន​រុស្ស៊ី​និង​ប្រទេស​អាស៊ាន​ខ្លះ​មាន​មាន​វៀតណាម​ថៃ​ហ្វិ​លី​ពិន​បាន​គាំទ្រ​!​។a australY1