» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5429 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695600 នាក់

ដល់​ថ្ងៃ​បញ្ចប់​សេវា​លិខិតឆ្លងដែន​ផ្ដល់​ដោយ​ស្ថានទូត​ខ្មែរ​នៅ​កូរ៉េ ទទួលបាន​ពាក្យ​ស្នើ​ជាង​៦​ពាន់​ច្បាប់​

 

​ប្រទេស​កូរ៉េ​៖​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង បាន​បិទ​បញ្ចប់​ដំណើរការ​នៃ​ការផ្តល់សេវា​លិខិតឆ្លងដែន​ហើយ ដោយ​បានទទួល​ពាក្យស្នើសុំ​ផ្តល់​លិខិតឆ្លងដែន​សរុប​ចំនួន ៦ ២៥២​ច្បាប់​។​a passport korea 

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៤​តាមរយៈ បណ្ដាញ​សង្គម​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នេះ បានឱ្យដឹងថា គិត​ចាប់តាំងពី​ពេល​បើក​ដំណើរការ​នា​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២៤ មកដល់​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៤ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង បានទទួល​ពាក្យស្នើសុំ​ផ្តល់​លិខិតឆ្លងដែន​សរុប​ចំនួន ៦ ២៥២​ច្បាប់ និង​បាន​បើក​លិខិតឆ្លងដែន​ជូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​បាន​សរុប​ចំនួន ៤ ៩៧១​នាក់​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រី​នគរបាលជាតិ នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ​, មន្ត្រី និង​បុគ្គលិក នៃ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េ ព្រមទាំង​និស្សិត និង​សហគមន៍​ខ្មែរ​ស្ម័គ្រចិត្ត​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ និង​សម្របសម្រួល​ការផ្តល់សេវា​លិខិតឆ្លងដែន​ជូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ នៅ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​រហូត​ឈាន​សម្រេចបាន​នូវ​ការបិទ​បញ្ចប់​ដំណើរការ​នៃ​ការផ្តល់សេវា​ដោយ​ជោគជ័យ​គួរ​ជាទី​មោទនៈ​។

​សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី ក៏បាន​សម្តែង​នូវ​ក្តី​រីករាយ​សាទរ​ចំពោះ​ទំនុកចិត្ត និង​ភាពកក់ក្តៅ​របស់​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​រស់នៅក្នុង​ប្រទេស​កូរ៉េ ដែល​បានមក​ទទួល​សេវា​ផ្តល់​លិខិតឆ្លងដែន​នេះ​។
​ប្រជាពលរដ្ឋ និង​ពលករ​ដែល​កំពុង​រស់​នៅ សិក្សា និង​ធ្វើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​គាំទ្រ និង​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​បន្ត​សេវា​ផ្ដល់​លិខិតឆ្លងដែន​ចំនួន​៦០​ថ្ងៃ​បន្តទៀត​ចាប់ពី​ថ្ងៃទី​៤ ខែកញ្ញា ដល់​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​

​លោក សួង សុភាព ជា​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​សាធារណរដ្ឋ​កូរ៉េ និង​មិត្តភក្ដិ​បញ្ជាក់ថា «​ក្នុងនាម​ពួក​ខ្ញុំ​ដែល​បានទទួល​លិខិតឆ្លងដែន​នៅទីនេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ និង​ពលករ​ដែល​កំពុង​រស់​នៅ​សាធារណរដ្ឋ​កូរ៉េ ព្រោះ​ពួក​ខ្ញុំ​ចំណាយ​ថវិកា​អស់​តិច ដោយ​មិនចាំបាច់​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើលិខិត​ឆ្លងដែន​ថ្មី​នេះ​»​។​
​លោក ឃឹម សា​រុម ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ ក៏បាន​ទៅ​ស្នើសុំ​ធ្វើលិខិត​ឆ្លងដែន​ថ្មី​នៅឯ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ផងដែរ ដោយសារ​លិខិតឆ្លងដែន​របស់លោក​ជិត​ផុត​សុពលភាព​។​

​លោក​ថ្លែងថា «​ខ្ញុំ​សូម​អរគុណ​ដល់​សម្តេច​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ជួយ​សម្រាល​បន្ទុក​ពលក​រ​ដែល​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​បាន​ច្រើន​។ ខ្ញុំ​សប្បាយរីករាយ​ជាខ្លាំង ដោយមាន​ឱកាស​ធ្វើលិខិត​ឆ្លងដែន​ថ្មី​នៅ​ស្ថានទូត ដោយ​មិនចាំបាច់​ទៅធ្វើ​នៅ​ប្រទេស​កម្ពុជា​»​។​

​សូមបញ្ជាក់ថា​កាលពី​ចុ​ខែ​សិ​ហា​ឆ្នៗ​០២៤​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ នា​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២៤​នេះ បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការបន្ត​សេវា​ផ្ដល់​លិខិតឆ្លងដែន​ជូន​ពលរដ្ឋ​និង​ពលករ​ខ្មែរ ដែល​កំពុងស្នាក់នៅ​និង​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ ចំនួន​៦០​ថ្ងៃ​ទៀត គិត​ចាប់ពី​ថ្ងៃទី​៤ ខែកញ្ញា ដល់​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៤ (​ចាប់ពី​ថ្ងៃទី​ពុធ ដល់​ថ្ងៃអាទិត្យ ជា​រៀងរាល់​សប្ដាហ៍​)​។​

​ការអនុវត្ត​នូវ​ការបន្ត​សេវា​ផ្ដល់​លិខិតឆ្លងដែន​ជូន​ពលរដ្ឋ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​នេះ គឺ​ស្របតាម​គោលការណ៍​សម្រេច​ពី​សំណាក់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​ការ​ថ្លែង​សារ​ពិសេស​នា​ថ្ងៃទី​២២ ខែសីហា​។​

​គួរ​ជម្រាប​ថា នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៤ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​បានចេញ​សេចក្តីជូនដំណឹង​ថា ការផ្តល់សេវា​លិខិតឆ្លងដែន​ធម្មតា​ជូន​ប្រជាពលរដ្ឋ និង​ពលករ​កម្ពុជា​នៅ​សាធារណរដ្ឋ​កូរ៉េ នឹងត្រូវ​បិទ​បញ្ចប់​ចាប់ពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២៤​តទៅ​។ អ្នក​ដែលមាន​បំណង​ស្នើសុំ​បន្ទាប់ពី​ការបិទ​បញ្ចប់​នេះ សាមីខ្លួន​ត្រូវ​ទៅ​ស្នើសុំ​ដោយផ្ទាល់​នៅ​ប្រទេស​កម្ពុជា​។​a passport korea1 


​