» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9078 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699249 នាក់

រដ្ឋ​ផ្ដាច់ខ្លួន​ពី​អ៊ុយ​ក្រែ​ន​មួយ មាន​ផែនការ​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ ចូលរួម​ជាមួយ​រុស្ស៊ី

លូ​ហ្កា​ន​៖ សាធារណរដ្ឋ​ប្រជាមានិត​លូ​ហ្កា​ន់ (Lugansk) ដែលជា​តំបន់​ផ្ដាច់ខ្លួន​មួយ​ក្នុងចំណោម​២ ក្នុង​តំបន់​ដុន​បាស់ (Donbass) ហើយ​ទទួល​បានការ​ស្គាល់​ដោយ​ទីក្រុង​មូ​ស្គូ​ថា​ជា​រដ្ឋ​ឯករាជ្យ​កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅ គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ​មួយ​ស្ដីពី​ការចូល​រួមជាមួយ​រុស្ស៊ី «​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​»​។a don bas

​កាលពី​ថ្ងៃទី​២១​ខែកុម្ភៈ​មុន​ការចូល​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បានទទួល​ស្គាល់​ឯករាជ្យភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​លូ​ហ្កា​ន់ (LPR) ខណៈ​លោកខាងលិច​បានចាត់ទុក​ថា​វា​នៅតែ​ជា​ផ្នែក មួយ​របស់​អ៊ុយ​ក្រែ​ន​។​​សារព័ត៌មាន​រុស្ស៊ី RT នៅ​ថ្ងៃ​ចន្ទ ទី​២៨ ខែមីនា ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា​៖​លោក លេ​អូ​នី​ត ប៉ាស់​សេនី​ក (Leonid Pasechnik) មេដឹកនាំ​នៃ​សាធារណៈរដ្ឋ​លូ​ហ្កា​ន់ បានបញ្ជាក់​ដូច្នេះ​ថា «​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ការបោះឆ្នោត​ប្រជាមតិ​មួយ​នឹងត្រូវ​ធ្វើឡើង ហើយ​ប្រជាជន​នឹង​អាចអនុវត្ត​សិទ្ធិ​ទាំងស្រុង​របស់ ពួកគេ រួច​ផ្តល់​មតិ​របស់​ពួកគេ​ទាក់ទង​នឹង​ការចូល​រួមជាមួយ​រុស្ស៊ី​»​។ ដោយឡែក សមាជិក​ព្រឹទ្ធសភា​រុស្ស៊ី លោក អេ​ន​ដ្រេ ឃ្លី​សាស់​(Andrey Klishas) ក៏បាន​និយាយ​ដែរ​ថា​ទាំង លូ​ហ្កា​ន់​និង ដូ​ញ៉េ​ត (Donetsk) មាន​សិទ្ធិ​ស្វែងរក​ការចូល​រួមជាមួយ​រុស្ស៊ី លុះត្រាតែ​ទង្វើ​បែបនេះ មិន​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​របស់​ពួកគេ​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា គោលដៅ​សំខាន់​នៃ​ដំណាក់កាល​ទីមួយ​នៃ “​ប្រតិបត្តិការ​ពិសេស​” របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ ។​ការបញ្ចប់​ដំណាក់កាល​ទី ១ នេះ​គឺ​សំដៅលើ ៩៣ ភាគរយ​នៃ​ទឹកដី​ខេត្ត Luhansk ត្រូវបាន​រំដោះ​ដោយ​សាធារណរដ្ឋ​ប្រជាមានិត Luhansk (LNR) ខណៈដែល​សាធារណរដ្ឋ​ប្រជាមានិត Donetsk (DNR) បាន​កាន់កាប់​ជាង ៥៤ ភាគរយ​នៅក្នុង​ខេត្ត Donetsk ។​​ក្រសួង​បាន​និយាយថា “​យើង​ក៏បានផ្តល់​ទាហាន​ដល់​ថ្នាក់ដឹកនាំ​នៃ LNR និង DNR ដើម្បី​ឲ្យ​ពួកគេ​ជួយ​ការពារ​ទឹកដី​មួយ​នេះ​ដោយ​ខ្លួនឯង​” ។​


​ទន្ទឹម​នោះ​សារព័ត៌មាន RIA បាន​រាយការណ៍​ថា ក្រសួងការពារជាតិ​រុស្ស៊ី​នឹង​នៅតែ​បន្ត​ប្រតិបត្តិការ​របស់ខ្លួនរ​ហូត​ដល់​សម្រេចបាន​នូវ​គោលដៅ​ដែល​បាន​កំណត់ដោយ​ប្រធានាធិបតី វ្លា​ឌី​មៀ ពូ​ទីន ។​ប្រធាន​សេវា​ចារកម្ម​ការពារជាតិ​អ៊ុយ​ក្រែ​ន​លោក Kyrylo Budanov​បាន​សរសេរ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅថ្ងៃនេះ​ថា រុស្ស៊ី​អាច​កំណត់ព្រំដែន​រវាង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ទីក្រុង​ម៉ូស្គូ​និង​ក្រុង​គៀវ​ដើម្បី “​បំបែក​អ៊ុយ​ក្រែ​ន​ជា​២​តំបន់​ដូចជា​កូរ៉េខាងត្បូង​”​និង​កូរ៉េខាងជើង​។ លោក​បាន​បន្ថែមថា​យុទ្ធសាស្ត្រ​នេះ​អាចជា​លទ្ធផល​នៃ​ការមិនអាច​គ្រប់គ្រង​ក្រុង​គៀវ​របស់​រុស្ស៊ី​។​

តាម​ទ្រឹស្តី​កូរ៉េ​ទាំង​២​នៅតែ​ស្ថិតក្នុង​ស្ថានភាព​នៃ​សង្គ្រាម បន្ទាប់ពី​ជម្លោះ​ឆ្នាំ​១៩៥០-៥៣​បានបញ្ចប់​ដោយ​បទ​ឈប់​បាញ់ មិនមែនជា​សន្ធិសញ្ញា​ស​ន្តិ​ភាព​ទេ​។ ខ្សែបន្ទាត់​ព្រំដែន​រវាង​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​គឺជា​តំបន់​មួយ​ដែលមាន​ទទឹង​៤​គីឡូម៉ែត្រ​និង​ប្រវែង ២៤៨ គីឡូម៉ែត្រ ដែល​គេ​ស្គាល់​ថា​ជា​តំបន់​គ្មាន​យោធា (DMZ)​។​យោងតាម​លោក Kyrylo Boudanov គឺ​រុស្ស៊ី​អាច​នឹង​យក​ដែនដី មួយ​ចំហៀង​ខាងកើត​អ៊ុយ​ក្រែ​ន និង​ខាងត្បូង បង្កើតជា​រដ្ឋ ដោយ​ដាក់​បន្តុប​រដ្ឋាភិបាល​អា​យ៉ាង​រុស្ស៊ី​។ បន្តិច​ម្តងៗ រុស្ស៊ី​នឹង​បង្ខំ​ឲ្យ​តំបន់​ទាំងនោះ បោះបង់ចោល​ប្រពៃណី អត្តសញ្ញាណ​ជាតិ​អ៊ុយ​ក្រែ​ន និង​ឈប់​ចាយ​រូបិយ​បណ្ណ​អ៊ុយ​ក្រែ​ន​ជាដើម​។​

​គួរ​បញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ គឺ​មានតែ​ទីក្រុង Kherson ដែល​ស្ថិតនៅ​ភាគ​ខាត​ត្បូង មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​គ្រី​ម៉េ ដែល​ត្រូវបាន​កងទ័ព​រុស្ស៊ី​ដណ្តើមបាន និង​ចូលមក​ត្រួតត្រា​ទាំងស្រុង​កាលពីឆ្នាំ២០១៤តាមរយៈការធ្វើប្រជាមតិចូលរុស្ស៊ីផងដែរ។ យោងតាម​ប្រជាជន​ក្នុង​ក្រុង​នេះ រូបិយ​បណ្ណ hryvnia របស់​អ៊ុយ​ក្រែ​ន នៅ​ចរាចរណ៍​នៅឡើយ ក៏ប៉ុន្តែ មន្ត្រី​រដ្ឋការ​ខ្លះ​នៅក្នុង​ក្រុង​នេះ បាន​អះអាង គេ​បានទទួល​ដំណឹង​ថា ក្នុងពេល​ឆាប់ៗ​នេះ គឺ​គេ​នឹង​ទទួលបាន​ប្រាក់ខែ​រដ្ឋ ជា​ប្រាក់​រូប​ល៍​របស់​រុស្ស៊ី​។​

​សម្រាប់​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន លោក OlegNikolenko​វិញបាន​និយាយថា​”​ការធ្វើប្រជាមតិ​ក្លែងក្លាយ​ទាំងអស់​នៅក្នុង​ទឹកដី​ដែល​កាន់កាប់​បណ្តោះអាសន្ន​គឺ​មិន​ត្រឹមត្រូវ​និង​មិនមាន​សុពលភាព​ស្របច្បាប់​” ។​រុស្ស៊ី​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​នៅឡើយ​ទេ​។​តំបន់​ដាច់ពីគ្នា​២​គឺ Donetsk និង Lugansk ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​តំបន់ Donbass បាន​បំបែក​ចេញពី​ការគ្រប់គ្រង​របស់​រដ្ឋា​ភិ​បាល​អ៊ុយ​ក្រែ​ន​នៅក្នុង​ឆ្នាំ​២០១៤​ហើយ​បានប្រកាស​ខ្លួនឯង​ថា “​សាធារណរដ្ឋ​ប្រជាមានិត​”​ឯករាជ្យ​។

អ៊ុយ​ក្រែ​ន​វិញបានប្រកាសថា ខ្លួន​បាន​វាយប្រហារ​តបត​វិញ​និង​ដណ្តើមបាន​ភូមិ​ជាច្រើន​ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​រុស្ស៊ី រួមទាំង​ភាគ​ខាងកើត​ទីក្រុង Kharkov និង​ភាគ​ពាយ័ព្យ​នៃ​ទីក្រុង Mariupol ។​យោធា​អ៊ុយ​ក្រែ​ន​ក៏បាន​និយាយ​ផងដែរ​ថា​បន្ទាប់ពី​មានការ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ក្លា​ជាង​៣០​ថ្ងៃ​នៅ​ជិត​ទីក្រុង​គៀវ​អង្គភាព​រុស្ស៊ី​មួយចំនួន​កំពុង​ដកថយ​តាមរយៈ​តំបន់​Chernobyl​ដើម្បី​ត្រឡប់​ទៅ​ប្រទេស​បេឡា​រុស​វិញ​ដើម្បី​ប្រមូលផ្តុំ​ឡើងវិញ​។​បេឡា​រុស្ស​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​រុស្ស៊ី​បម្រើ​ជា​មូលដ្ឋាន​សម្រាប់​កងទ័ព​រុស្ស៊ី​កាំជ្រួច​និង​យន្តហោះ​ក្នុងអំឡុងពេល​យុទ្ធនាការ​យោធា​នៅ​អ៊ុយ​ក្រែ​ន​។​

សម្រាប់​ការចរចារ​រវាង​ភាគី​ទាំងពីរ​វិញ​គណៈប្រតិភូ​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​ត្រូវបាន​គេ​រំពឹងថា​នឹង​ជួបប្រជុំគ្នា​នៅ​ប្រទេស​តួ​ក​គី​ចាប់ពី​សប្តាហ៍​ក្រោយ​ដើម្បី​បន្ត​ស្វែងរក​មធ្យោបាយ​ដោះស្រាយ​ជម្លោះ​។​ភាគី​ទាំង​២​បាន​បើក​ការចរចា​ទល់មុខ​គ្នា​ចំនួន​៣​លើក​នៅក្នុង​ប្រទេស​បេឡា​រុស្ស ហើយ​បន្ទាប់មក​បានធ្វើការ​ពិភាក្សា​តាម​អ៊ីនធឺណិត​។

រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន លោក Dmytro Kuleba បាន​និយាយ​កាលពី​ថ្ងៃទី​២៥​ខែមីនា​ថា​ការសន្ទនា​ជាមួយ​ទីក្រុង​ម៉ូស្គូ​”​ពោរពេញ​ដោយ​ភាពលំបាក​” ដោយសារ​ការខ្វែងគំនិត​គ្នា​លើ​បញ្ហាសំខាន់ៗ​។​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា​ប្រជាជន​អ៊ុយ​ក្រែ​ន​ជាង​៣.៨​លាន​នាក់​បាន​ចាក​ចេញពី​ប្រទេស​នេះ កើនឡើង​ជាង​៤៨,០០០​ពីថ្ងៃ​មុន​៕​គួររម្លឹកថា រុស្ស៊ី​បាន​បញ្ជូនទាហាន​រាប់ម៉ឺន​នាក់​ចូលទៅក្នុង​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី ២៤ ខែកុម្ភៈ​នៅក្នុង “​ប្រតិបត្តិការ​ពិសេស​” របស់ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​សមត្ថភាព​យោធា​របស់​តំបន់​ភាគខាងត្បូង​ចុះខ្សោយ និង​ដក​មនុស្ស​ចេញពី​តំបន់​ដែល​ហៅថា “​អ្នក​ជាតិនិយម​ដ៏​គ្រោះថ្នាក់​” ។​

​ស្របពេល​ជាមួយគ្នា​នោះ កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​បង្កើន​ការ​ទប់ទល់​យ៉ាង​ខ្លាំងចំពោះ​ការ​លុកលុយ​នេះ ហើយ​លោកខាងលិច​បានដាក់​ទណ្ឌកម្ម​ទ្រង់ទ្រាយ​ធំ​លើ​រុស្ស៊ី​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្ខំ​ឲ្យ​ដក​កងកម្លាំង​របស់ខ្លួន​ចេញពី​អ៊ុយ​ក្រែ​នែរផងដ ៕ AFP, Reutersa don bas1 a don bas2 a don bas3 

 

​