» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3739 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668379 នាក់

រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​!

​ប្រទេស​ជប៉ុន​៖​រដ្ឋាភិបាល​ជប៉ុន​ប្រកាស​បន្ធូរបន្ថយ​ច្បាប់​នាំចេញ​គ្រឿង​បរិក្ខា​យោធា ដើម្បី​បើកផ្លូវ​ឲ្យ​មាន​ការលក់​នាំចេញ​យន្តហោះ​ចម្បាំង​ទំនើប​ថ្មី ដែល​ជប៉ុន​កំពុង​ចាប់ដៃ​សហការ​ផលិត​ជាមួយ​អ៊ីតាលី និង​អង់គ្លេស​កាលពី​ចុងឆ្នាំ​២០២២ ។​ជប៉ុន អង់គ្លេស និង​អ៊ីតាលី​បាន រួមគ្នា​ផលិត​យន្តហោះ​ចម្បាំង​ជំនាន់​ចុងក្រោយ​បំផុត ឈ្មោះ Tempest ដែល​ប្រើ​កម្មវិធី​បញ្ញា​សិប្បនិម្មិត និង​Sensors ទំនើប​សម្រាប់​ជួយ​អ្នកបើក​យន្តហោះ​។​a japon army3 

​រដ្ឋាភិបាល​ជប៉ុន​សង្ឃឹម​ថា ការបន្ធូរបន្ថយ​ច្បាប់​ស្តីពី​ការលក់​សព្វាវុធ ដើម្បី​អនុញ្ញាត​ឲ្យ​លក់​នាំចេញ​យន្តហោះ​ចម្បាំង​ទៅ​ប្រទេស​ដទៃ ក្រៅពី​អង់គ្លេស និង​អ៊ីតាលី ដែលជា​ដៃគូ​របស់​ជប៉ុន នឹងធ្វើ​ឲ្យ​ជប៉ុន​ទទួលបាន​ចំណូល​ដើម្បី​យកទៅ​ទូទាត់​ជាមួយ​ការចំណាយ​ដ៏​សន្ធឹកសន្ធាប់​ដើម្បី​ផលិត​យន្តហោះ​ដ៏​ទំនើប​Tempest​។​​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ហ្វូ​មី​អូ គី​ស៊ី​ដា ការអនុញ្ញាត​លក់​យន្តហោះ​ទៅ​ឲ្យ​ប្រទេស​ទី​៣ សំខាន់ ដើម្បី​ឲ្យ​ជប៉ុន​ទទួលបាន​ការជឿទុកចិត្ត ពី​សំណាក់​ប្រទេស​ដៃគូ នៅក្នុង​គម្រោងការ​អភិវឌ្ឍ​សព្វាវុធ ទៅ​ថ្ងៃ​អនាគត​។ ការបន្ធូរបន្ថយ​ច្បាប់​ដើម្បី​ជំរុញ​ការលក់​នាំចេញ​សព្វាវុធ ផលិត​នៅ​ជប៉ុន ធ្វើឡើង​នៅតែ​ប៉ុន្មាន​សប្តាហ៍​មុន​ដែល​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ត្រូវធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន ជាទី​ដែល​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ចង់ទៅ​បញ្ជាក់ប្រាប់​សម្ព័ន្ធមិត្ត​អាមេរិក​ថា ជប៉ុន​ត្រៀមខ្លួន ធ្វើជា​ដៃគូ​របស់​អាមេរិក​នៅក្នុង​គម្រោងការ​អភិវឌ្ឍ​យោធា​។​

​ប្រភពរដ្ឋាភិបាល​ជ​ប៉ុន មានតែ​ប្រទេស​ចំនួន ១៥ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​យោធា​ជាមួយ​ជប៉ុន​តែប៉ុណ្ណោះ ដែលមាន​សិទ្ធិ​ទិញ​យន្តហោះ​ទំនើប​ថ្មី​ផលិត​នៅ​ជប៉ុន​។ នៅក្នុង​ចំណោម​ប្រទេស​ទាំង​១៥ មាន​អាមេរិក បារាំង ឥណ្ឌា ហ្វីលីពីន អូស្ត្រាលី ឬ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ជាដើម​។ បើតាម​រដ្ឋាភិបាល​ជប៉ុន ជប៉ុន​នឹងមិន​លក់​យន្តហោះ​ចម្បាំង​ទៅ​ប្រទេស​ណា​ដែល​កំពុង​ជាប់ដៃ​ប្រលូក​ផ្ទាល់​នៅក្នុង​សង្គ្រាម​ដាច់ខាត​។ នៅក្នុង​សន្និសីទកាសែត នៅ​ថ្ងៃ​អង្គារ អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន លោកយ៉ូស្ហ៊ីម៉ាសាហាយ៉ាស៊ី(​ Yoshimasa Hayashi )បាន​បញ្ជាក់ថា ការសម្រេច​បន្ធូរបន្ថយ​ច្បាប់​លើក​នេះ​ផ្តោត​តែ​ទៅលើ​ការលក់​នាំចេញ​យន្តហោះ​ចម្បាំង​ដែល​ជប៉ុន​រួមគ្នា​អភិវឌ្ឍ និង​ផលិត​ជាមួយ​អង់គ្លេស និង​អ៊ីតាលី​តែប៉ុណ្ណោះ​។ នេះ​ជា​លើក​ទី​២ ក្នុង​រយៈពេល​៤​ខែ ដែល​រដ្ឋាភិបាល​ជប៉ុន​បាន​កែប្រែ​ច្បាប់​របស់ខ្លួន​។ នៅ​ខែធ្នូ​ចុងឆ្នាំ​មុន ជប៉ុន​ទើបបាន​បន្ធូរបន្ថយ​ច្បាប់​ស្តីពី​ការនាំចេញ​គ្រឿង​បរិក្ខា​យោធា​ម្តង​ហើយ ដើម្បី​បាន​សិទ្ធិ​លក់​ប្រព័ន្ធ​ខែល​មី​ស៊ី​ល Patriot ដែល​ជប៉ុន​បានទទួល​អាជ្ញាប័ណ្ណ​ពី​អាមេរិក​ដើម្បី​ផលិត នៅក្នុង​ទឹកដី​របស់ខ្លួន​។ ជប៉ុន​ត្រូវ​ការលក់​ប្រព័ន្ធ​ខែល​មី​ស៊ី​ល​Patriot ដែល​អាមេរិក​ត្រូវការ​សម្រាប់​បញ្ជូនទៅ​អ៊ុយ​ក្រែ​ន​។​

​ក្រោយ​ចាញ់​សង្គ្រាមលោកលើកទី​២ ជប៉ុន ត្រូវអនុវត្ត​តាម​រដ្ឋ​ធម្មនុញ្ញ​ដែល​អាមេរិក​ជា​អ្នកតាក់តែង​ហាម​មិន​ឲ្យ​ជប៉ុន​ត្រលប់​ទៅធ្វើ​សង្គ្រាម ឬ​លូកដៃ ចូលក្នុង​ជម្លោះ​អន្តរជាតិ​។  រដ្ឋធម្មនុញ្ញ​សន្តិ​និយម​របស់​ជប៉ុន​នៅបាន​ហាម​ជប៉ុន​មិន​ឲ្យ​លក់​នាំចេញ​អាវុធ​ទៅ​បរទេស ចំណែក​កងទ័ព​ជប៉ុន​មាន​សិទ្ធិ​ត្រឹមតែ​ស្វ័យការពារ​តែប៉ុណ្ណោះ​។​​រដ្ឋាភិបាល​ជប៉ុន​នៅ​ឆ្នាំ ២០១៤ សម័យ​ដឹកនាំ​របស់លោក​ស្ហ៊ី​ន​ហ្សូ អា​បេ បាន​លុបចោល​ជា​លើក​ទី​១ បំរាម​ការលក់​អាវុធ​ទៅ​បរទេស​។ នៅ​ចុងឆ្នាំ ២០២២ ជប៉ុន​បាន​បង្កើត​ទ្រឹស្តី​ថ្មី​ស្តីពី​សន្តិសុខ​ជាតិ ដែល​នៅ​ក្នុងនោះ ជប៉ុន​ត្រូវ​បង្កើន​ថវិកា​កងទ័ព​ឲ្យ​បាន​ទ្វេដង ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​ជប៉ុន និង​ដើម្បី សម្រប​ខ្លួន​ទៅតាម​ស្ថានការណ៍​ប្រែប្រួល​នៅក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល​។​


​ទាក់ទង​ការលក់​អាវុធ​ចេញ​ក្រៅ​នេះដែរ​នៅ​ថ្ងៃ​ពុធ​ទី​២០​ខែមីនា​តាម​សេចក្តីរាយការណ៍​របស់ Sputnik , លោក Sergey Zhestkii ប្រធានស្តីទី​នៃ​នាយកដ្ឋាន​អាស៊ី​ទី​បី​របស់​ក្រសួងការបរទេស​រុស្ស៊ី​បាន​ព្រមាន​ប្រទេស​ជប៉ុន​ជាថ្មី​ម្តងទៀត អំពី​ផលវិបាក ប្រសិនបើ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Patriot ពិតជា​ត្រូវ​បញ្ជូនទៅ​សហរដ្ឋអាមេរិក ហើយ​ធ្លាយ​ដល់​ដី​អ៊ុយ​ក្រែ​ន​មែន​។​​បន្ទាប់ពី​មាន​ជំនួប​រវាង​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​រុស្ស៊ី លោក Akira Muto និង​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Andrey Rudenko, ស្ថានទូត​ជប៉ុន​ប្រចាំ​ទីក្រុង​មូ​ស្គូ បានបង្ហាញ​ជំហរ​ថា មី​ស៊ី​ល Patriot ដែល​ផ្ទេរ​ពី​ជប៉ុន​ទៅ​អាមេរិក នឹងមិន​យកទៅ​ប្រើប្រាស់​នៅ​អ៊ុយ​ក្រែ​ន​ឡើយ​។​​លោក Sergey Zhestkii បាន​ក្រើន​រម្លឹកថា “​បើ​មី​ស៊ី​ល Patriot ពិតជា​ទៅ​ជួយ​ជំរុញ​កម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​បន្ថែមទៀត​មែន វា​នឹង​ត្រូវបាន​ចាត់ទុកថា​ជាការ​ចូលរួម​របស់​ទីក្រុង​តូ​ក្យូ ក្នុង​សកម្មភាព​ឧក្រិដ្ឋកម្ម​របស់​ទីក្រុង​កៀវ ដែល​បណ្តាល​ឲ្យ​មាន​ជនរងគ្រោះ​កាន់តែច្រើន​”​។​

​សូមបញ្ជាក់​ជាថ្មី នៅ​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២២ រុស្ស៊ី បាន​បើក​ប្រតិបត្តិការ​យោធា​ពិសេស​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ក្នុង​គោលបំណង​រំដោះ​តំបន់ Donbass ព្រោះ​ថាបើ​យោងតាម​ភាគី​រុស្ស៊ី​, នៅ​ទីនោះ​ប្រជាជន​នៃ​សាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅ​ក្រោម​គ្រាប់ផ្លោង​របស់​កងកម្លាំង​ទីក្រុង​កៀវ សឹង​រាល់ថ្ងៃ​។​​ចាប់តាំងពី​ជម្លោះ​ផ្ទុះឡើង ជប៉ុន​តែងតែ​គាំទ្រ​ទីក្រុង​កៀវ​ជានិច្ច ហើយ​បានដាក់​ទណ្ឌកម្ម​ជាច្រើន​ប្រឆាំង​ទីក្រុង​មូ​ស្គូ​។ ដោយឡែក បញ្ហា​ជម្លោះ​មួយទៀត​រវាង​ទីក្រុង​មូ​ស្គូ​និង​តូ​ក្យូ គឺពាក់ព័ន្ធ​កោះ Kuril ដែល​ភាគី​ទាំងពីរ អះអាង​ភាពជា​ម្ចាស់​រៀងៗ​ខ្លួន​។​

​កាលពីដើម​ខែកុម្ភៈ លោក Dmitry Medvedev អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី និង​ជា​អតីត​ប្រធានាធិបតី​នៃ​ប្រទេស​នេះ បាន​ប្រាប់​រដ្ឋាភិបាល​ជប៉ុន​ថា ប្រសិនបើ​ពួកគេ​ចង់​បញ្ចប់​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​រុស្ស៊ី ដើម្បី​បញ្ចប់​សង្គ្រាមលោកលើកទី​ពីរ​ជា​ផ្លូវការ​មែន​នោះ ទីក្រុង​តូ​ក្យូ គួរតែ​បោះបង់​ការទាមទារ​ទឹកដី​របស់​ពួកគេ​នៅ​ទីនោះ​ទៅ​។​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក បាន​រាយការណ៍​ថា ក្រុម​នាវា​មកពី​កង​នាវា​ប្រចាំ​តំបន់​ប៉ា​ស៉ី​ហ្វិ​ករ​បស់​យោធា​រុ​ស្ស៉ី បានធ្វើ​សមយុទ្ធ​ជើង​ទឹក​ដ៏​ធំ​មួយ ដែល​រួមមាន​ទាំង​ការបាញ់​គ្រាប់​ពិត នៅឯ​តំបន់​ឈូង​សមុទ្រ Peter the Great និង​សមុទ្រ​ជប៉ុន​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​២០ ខែមីនា ឆ្នាំ ២០២៤​។​

​ក្រុម​នាវា​ខាងលើ ដែល​រួមមាន​នាវា the Hero of the Russian Federation Aldar Tsydenzhapov, Gromky និង Sovershenny បាន​ហាត់​សម​ទប់​ទល់នឹង​ការវាយលុក​ពី​ដ្រូ​ន​រត់​លើ​ផ្ទៃ​ទឹក និង​យន្តហោះ​ដ្រូ​ន​។ សេចក្តីថ្លែងការណ៍​រប​ស់​កង​នាវា​រុ​ស្ស៉ី បានឱ្យដឹងថា «​តាម​ផែនការ​នៃ​ការធ្វើ​សមយុទ្ធ ក្រុម​នាវិក​នៃ​នាវាចម្បាំង​ទាំងនោះ បាន​ហាត់​សម​អនុវត្ត​បច្ចេកទេស​យុទ្ធសាស្ត្រ សម្រាប់​ការប្រយុទ្ធ​តាមផ្លូវ​ទឹក ជាមួយ​នាវាចម្បាំង​ដទៃទៀត ដែល​ដើរតួ​ជាស​ត្រូវ​»​។​​គួរ​បញ្ជាក់ថា The Peter the Great Gulf គឺជា​ឈូង​សមុទ្រ​ធំជាងគេ​នៅ​សមុទ្រ​ជប៉ុន ដែល​ស្ថិតនៅ​ចន្លោះ​ប្រទេស​រុ​ស្ស៉ី និង​ជប៉ុន​។a japon army2 a japon army4 a russy japon

​