» កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4934 នាក់

ម្សិលមិញ 6785 នាក់

សរុប 19428377 នាក់

ផ្សារ​ទំនើប​អ៊ី​អន ទី​៣ សង់​នៅ​ផ្លូវ​៦០​ម៉ែត្រ​!

 

​រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ទើបតែ​បានអនុម័ត​ឲ្យ គម្រោង​វិនិយោគ​ធំៗ​៩​ថ្មី​ទៀត សរុប​ទុន​ជិត​២​ពាន់​លាន​ដុល្លារ ដំណើរការ​នៅ​កម្ពុជា ក្នុងនោះ​មាន​ផ្សារ​ទំនើប​អ៊ី​អន​ទី​៣ ផងដែរ​។ a eon1 

ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ CDC នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា​៖​ក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD. មាន​គម្រោង​សាងសង់​ផ្សារ​ទំនើប ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២៨៩.៦ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៤៧​កន្លែង ។​

​ក្រុមហ៊ុន​យក្ស​របស់​ជប៉ុន​ដែលមាន​ផ្សារ​ទំនើប​រាប់រយ​ក្នុង​ពិភពលោក​មួយ​នេះ បាន​ទិញ​ដី​នៅក្នុង​គំរោង​ទីក្រុង​រណប ING CITY តម្លៃ​ជាង​១០០​លាន​ដុល្លារ​រួចហើយ ដើម្បី​សាងសង់​ផ្សារ​ទំនើប​របស់ខ្លួន នៅពេល​ខាងមុខនេះ ។ ផ្សារ​ទំនើប​ទី​៣​នេះ មាន​ទំហំ​ធំ​ជាង​ផ្សារ​ទី​១ និង​ទី​២ ។​

​បើតាម​គម្រោង​ផែនការមេ របស់​ក្រុមហ៊ុន​វិនិយោគ​ផ្សារ​ទំនើប​អ៊ី​អន​របស់​ជប៉ុន គ្រោង​នឹង​សាងសង់​ផ្សារ​ទំនើប​អ៊ី​អន​ចំនួន​៤​ទីតាំង​ធំៗ ស្ថិតនៅ​តំបន់​ផ្សេងៗ​គ្នា ក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា ។ ក្រុមហ៊ុន​នេះ បានសម្រេច​ចិត្ត​វិនិយោគ​សាងសង់​ផ្សារ​ទំនើប​អ៊ី​អន​ទី​៣ នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ហើយ​មិនយូរ​ទៀត​ទេ ផ្សារ​ទំនើប​អ៊ី​អន​ទី​៣​នេះ នឹង​លេច​រូបរាង​ឡើង នៅតាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​។​a eon