» បង្ក្រាប​ក្រុម​ចាប់​ច​ម្រឹត​១​សម្បុក​បាន​៩​នាក់​! » ការបើក​ច្រកព្រំដែន​ឡើងវិញ កម្ពុជា​រក្សា​គោលជំហរ​ដដែល​មិន​ផ្លាស់ប្តូរ​នោះទេ​«​កូនសោ​គឺ​នៅក្នុង​ដៃ​ថៃ​ខ្លួនឯង​» » កម្ពុជា​-​ហ្វីលីពីន ឯកភាព​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ ក្នុងពេល​ចិន​រិះគន់​ » ឯកអគ្គរ​ដ្ឋួ​ទូត​ចិន សប្បាយចិត្ត​ឃើញ​កម្ពុជា​បង្ក្រាប​ល្បែង​អន​ឡាញ​និង​សន្យា​ការផ្តល់​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ » អគ្គស្នងការ​នគរបាល​បញ្ជា​កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា (Online Scams) » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ចំណុច ឃុំ​កំពង់​ភ្នំ ស្រុក លេ​ី​ក​ដែក​ខេត្ត កណ្តាល កន្លែង​ធ្វើ​អាជីវកម្ម​? » អគ្គ​នា​យុក​រដ្ឋា​ន​គយ​ប្រកាស​ពី​ការបើក​ឲ្យ​នាំ​ទំនិញ​ថៃ​ចូល​ចូលមក​កម្ពុជា លើកលែងតែ​បន្លែ​និង​ប្រេង​! » បន្ទាប់ពី​មាន​បទបញ្ជារ​នាយករ​ដ្ឋ​ម​ន្ត្រិ​ទីតាំង​ល្បែង​អន​ឡាញ​នៅ​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​ក្រចេះ​បន្ទាយមានជ័យ​ត្រូវបាន​បង្ក្រាប​បន្តបន្ទាប់​! » ទស្សនៈ​៖គេ​មិនអាច​យក​ព្រៃ​ចេញពី​មនុស្ស​ថៃ​បាន!? » សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នែ​នាំ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​-​ខេត្ត ត្រួតពិនិត្យ​ការប្រយុទ្ធប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! » ប្រទេស​ថៃ កំពុង​ពិចារណា​គិត​ពន្ធ ០% លើ​ទំនិញ​នាំចូល​បន្ថែមទៀត​ពី​សហរដ្ឋ​អាម៉េរិក​ » ៦​ខែ​កម្ពុជា​នាំ​ទំនិញ​ទៅ​វៀតណាម បាន​តម្លៃ​ជិត ២,២​ពាន់​លាន​ដុល្លារ អ្នក​ធុរកិច្ច​កម្ពុជា និង វៀតណាម ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា » ករណី​ប៉ះទង្គិច​ពាក្យសម្តី​នៅ​ប្រាសាទតាមាន់ធំ រវាង​អ្នកទេសចរ​ជនជាតិខ្មែ​រ និង​ទាហាន​ថៃ មាន​សភាព​ស្ងប់ស្ងាត់​ជាធម្មតា វិញ​ហើយ​! » មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បំពាក់​ម៉ាស៊ីន​ទំនើប​ស្ដង់​អន្ដរជាតិ សម្រាប់​ព្យាបាល​ជំងឺ​ភ្នែក​ស្ងួត​មានគុណ​ភាព​ខ្ពស់ » អាជ្ញាធរ​កម្ពុជា​ថៃ​គួ​តែ​ឆាប់​ត្រូវ​គ្នា​សម្រួល​បញ្ហា​ជូន​ប្រជាពលរដ្ឋ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5657 នាក់

ម្សិលមិញ 5272 នាក់

សរុប 17111282 នាក់

ក្រសួង​ការងារ​អះអាង​ពី​ការងារ​ក្នុងស្រុក​និង អំពាវនាវ​ដល់​ពលរ​ដ្ឋ​ខ្មែរ កុំទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ដោយ​ខុសច្បាប់​

 


​ភ្នំពេញ​៖ ពលករ​ខ្មែរ​ប្រុស​/​ស្រី​ចំនួន​៧​នាក់​បម្រុង​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​នាំមក​ធ្វើការ​អប់រំ​កុំឱ្យ​ចាញ់បោក​មេខ្យល់​កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២៤ នៅក្បែរ​ព្រំដែន ស្ថិតក្នុង​ភូមិ​ល្វា ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។​​ទាក់ទង​បញ្ហា​នេះ​លោក កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២៤​ក៏ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ សូមកុំ​ទៅធ្វើ​ការងារ​ដោយ​ខុសច្បាប់​នៅក្រៅ​ប្រទេស ខណៈ​ឱកាស​ការងារ​នៅក្នុង​ស្រុក​ត្រូវ​បានប្រកាស​ជា​ហូរហែរ និង​ជាច្រើន​ម៉ឺន​កន្លែង​ជា​រៀងរាល់​សប្តាហ៍ ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។a woker go thai 

 

​លោក​រដ្ឋលេខាធិការ​បញ្ជា​ក់ថា​៖ ការស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ស្រុក​ពុំមាន​ការលំបាក​នោះទេ ពីព្រោះ​ឱកាស​ការងារ​នៅក្នុង​ស្រុក​ត្រូវ​បានប្រកាស​ជា​រៀងរាល់​សប្តាហ៍ តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទាំង​នៅលើ​បណ្តាញ​សង្គម និង​នៅតាម​រោងចក្រ សហគ្រាស ក៏ដូចជា​នៅតាម​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដោយផ្ទាល់​តែម្តង​។

​លោក ក៏បាន​បញ្ជាក់ដែរថា​សូម​ធ្វើការ​ពិចារណា​អំពី​ការងារ​នៅក្នុង​ស្រុក​ដែល​កំពុងមាន​តម្រូវការ​ជាខ្លាំង​នៅ​ឆ្នាំ​២០២៤ ក្នុងនោះ​ការធ្វើការ​នៅក្នុង​ស្រុក​នាពេល​បច្ចុប្បន្ន​គឺ​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ដូច​ទៅនឹង​បណ្តា​ប្រទេសជិតខាង​ផងដែរ​។​ទី​១ ប្រាក់​ឈ្នួល​សមរម្យ​បើ​ធៀប​ជាមួយ​បណ្តា​ប្រទេសជិតខាង​មួយចំនួន​នាពេល​បច្ចុប្បន្ន​, ទី​២ កន្លែង​ការងារ​នៅក្បែរ​ផ្ទះ​, និង​ទី​៣ ការចំណាយ​ទាប​ដែល​អាចឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​អាច​សន្សំសំចៃ​ការចាយវាយ​ជាប្រចាំ​បាន​។

​លោក​រដ្ឋលេខាធិការ​ក​ត​កត្តា​អ៊​ន​បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ មានតែ​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​ដែល​បាន​ចុះ​បញ្ជិកា​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលមាន​សិទ្ធិ​បញ្ជូន​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ដោយ​ស្របច្បាប់​បាន ក្រៅពីនោះ​គឺជា​ការបញ្ជូន​ពលករ​ដោយ​ខុសច្បាប់​។ ទន្ទឹមនេះ អាជ្ញាធរ​ក៏​ព្រមាន​ពី​វិធានការ​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​ប្រសិនបើ​រកឃើញថា​មាន​បុគ្គល ឬ​ទីភ្នាក់ងារ​ណាមួយ​ដែល​បាន​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ដោយ​ខុសច្បាប់​។​លោក​រដ្ឋលេខាធិការ បន្ថែមថា ជុំវិញ​ព័ត៌មាន​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​ទៅធ្វើ​ការងារ​នៅក្រៅ​ប្រទេស​ដោយ​ស្របច្បាប់ បងប្អូន​អាចទាក់ទង​ផ្ទាល់​មក​ក្រសួង ឬ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី ខេត្ត ឬ ទូរ​សព្ទ​មក​លេខ ១២៩៧ ឬ ១២៨៦​។

​គូរ​បញ្ជាក់​ផងដែរ​ថា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តែង​រៀបចំ​ឱកាស​ការងារ​ក្នុងស្រុក​ជាច្រើន​ម៉ឺន​កន្លែង​រៀងរាល់​សប្តាហ៍ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​មានបំណង​ធ្វើការ​ងារ​ក្នុង​វិស័យ​សំខាន់ៗ ដូចជា​វិស័យ​ឧស្សាហកម្ម វិស័យ​សេវាកម្ម និង​វិស័យ​កសិកម្ម​។​នៅក្នុង​ស​ប្តា​ហ៌​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​បានប្រកាស​ឱកាស​ការងារ​រហូតដល់​ទៅ​ចំនួន ៥៣ ៥៥២ កន្លែង សម្រាប់​អ្នក​ដែល​កំពុង​ស្វែងរក​ការងារ​។​

​សូមបញ្ជាក់ថា​ពលករ​ខ្មែរ​ចំនួន​៤​នាក់​ដែល​គេ​សង្ស័យថា អាច​ឆ្លងដែន​ខុសច្បាប់​តាមរយៈ​មេខ្យល់ និង​ធ្វើដំណើរ​តាម​រថយន្ត​ចេញពី​ក្បែរ​បន្ទាត់​ព្រំដែន​ខេត្តបាត់ដំបង ហើយ​ក៏បាន​ជួបនឹង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត​តែម្ដង​។​​គេហទំព័រ​ថៃ​រ៉ាត់​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ បាន​ផ្សាយ​ថា ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០២៤ នៅត្រង់ចំណុច​ក្បែរ​បរិវេណ​ច្រក​អន្តរជាតិ​ខៅ​ឌី​ន (​ច្រក​អន្តរជាតិ​ភ្នំ​ដី​) ក្នុងភូមិ ៨​ឃុំ​ខ្លង​ហាត ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

​គេហទំព័រ បាន​បន្តថា នៅ​ចំណុចកើតហេតុ​គេ​សង្កេតឃើញ​មាន​រថយន្ត​ចំនួន​ពីរ​គ្រឿង ដែល​រថយន្ត​ទី​១ ម៉ាក់ នីសា​ន់ ពណ៌​ខ្មៅ ជា​រថយន្ត​លក្ខណៈ​គ្រួសារ​របស់​ជនជាតិ​ថៃ ដែល​ក្នុងនោះ​មាន​អ្នករបួស​ទាំង​ក្មេង​ទាំងចាស់​ចំនួន ៤​នាក់ ហើយ​បើក​បរដល់​ឈ្មោះ ឡេ ឆៃ ជា​ជនជាតិ​ថៃ​។​ឯ​រថយន្ត​ដែល​ដឹក​ពលករ​ចេញពី​ខ្សែបន្ទាត់​ព្រំដែន ជា​រថយន្ត​ពណ៌​ប្រផេះ ដែល​បាន​ធ្លាក់ចូល​ទៅក្នុង​ចំការ​អំពៅ និង​បើកបរ​ដោយ​ឈ្មោះ ប្រាថ្នា កន អាយុ ៤១​ឆ្នាំ ជា​ជនជាតិ​ថៃ ដោយឡែក​អ្នកដំណើរ​នៅក្នុង​រថយន្ត​ចំនួន​៤​នាក់ ដែលជា​ជនជាតិខ្មែរ​បាន​ស្លាប់​ទាំងអស់ គឺមាន​ឈ្មោះ ១.​ឡ​ន វណ្ណៈ ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ ២ និង ៣.​មិន​ស្គាល់ឈ្មោះ​ដោយសារ​មិនមាន​ឯកសារ​ពាក់ព័ន្ធ​ជាប់​នឹង​ខ្លួន អាយុ​ប្រហែល ៣០​ឆ្នាំ និង​៤.​ក្មេងប្រុស​អាយុ​៥​ឆ្នាំ​មិន​ស្គាល់​សាវតា​ច្បាស់លាស់​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា រថយន្ត​ដែល​ដឹក​ពលករ​ត្រូវបាន​បើកបរ​យ៉ាង​លឿន​ចេញពី​ច្រក​ភ្នំ​ដី​ចូលទៅក្នុង​ទឹកដី​ថៃ ដោយឡែក​រថយន្ត​មួយគ្រឿង​ទៀត​គឺ​បានធ្វើ​ដំណើរ​ចេញពី​ស្រុក​ក្លង​ហាត មកកាន់​ផ្សារ​ភ្នំ​ដី​ហើយ​ក៏បាន​ប៉ះគ្នា​យ៉ាងខ្លាំង បណ្ដាល​ឲ្យ​រថយន្ត​ដឹក​ពលករ​ធ្លាក់ចូល​ទៅក្នុង​ចំការ​អំពៅ​ហើយ​សម្រាប់​ពលករ​ទាំង​៤​នាក់ បាន​ខ្ទាត​ចេញមកក្រៅ​រថយន្ត​ទាំងអស់ បណ្ដាលឱ្យ​ស្លាប់​តែម្ដង​។​a kata orn a worker  find a worker in thai