» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11332 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701503 នាក់

ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

​ហ្វីលីពីន​៖ អាជ្ញាធរ​ឆ្មាំ​សមុទ្រ​របស់​ហ្វីលីពីន​បាន​អះអាង​ឱ្យដឹងថា យោធា​ជើង​ទឹក​របស់​ប្រទេស​ចិន​បា​នប​ញ្ចូ​ន​កងវិស្វកម្ម​របស់ខ្លួន​ឱ្យមក​ដំឡើង​របាំង​អណ្តែត​ទឹក​នៅក្នុង​តំបន់​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​រារាំង​កុំ​ឲ្យ​នាវា​ហ្វីលីពីន​អាច​ធើ្វ​ដំណើរ​ចូលទៅ​តំបន់​កោះ​ថ្ម​ប៉ប្រះ​ទឹក “​សល (Shoal)” ដែល​ប្រទេស​ចិន​ចាត់ទុកជា​ដែន​អធិបតេយ្យភាព​របស់ខ្លួន​។​តែ​ហ្វីលីពីន​បានចាត់ទុក​សកម្មភាព​មួយ​នេះ​ថា​ជា​ចេតនា​បង្កហេតុ គាប់​ជួន​គ្នា​ដែល​ហ្វីលីពីន​ធ្លាប់បាន​បោះទីតាំង​ជុំរំ​យោធា​នៅលើ​នាវាចម្បាំង​មួយគ្រឿង​ដែល​គេ​ទុកចោល​នៅលើ​តំបន់​ដែនទឹក​កោះ​មួយ​នេះ​កាលពី​ឆ្នាំ ១៩៩៩​មក​ម្លេះ ។​a china philipie 

​ភាគី​ចិន​បាន​បញ្ជាក់ថា ខ្លួន​បានសម្រេច​ចាត់វិធានការ​ឆ្លើយតប​ទៅនឹង​សកម្មភាព​បំពាន​ជា​ញឹកញាប់​របស់​នាវា​ហ្វីលីពីន​មកលើ​ដែនទឹក​របស់​ចិន​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​សម្រាប់​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​ដែល​បាន​ញាំ​ង​ឲ្យ​មាន​ឧប្បត្តិហេតុ​ប៉ះទង្គិច​នាវា​រវាង​ភាគី​ទាំងពីរ​កើតមានឡើង​ជារឿយៗ​។​ប្រទេស​ចិន​បានប្រកាស​ទាមទារ​ផ្ដាច់មុខ​នូវ​តំបន់​ដែនទឹក​សឹងតែ​ទាំងស្រុង​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​រួមមាន​ទាំង​តំបន់​កោះ​ថ្ម​ប៉ប្រះ​ទឹក “​សល​“ ស្ថិតនៅក្នុង​ទីប្រជុំ​កោះ ស្ព្រា​ត​លី (Spratly )​មាន​ចម្ងាយ​ប្រមាណ​ជា ៣៥០​គីឡូម៉ែត្រ​ពី​ឆ្នេរ​ដែនទឹក​របស់​ហ្វីលីពីន​។​

​ទាក់ទង​ប​ញា្​ហ​នេះ​នៅ​ថ្ងៃទី​២៥​មិនា ហ្វីលីពីន​បាន​កោះហៅ​បេសកជន​ចិន ដើម្បី​សម្តែង​ការតវ៉ា​ចំពោះ​អ្វីដែល​ខ្លួន​ចាត់ទុកថា​ជា «​សកម្មភាព​រំលោភបំពាន​» ពី​សំណាក់​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន​នៅឯ​តំបន់​សមុទ្រ​ចិន​ខាងត្បូង កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​២៥ ខែមីនា ឆ្នាំ ២០២៤​បាន​ឲ្យ​ដឹងថា​៖​។​​ក្រសួងការបរទេស​ហ្វីលីពីន បាន​ចោទប្រកាន់ថា ឆ្មាំ​សមុទ្រ​ចិន​បាន​ប្រើ​កាណុង​បាញ់​ទឹក​ទៅលើ​ទូក​ស៉ី​វិល ដែល​ទៅ​ផ្គត់ផ្គង់​កងទ័ព នៅឯ​ចំណុច​ថ្ម​ប៉ប្រះ​ទឹក Second Thomas Shoal កាលពី​ថ្ងៃ​សៅរ៍ ហើយ​ថា​បានធ្វើឱ្យ​ទូក​រង​ការខូចខាត និង​របួស​នាវិក​។​​ជុំវិញ​ការកោះហៅ​បេសកជន​ចិន​ខាងលើនេះ ក្រសួងការបរទេស​ហ្វីលីពីន បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា «​ការបន្ត​ជ្រៀតជ្រែក​របស់​ចិន​ចំពោះ​ទម្លាប់ និង​សកម្មភាព​ស្របច្បាប់​រប​ស់​ហ្វីលីពីន នៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) គឺ​មិនអាច​ទទួលយក​បានឡើយ​។ នោះ​ជាការ​រំលោភ​លើ​សិទ្ធិ​អធិបតេយ្យ និង​យុត្តាធិការ​របស់​ហ្វីលីពីន​»​។​

​គួរ​បញ្ជាក់ថា នេះ​ជា​សេចក្តីរាយការណ៍​អំពី​ការប៉ះទង្គិច​គ្នា​ថ្មី​ចុងក្រោយ​រវាង​ហ្វីលីពីន និង​ចិន​នៅឯ​ចំណុច​មាន​វិវាទ នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ ប្រធាន​ទី​ភ្នា​ក់​សន្តិសុខ​ហ្វីលីពីន ក៏បាន​កោះប្រជុំ​កម្រិត​ខ្ពស់​មួយ​ផងដែរ​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​រៀបចំ​អនុសាសន៍​ដាក់ជូន លោក​ប្រធានាធិបតី Ferdinand Marcos Jr អំពី​វិធី​ឆ្ពោះទៅមុខ​ក្នុង​ជម្លោះ​។​​ឧប្បត្តិហេតុ​ឆ្មាំ​សមុទ្ទ​ចិន​វាយប្រហារ​ដោយ​បាញ់​ទឹក​មកលើ​នាវា​ដឹក​ស្បៀង​ហ្វីលីពីន រយៈពេល​ជិត​មួយ​ម៉ោង បាន​កើតឡើង​ក្នុង​ព្រឹក​ថ្ងៃ​សៅរ៍​ទី ២៣​មីនា​នេះ នៅ​ជិត​ម្តុំ​ប្រជុំ​កូន​កោះ​ថ្ម​ប៉ប្រះ​ទឹក​Second Thomas ត្រង់​កន្លែង​ដែល​នាវា​ចិន​និង​ហ្វីលីពីន​ធ្លាប់​ប៉ះទង្គិច​គ្នា​កាលពី​ខែ​មុន​។​
​បើតាម​រូបភាព​វីដេអូ ផ្សព្វផ្សាយ​ដោយ​យោធា​ហ្វីលីពីន គេ​ឃើញ​នាវា​ពណ៌​ស ភ្ជុង​កាណុង​បាញ់​ទឹក​ប្រសាច​ជាច្រើនលើក​ច្រើនសា​ទៅលើ​នាវា​មួយ​នៅក្បែរនោះ​។ នាវា​ពណ៌​ស​ទាំងពីរ​គ្រឿង​នោះ​បាញ់​ទឹក​ទន្ទឹមគ្នា​សំដៅលើ​នាវា​តែមួយ​។ នៅក្នុង​វីដេអូ​មួយទៀត គេ​ឃើញ​ផ្លាកឈ្មោះ​របស់​នាវា​ពណ៌​សរសេរថា « China Cost Guard” បើក​ស្ទាក់​មុខ​នាវា​ពណ៌​ប្រផេះ​Unaizah May4 របស់​ហ្វីលីពីន​។ នាវា​ហ្វីលីពីន​នេះ មាន​ផ្ទុក​ស្បៀង​និង​ទាហាន​មួយក្រុម​តូច ដែល​ត្រូវ​ទៅ​ផ្លាស់​វេន​ប្រចាំការ​នៅលើ​ខ្មោច​នាវា​សង្គ្រាម BRP Sierra Madre​។​

យោធា​ហ្វីលីពីន បាន​អះអាង​នាវា​ដឹក​ស្បៀង​ហ្វីលីពីន​បាន​រង​ការខូចខាត​ជា​ដំណំ តែ​មិនបាន​លម្អិត​ថា​តើ​ជាការ​ខូ​ត​ខាត​អ្វី ឬ​មាន​ជនរងគ្រោះ​ដែរ​ឬ​អត់​ទេ​។ ហេតុការណ៍​បាន​ស្ងប់ស្ងាត់​ទៅវិញ ប​ន្ទាំ​ប់​ពី​នាវា​យោធា​នៃ​កងកម្លាំង​ឆ្មាំ​សមុទ្ទ​ហ្វីលីពីន បានធ្វើ​ដំណើរ​ចូលមក​ជួយ​។ តែ​ទោះ​មានការ​រារាំង​ក្តី ក៏​នាវា​ដឹក​ស្បៀង​បានធ្វើ​ដំណើរ​ទៅដល់​ទិសដៅ និង​បំពេញបេសកកម្ម​របស់​ខ្លួន​បានសម្រេច​។ នេះ​បើតាម​ប្រភព​យោធា​ហ្វីលីពីន​ដដែល​។​​ប៉ុន្តែ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ចិន​វិញ អ្នកនាំពាក្យ​កង​ឆ្មាំ​សមុទ្ទ​ចិន​បានប្រកាសថា ទូក​ហ្វីលីពីន​បាន​ចចេស​ចូលក្នុង​តំបន់ហាមឃាត់ ទោះបីជា​មានការ​ព្រមាន​ដដែលៗ​ពី​សំណាក់​ភាគី​ចិន និង​ក្រុម​ត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវ​នេះ​ក៏ដោយ​។ ចិន​បាន​ដំណើរការ​ត្រួតពិនិត្យ រារាំង និង​បណ្តេញ​នាវា​ហ្វីលីពីន​ស្របតាម​ច្បាប់​។ ឯ​ឆ្មាំ​សមុទ្ទ​ចិន​ត្រៀម​ជាស្រេច​នឹង​ការពារ​បូរណភាព​ដែនទឹក សិទ្ធិ​និង​ផលប្រយោជន៍​ផ្លូវទឹក​របស់​ប្រទេស​។ នេះ​បើតាម​សារ​បន្ថែម​របស់​អ្នកនាំពាក្យ​ឆ្មាំ​សមុទ្ទ​ចិន​ដដែល​។​

​ចិន​ទាមទារ​គ្រប់គ្រង​សមុទ្ទ​ចិន​ខាងត្បូង​តែម្នាក់ឯង ប្រជែង​រហូត​មាន​ជម្លោះ​ជាមួយ​បណ្តា​ប្រទេសជិតខាង​ជាច្រើន​រាប់ទាំង​ហ្វីលីពីន​មួយ​ផង និង​ចិន​បាន​ថែមទាំង​ព្រមាន​អាមេរិក​ថា​គ្មាន​សិទ្ធិ​ចូល​លាន់​ក្នុង​ជម្លោះ​នៅ​សមុទ្ទ​ចិន​ខាងត្បូង​នេះ​ទេ ក្រោយពី​លោក​ប្រមុខ​ការទូត​អាមេរិក​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ពី​ទីក្រុង​ម៉ានីល ការពារ​ហ្វីលីពីន​ប្រឈម​គ្រប់​បញ្ហា​។ ពីរ​ថ្ងៃមុន ឆ្មាំ​សមុទ្ទ​ចិន​បាន​ច្រាន​អ្នកវិទ្យាសាស្ត្រ​ហ្វីលីពីន មិន​ឱ្យទៅ​តោង​ចត​នៅ​ប្រជុំ​កូន​កោះ​ថ្ម​ប៉ប្រះ​ទឹក​Scarborough ទីតាំង​ជាប់​ជម្លោះ​មួយកន្លែង​ទៀត​នៃ​សមុទ្ទ​ចិន​ខាងត្បូង​ដែរ​៕a china pin a china pin1 
​