» មិនមែនតែប្រជាពលរដ្ឋទេអ្នកទោសក៏ ជម្លៀសដែរ! » អឺរ៉ុបអាមេរិក និងប្រទេសនានាអំពាវនាវឱ្យកម្ពុជា និងថៃ អត់ធ្មត់ខ្ពស់បំផុត និងគោរពសេចក្តីថ្លែងការណ៍សន្ដិភាពបន្ទាប់ពីផ្ទុះអាវុធជាថ្មី » ថ្កោលទោសយោធាថៃដែលបានបំផ្លាញប្រាសាទតាក្របីដែលជាតំបន់ប្រយុទ្ធគ្នាស្លាប់រស់! » កម្ពុជារាយការណ៍ឲ្យអនុពន្ធ័និងទូតបរទេសប្រចាំកម្ពុជាករណីយ៍ថៃឈ្លានពានរំលោភសេចក្តីថ្លែងការណ៍សន្តិភាព! » ថ្កោលទោសយោធាថៃដែលបានបំផ្លាញប្រាសាទតាក្របីដែលជាតំបន់ប្រយុទ្ធគ្នាស្លាប់រស់! » យោធាថៃវ៉ៃច្រើនសមរភូមិតែសម្តេចតេជោណែនាំឲ្យអត់ធ្មត់ដោយបញ្ជាក់ថាកម្ពុជាមានបន្ទាប់ក្រហម! » កម្ពុជាសុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ាទុកពេលឲ្យបោសសម្អាតមីនប្រឆាំងមនុស្សដល់ឆ្នាំ២០៣០ » នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមសម្ពោធបើច្រកទ្វារអន្តរជាតិម៉ឺនជយ័! » ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រស្រុកទឹកផុសខេត្តកំពង់ឆ្នាំង » សម្តេចតេជោឱ្យជនជាតិថៃដកពាក្យថាកម្ពុជាធ្វើស៊ីហ្គេមប្រើលុយចិន » បនល្បែងបញ្ជល់មាន់និងអាប៉ោងខ្នាតធំរបស់ឈ្មោះម៉ូម បាននិងកំពុងបើកដំណើរការ នៅស្រុកកែវសីមា! » ប្រធានសិទ្ធមនុស្សរដ្ឋាភិបាលនិយាយដើមលោក វីទីត ម៉ុនតាប៊ន ជាអ្នករាយការណ៍ពិសេសអង្គការសហ​ប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា » ឃាត់ខ្លួនបុរសម្នាក់ តាមសាលក្រមរបស់សាលា ដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន».. » ទើបចូលកាន់តំណែងលោក ឈួន សុវណ្ណនរា មេប៉ុស្តិ៍នគរបាលច្រកភ្នំដិនរងការរិះគន់ថា បានប្រើតួនាទី អំណាច ប្រមូល​លុយ​ » បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 744 នាក់

ម្សិលមិញ 7139 នាក់

សរុប 17991969 នាក់

ស្អី​ទៅ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​ហ៊ុន​ម៉ា​ណែ​ត​?

 

​ភ្នំពេញ​៖​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​លើកដំបូង​នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា នា​ថ្ងៃទី​២៤ ខែសីហា​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​ឯកឧត្តម​កិត្តិ​ទេ​សាល​ភិ​បាល​ណ្ឌិ​ត​ហ៊ុន​ម៉ា​ណែ​ត បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដើម្បី​ពង្រឹង​ការអភិវឌ្ឍ ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ការបង្កើន​ភាព​ប្រកួតប្រជែង សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​វឌ្ឍនភាព​សង្គម​។​a hun ocm1 

ឯកឧត្តម​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​កម្ពុជា បាន​ថ្លែងថា ឈរលើ​មូលដ្ឋាន​នៃ​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​រយៈពេល​២៥​ឆ្នាំ កន្លងមក និង​ការពិនិត្យ​វាយតម្លៃ​និន្នាការ​តំបន់ និង​សកល​ជាមួយនឹង​ការ​ប្រមើល​ទៅមុខ​២៥​ឆ្នាំ សំដៅ​ឆ្លើយតប​នឹង​បំណងប្រាថ្នា​ប្រជាជន ឆ្ពោះទៅ​សម្រេចបាន​នូវ ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០, រាជរដ្ឋាភិបាល​ដាក់ចេញ​«​យុទ្ធសាស្ត្រ​បញ្ច​កោណ​»​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​, បង្កើត​ការងារ​, ធានា​សមធម៌​, បង្កើន​ប្រសិទ្ធភាព និង​រក្សា​ចីរភាព​។

​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ជារួម​យុទ្ធសាស្ត្រ​បញ្ច​កោណ គឺជា​យុទ្ធសាស្ត្រ​សម្លឹង​ទៅមុខ​សម្រាប់​រយៈពេល​២៥​ឆ្នាំ ដែល​ត្រូវបាន​គិតគូរ​ដាក់ចេញ និង​អនុវត្ត​៥​ដំណាក់កាល បន្តបន្ទាប់ និង​ត្រូវបាន​តម្រង់ និង​សម្របសម្រួល​ទៅតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នៃ​នីតិកាល​នីមួយៗ នៃ​រដ្ឋសភា​។​​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ដើម្បី​ពង្រឹង​ការអភិវឌ្ឍ ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ការបង្កើន​ភាព​ប្រកួតប្រជែង ឆ្នាំ​២០២៣ រាជរដ្ឋាភិបាល​បន្ត​ផ្តោតលើ​កិច្ចការ​អាទិភាព ចំនួន​៥ រួមមាន​៖

​ទី​១​ការអភិវឌ្ឍ​វិស័យ​គន្លឹះ​និង​ប្រភព​ថ្មី​នៃ​កំណើនសេដ្ឋកិច្ច​ដែលមាន​គោលដៅ​យុទ្ធសាស្ត្រ​ផ្តោតលើ ការពង្រីក និង​ការធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន កំណើនសេដ្ឋកិច្ច តាមរយៈ​ការបង្កើន​តម្លៃបន្ថែម​ក្នុង​វិស័យ​គន្លឹះ​ដែលមាន​ស្រាប់ និង ការអភិវឌ្ឍ​ប្រភព​ថ្មី នៃ​កំណើន ដែលជា​កត្តា​មិនអាច​ខ្វះ​បាន ក្នុង​ការបង្កើន​សក្តានុពល​កំណើន និង ការពង្រឹង​ភាព​ធន់​នឹង វិបត្តិ​។​​ទី​២ ការលើកកម្ពស់​ការតភ្ជាប់ និង ការបង្កើន​ប្រសិទ្ធភាព​នៃ​វិស័យ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក វិស័យ​ថាមពល វិស័យ​ទឹកស្អាត និង​វិស័យ​ឌីជីថល​ដែលមាន​គោលដៅ​យុទ្ធសាស្ត្រ​ផ្តោតលើ​ការបន្ត​កសាង និង ពង្រឹង មូលដ្ឋានគ្រឹះ និង​បុ​រេ​លក្ខខណ្ឌ​គន្លឹះៗ សម្រាប់​បង្កើន​ផលិតភាព លើកកម្ពស់​ភាព​ប្រកួតប្រជែង​និង​ជំរុញ ពិពិធ​កម្ម តាមរយៈ​ការបង្កើន​ប្រសិទ្ធភាព​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ និង​ការកសាង ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​-​សម្ព័ន្ធ​ថ្មីៗ​។​

​ទី​៣ ការកែលម្អ​បរិយាកាស ធុរកិច្ច និង​ការវិនិយោគ ដែលមាន​គោលដៅ​យុទ្ធ​សា​ស្ត​ផ្ដោតលើ ការបន្ត​កែលម្អ​បរិយាកាស​អំណោយផល ដល់​ការធ្វើ​ធុរកិច្ច​, ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ តាមរយៈ ការសម្រួល និង ការធ្វើ​សាមញ្ញ​កម្ម នីតិវិធី​ពាក់ព័ន្ធ​នានា​, ការធ្វើ​ឌីជីថល​ភាវូបនីយកម្ម សម្រាប់​ការផ្តល់ សេវាសាធារណៈ និង កិច្ចការរដ្ឋបាល ការពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ការលើកកម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ច សម្របសម្រួល​អន្តរក្រសួង​-​ស្ថាប័ន​។​​ទី​៤ ការពង្រឹង ប្រសិទ្ធភាព និង ភាព​ទាក់ទាញ នៃ​តំបន់​សេដ្ឋកិច្ច ពិសេស រួមបញ្ចូល​នូវ​សួន​ឧស្សាហកម្ម​ដែលមាន​គោលដៅ​យុទ្ធសាស្ត្រ​ផ្តោតលើ​ការប្រមូល និង ការអភិវឌ្ឍ​បណ្ដាញ​ផលិតកម្ម ឱ្យ​ដើរតួនាទី​សំខាន់ ក្នុង​ការបង្កើន​ប្រសិទ្ធភាព និង ភាព​ប្រកួតប្រជែង នៃ​ឧស្សាហកម្ម​កម្ពុជា សំដៅ​បង្កើន​ការទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង ក្នុងស្រុក លើកកម្ពស់ ផលិតកម្ម និង​ការកែច្នៃ​សម្រាប់​នាំចេញ និង​ជាពិសេស​គាំទ្រ​ដល់​ការបង្កើត​ការងារ និង​ការលើកស្ទួយ ជីវភាព​ប្រជាជន​នៅ​ទីជនបទ​។

ទី​៥ ការធ្វើ​នវានុវត្តន៍ យន្តការ​ហិរញ្ញប្បទាន និង ផលិតផល​ហិរញ្ញវត្ថុ សម្រាប់​គាំ​ទ​ដល់​ការវិនិយោគ​ដែលមាន​គោលដៅ​យុទ្ធសាស្ត្រ​ផ្តោតលើ ការរៀបចំ និង ការកែលម្អ​ក្របខ័ណ្ឌ និង យន្តការ​ហិរញ្ញប្បទាន និង​ការធ្វើ​ពិពិធ​កម្ម​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ដែល​ធានាបាន​សន្ទនីយ​ភាព (Liquidity) ក្នុង​ទីផ្សារ និង ជម្រើស​ហិរញ្ញប្បទាន​សម្រាប់​ការវិនិយោគ សំដៅ​រួមចំណែក​ជំរុញ​ការវិនិយោគ និង ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច .​។​

​សូមបញ្ជាក់ថា​របៀបវារៈ​នៃ​កិច្ចប្រជុំពេញអង្គ​គណ​:​រដ្ឋមន្ត្រី​លើកដំបូង រួមមាន​៖១៖ ការប្រកាស​ឱ្យ​អនុវត្ត​នូវ «​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១»​។​២៖ ការពិនិត្យ និង​សម្រេច​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការកែសម្រួល​ឈ្មោះ «​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​» ទៅជា «​ក្រសួង​អធិការកិច្ច​»​។​៣៖ ការពិនិត្យ និង​សម្រេច​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត «​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​»​។​៤៖ ការណែនាំ​របស់​នាយក​រដ្ឋមន្ត្រី អំពី​របៀបរបប​ការងារ និង​កិច្ចដំណើរការ​នៃ​គណៈរដ្ឋមន្ត្រី​។​៥៖ បញ្ហា​ផ្សេង​។​a hun ocm