» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7931 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698102 នាក់

លោក ដូ​ណា​ល់ ត្រាំ​មេដឹកនាំ​មាត់ឆៅ ទៅដល់​រដ្ឋធានី​វ៉ា​ស៉ី​ន​តោន ត្រៀម​ស្បថ​ចូលកាន់​តំណែង ជា​ប្រធានាធិបតី​អាមេរិក ជា​លើក​ទី​២


​អាមេរិក​៖ កាលពី​ថ្ងៃ​សៅរ៍ ទី​១៨ ខែមករា ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ បានធ្វើ​ដំណើរ​ទៅដល់​រដ្ឋធានី​វ៉ា​ស៉ី​ន​តោន ដើម្បី​ចូលរួម​ព្រឹត្តិការណ៍ និង​កម្មវិធី​អបអរសាទរ​ជាច្រើន មុនពេល​ស្បថ​ចូលកាន់​តំណែង នៅ​ថ្ងៃ​ច​ន្ទ័​ទៅ​២០​មករា​ដើម​សប្តាហ៍​។a trum in

ទីភ្នាក់ងារ​ព័ត៌មាន Reuters​បាន​ឲ្យ​ដឹងថា​៖​លោក ត្រាំ បានធ្វើ​ដំណើរ​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ Dulles ជាមួយ​ភរិយា​របស់លោក គឺ​លោកស្រី Melania ព្រមទាំង​សមាជិកគ្រួសារ​មួយចំនួនទៀត​។ ពេលទៅដល់​វ៉ាស៊ីនតោន​ភ្លាម លោក ត្រាំ បាន​ឆ្ពោះទៅ​ចូលរួម​ព្រឹត្តិការណ៍​ឯកជន​មួយ ដែល​រួមមាន​ទាំង​ការបាញ់​កាំជ្រួច​អបអរ នៅឯ​ក្លឹប​វាយ​កូន​ហ្គោល​មួយ​របស់លោក​។ នៅ​ថ្ងៃអាទិត្យ ទី​១៩ ខែមករា លោក ត្រាំ ក៏​ត្រូវបាន​រំពឹងថា នឹង​រៀបចំ​ព្រឹត្តិការណ៍​ជួបជុំ​ជាមួយ​អ្នកគាំទ្រ ផងដែរ​។ លោក ត្រាំ បានទទួល​ជ័យជម្នះ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រោយ​ផ្តួល​លោកស្រី Kamala Harris ដែលជា​អនុ​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​។ ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន បានសម្រេច​ចិត្ត​ដកខ្លួន​ពី​ការប្រកួត​បន្ទាប់ពី​ការជជែក​ដេញដោល​តាម​ទូរទស្សន៍​ចាញ់​ប្រៀម​លោក​ត្រាំ​និង​ក្រោយ​មាន​ព្រិ​ត្តិ​ការណ៍​លួច​បាញ់ប្រហារ​។​

​គួរ​បញ្ជាក់ថា ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក ត្រាំ នឹង​ប្រព្រឹត្តទៅ​នៅ​វិមាន​សភា​អាមេរិក នា​ថ្ងៃទី​២០ ខែមករា ហើយ​រូបលោក នឹងធ្វើ​សច្ចាប្រណិធាន​ចូលកាន់​តំណែង​មុខតំណែងនៅក្នុងសេតវិមាន នៅ​ម៉ោង​១២​ថ្ងៃត្រង់ ម៉ោង​នៅ​វ៉ា​ស៉ី​ន​តោន ដែល​នឹងត្រូវ​នឹង​ខ្ទង់​ម៉ោង​១២​យប់ ថ្ងៃ​ចន្ទ​ឆ្លង​ចូល​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ បើតាម​ម៉ោង​នៅ​កម្ពុជា​។ វា​នឹង​ក្លាយជា​លើក​ទី​២ ដែល​លោក ត្រាំ កាន់តំណែង​ជា​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក ខណៈ​លោក​ធ្លាប់​កាន់​តួនាទី​កំពូល​នេះ​ម្តង​រួចមកហើយ កាលពី​ចន្លោះ​ឆ្នាំ​២០១៧-២០២១​។​

មុន​ចូលកាន់​តំណែង​លើក​ទី​២​នេះ​ក្នុង​បំណង​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​ត្រាំ​បាន​បោះ​ពាក្យសម្តី​ជម្លើយ​ជាច្រើន​បង្ក​ការមិន​សប្បាយ​ចិ​រ្ត​ដល់​សម្ព​ន្ធ័​មិត្ត​ដូចជា​គ​ម្រា​នឹង​ប្រើ​លុយ​ទិញ​ឬ​កម្លាំង​យក​តំបន់​ហ្គ្រី​ន​ឡែ​ន​(Greenland)​ពី​ប្រទេស​ដ​ណឺ​ម៉ាក​។​ប្រកាស​ចង់យក​ព្រែកជីក​ពី​ប្រទេស​ប៉ា​ណា​ម៉ា​មកកាន់​កាប់​និង​គម្រាម​តម្លើង​ព​ន្ធ័​លើ​ប្រទេស​កា​ណា​ដែលជា​សម្ព​ន្ធ័​មិត្ត​ជាដើម​។​ទាក់ទង​បញ្ហា​សង្គ្រាម​រុស្ស៊ី​អ៊ុយ​ក្រែ​ន​គេ​កំ​ពុ​យ​ចាំ​មើលថា​តើ​ប្រធានាធិបតី​ត្រាំ​មាន​វិធានការណ៍​បញ្ចប់​បែបណា​?​។​ដោយឡែក​សង្គ្រាម​នៅ​ម​ជ្ឆឹ​ម​បូ​ពា​រ៍រ​វាង​អ៊ីស្រាអែល​និង​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន​ត្រូវបាន​លោក​ចូ​បៃ​ដឹ​ន​បញ្ចប់​ហើយ​មុន​ចុះចេញ​៕a trum ina 
​