» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7514 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697685 នាក់

លោក​វរសេនីយ៍ទោ ប៊ូ បូរ៉ាន់ នាយសេនាធិការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជា​ប្រធាន​ស្នាក់ការ​សន្តិសុខ​អ​.​ហ ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​អន្តរាគមន៍​ជួយ​ដោះស្រាយ​ជូន​កម្មករ​រងគ្រោះ​ក្នុង​ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន​ចិន


​ខេត្ត​ឧ​ត្ត​រ​មានជ័យ : កាលពី​រសៀល​ថ្ងៃទី ២១ ខែកុម្ភ​: ឆ្នាំ ២០២៥ នៅឯ​ច្រកទ្វារព្រំដែន អន្តរជាតិ​អូរ​ស្មាច់ មាន​បងប្អូន ប្រជាពលរដ្ឋ​ខ្មែរ ជា​ពលករ កម្មករ​ចំនួន​១៧៥​នាក់ បាននាំគ្នា មក​មុខ​ទីស្នាក់ការ​សន្តិសុខ​អ​.​ហ ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ សំណូមពរ​សុំអោយ​កងកម្លាំង​អាវុធ​អា​ហត្ថ​ជួយ​ធ្វើ អន្តរាគមន៍​រក​ដំណោះស្រាយ អំពី​ករណី​មេការ​សំណង់​របស់​ក្រុមហ៊ុន​ចិន មិន​បើក​ប្រាក់ខែ​ថ្លៃ​កម្លាំង​ពលកម្ម​អោយ​ពួកគាត់ ។a money smach1

សេចក្តីរាយការណ៍​ព័ត៌មាន​ពី​លោក ទឺ ពិ​ទូ អ្នក យក​ព័ត៌មាន​របស់​អង្គភាព គេហទំព័រ មាតុភូមិ បានអោយ ដឹងថា​: លោក​វរ​:​សេនីយ៍​ទោ ប៊ូ បូរ៉ាន់ ប្រធាន​ទី​ស្នាក់​សន្តិសុខ អ​.​ហ ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ បានចេញ​មុខ​ទទួល យក​សំណើសុំ​ជួយ​អន្តរាគមន៍​ពី​បងប្អូន​កម្មករ​ទាំងអស់ មក​ដោះស្រាយ​ជូន​ពួកគាត់​បាន​ដោយ​ជោគជ័យ ។ លោក ពិ​ទូ បាន​បញ្ជាក់ថា​: បងប្អូន​ពលករ កម្មករ​ទាំងស្រី​ទាំងប្រុស​ចំនួន ១៧៥​នាក់ ត្រូវបាន​មេ​ម៉ៅការ​សំណង់​របស់​ក្រុមហ៊ុន​ចិន មិន​បើកប្រាក់​ថ្លៃឈ្នួល​កម្លាំង​ពលកម្ម​អោយ​ពួកគេ ដែលមាន​ចាប់ ពី​ចន្លោះ​ជាង​៨០​ដុល្លារ រហូតដល់​ចំនួន ១៨០ ដុល្លារ​អាម​រិ​ក​ក្នុង​១​នាក់ ក្នុង​១​ខែ ។

បងប្អូន​កម្មករ​បាន​ប្រាប់ថា​: ពួកគាត់​ត្រូវបាន​មេ​ម៉ៅការ​សំណង់​ហៅ​មកអោយ​ធ្វើ​ការងារ​សំណង់​ក្នុង​ការដ្ឋាន​សំណង់ ដែលមាន​ទីតាំងនៅ​ខាងក្រោយ​អតីត កា​សុ​ី​ណូ អូរ​ស្មា​ច់រី​សត ស្ថិតក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ ប៉ុន្តែ​មួយរយ​:​ចុងក្រោយ​នេះ មេការ ចេះតែ​គេចវេស​មិន​ព្រម​បើក​លុយ​ថ្លៃ​កម្លាំង​ពលកម្ម អោយ​ពួកគាត់ ទើប​ពួកគាត់​សម្រេចចិត្ត​នាំគ្នា​មកប្តឹង​សមត្ថកិច្ច​កង រាជ​អាវុធហត្ថ ស្នាក់​សន្តិសុខ​អ​.​ហ ច្រក​អូរ​ស្មាច់​សុំ​អោយជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ផង ។ លោក វរសេនីយ៍ ប៊ូ បូរ៉ាន់ បន្ទាប់ពី​ក្តាប់បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​និង​ទទួលបាន​ការប្តឹង​សុំ​ជួយ​អន្តរាគមន៍​ពី​បងប្អូន​ពលករ​លោក​ក៏បាន​បំបែកសំណុំរឿង​នេះ បាន​ដោយ​ជោគជ័យ គឺ​បាន​កោះហៅ​មេ​ម៉ៅការ​សំណង់ របស់​ក្រុមហ៊ុន​ចិន អោយ​ចេញមុខ​ទទួលខុសត្រូវ​ដោះស្រាយ​រឿង​លុយ​ថ្លៃឈ្នួល​កម្លាំង​ពលកម្ម​របស់​បងប្អូន​កម្មករ​ទាំងអស់​អោយ​បាន​គ្រប់ៗ​គ្នា និង​គ្រប់​ចំនួន​ផងដែរ ។ ក្រោយពី​ទទួលបាន​ប្រាក់​គ្រប់ៗ​គ្នា​វិញ ហើយ​បងប្អូន​កម្មករ​ទាំងអស់​គ្នា​បាន​សប្បាយចិត្ត​រីករាយ ត្រេកអរ​ខ្លាំងណាស់ ហើយក៏​សូម​គោរព​ថ្លែងអំណរគុណ ដល់​លោក ប៊ូ បូរ៉ាន់ យ៉ាង​ក្រៃលែង ៕ ដោយ​: ទឺ ពិ​ទូ​a money smach a money smach2 a money smach3 

​