» រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6410 នាក់

ម្សិលមិញ 7515 នាក់

សរុប 20032307 នាក់

រាជរដ្ឋាភិបាល​ជួល​អតីត​ផែ​ភ្នំពេញ​ឲ្យ​ចិន​កាន់កាប់​រកស៊ី​បាត់​ហើយ​!

 

​ភ្នំពេញ​៖​ដី​និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ដែល​ជប៉ុន​ជួយ​សាងសង់​អស់​រាបលាន​ដុល្លារ​អាមេរិក​ចាប់ ពី​គល់ស្ពាន​ជ្រោយចង្វារ​មកដល់​ផ្សារ​រាត្រី​ចាប់ពី​ថ្ងៃទី​ចុងខែ​មិនា​ឆ្នាំ​២០១៨​ត្រុ​វ​បានប្រគល់​ក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប​គ្រប់គ្រង​ហើយ ដើម្បី​អភិវឌ្ឍ​ជា «​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំរុះ The City Gate» ដោយមាន​មានតម្លៃ​ជាង​១៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ស​ម្រា​ប់​រយៈពេល​៥០​ឆ្នាំ​។​a port phnom penh1 

​បើតាម​សេចក្ដីប្រកាស​ព័ត៌មានចុះថ្ងៃទី១៩កក្កដា របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​បណ្ដាញ​ព​តិ​មាន ទទួលបាន ឲ្យ​ដឹ​ងថា កិច្ចសន្យា​នេះ ត្រូវបាន​ចុះហត្ថលេខា តាំងពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ ហើយមាន​កំណត់​ក្នុង អនុក្រឹត្យ​លេខ ៣២ អនក្រ​.​បក ចុះ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៨ ស្ដីពី ការធ្វើ​អនុ​ប​យោគ​ទីតាំង​ដី​បណ្ដោយ​ទន្លេសាប ពី​ស្ពាន​ជ្រោយចង្វារ មកដល់​ផ្សារ​រាត្រី​។​

បើតាម​​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​ឲ្យ​ដឹងថា គម្រោង​អភិវឌ្ឍន៍​ជា «​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំរុះ The City Gate»​នេះ រួមមាន​៖
* អគារ​បណ្ដុំ​ការិយាល័យ​ពាណិជ្ជកម្ម​, * មជ្ឈមណ្ឌល​សិល្បៈ​* ទីធ្លា​សម្ដែង​វប្បធម៌​សិល្បៈ​* ទីធ្លា​បាញ់​ទឹក​* របាំ​ទឹក និង​ផ្សារ​អណ្ដែត​ទឹក​* សួន​កំពង់ផែ​* ទីធ្លា​កម្សាន្ដ និង​សួនច្បារ​សាធារណៈ​* មជ្ឈមណ្ឌលទេសចរណ៍​* រាជធានី​ភ្នំពេញ​ដ៏​ឆ្លាត​វៃ​* ការិយាល័យ​បច្ចេកវិទ្យា * អគារ​ស្នាក់នៅ​រួម​បែប​វប្បធម៌ * អាគារ​ស្នាក់នៅ​រួម​បែប​ច្នៃប្រឌិត​ទំនើប និង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ
* សាល​តាំងពិព័រណ៍ មជ្ឈមណ្ឌល បេតិកភណ្ឌ​អរូបី និង​សិប្បកម្ម និង​វិចិត្រសាល បែប​វប្បធម៌​ព្រះពុទ្ធសាសនា និង​សកម្មភាព​ផ្សេងៗ​ទៀត​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន បាន​បន្ថែមថា កិច្ចសន្យាជួល​នេះ មាន​រយៈពេល​៥០​ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០៦៨​។ ប្រាក់​ឈ្នូ​ល​លើ​ការជួស​ដី​នេះ គឺជា​ការបង់ប្រាក់​ឈ្នួល​ផ្ដាច់​តែម្ដង ចំនួន​១៦,៥០០,០០០ (​ដប់​ប្រាំមួយ​លាន ប្រាំ​រយ​ពាន់​) ដុល្លារ​អាមេរិក សម្រាប់​រយៈពេល​៥០​ឆ្នាំ រួមបញ្ចូល​ទាំង​អាករ​លើ​តម្លៃបន្ថែម (VAT) ចំនួន​១០%​។​បានន័យថាក្នុង១ឆ្នាំបានជាង៣០ម៉ឺនដុល្លារអាមេរិកដែរ!៕a port PP a port pp1 a port phnompenh1 a port phnom penh2