» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5188 នាក់

ម្សិលមិញ 7641 នាក់

សរុប 18983879 នាក់

សភា​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បើក​យុទ្ធនាការ​ទម្លាក់​លោក​ត្រាំ​ពី​ប្រធានាធិបតី​

 

​អាមេរិក​៖ ប្រធានសភា​សហរដ្ឋអាមេរិក​លោកស្រី​ណាន់​ស៊ី​ប៉េ​ឡូ​ស៊ី​( Nancy Pelosi) នៅ​ថ្ងៃ​អង្គា​រ៍​ទី​២៤​កញ្ញា​បាន ប្រកាស​ពី​ការសាកសួរ​ពី​ការចោទប្រកាន់​ជា​ផ្លូវការ ទៅលើ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​ជុំវិញ​ករណី​យ៍​ថា​បានដាក់​សម្ពាធ​លើ​មេ​ប្រធានាធិបតី​ថ្មី​របស់​អ៊ុយ​ក្រែ​ន​គឺ​លោក Volodymyr Zelensky ឱ្យ​ស៊ើបអង្កេត​លើ​លោក Hunter Biden កូនប្រុស​របស់លោក​ចូ​បៃ​ដិ​ន​( Joe Biden )​អ្នក​ឈានមុខ​គេ ក្នុងការ​ប្រជែង​យក​តំណែង ប្រធានាធិបតី ។​a trum losy 

សកម្មភាព​របស់​ប្រធានាធិបតី ត្រាំ បាន​បង្ហាញនូវ​ភាពមិនស្មោះត្រង់​ ចំពោះ​ការស្បថ​ចូលកាន់​តំណែង​ក្បត់ជាតិ ដើម្បី​សន្តិសុខ​ជាតិ​របស់​យើង និង​ការ​ក្បត់ជាតិ​”​។ លោក Hunter Biden​បានធ្វើការ​ឲ្យ​ក្រុមហ៊ុន​ឧស្ម័ន​អ៊ុយ​ក្រែ​ន​តាំងពី​ឆ្នាំ ២០១៤ ។​នេះ​បើតាម​ព័ត៌មាន​ចុះផ្សាយ​ដោយ​កាសែត Wall Street Journal កាលពី​ថ្ងៃ​សុក្រ ទី​២២ កញ្ញា​។​

​លោក ប្រធានាធិបតី​ត្រាំ បាន​សារភាពថា បានស្នើ​សុំឱ្យ​ប្រធានាធិបតី អ៊ុយ​ក្រែ​ន​ចាត់វិធានការ ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់ លោក​ខាង​នយោបាយ​។
​នៅ​យប់​ថ្ងៃ​អង្គារ ទី​២៤ កញ្ញា លោក​ត្រាំ​បាន​សន្យា​បញ្ចេញ​ជា​សាធារណៈ​នា​ថ្ងៃ​ពុធ ទី​២៥ កញ្ញា​នេះ​នូវ​សម្លេង​កិច្ចសន្ទនា​ទាំងស្រុង​រវាង​លោក និង​លោក​ហ្ស៊ី​ឡិន​ស្គ៊ី​។ បន្ទាប់មក លោក​ត្រាំ​បានចាត់ទុក​ការចោទប្រកាន់​លើ​រូបលោក​ថា​ជា​រឿង​គួរ​ឲ្យ​អស់សំណើច និង​បាន​ចោទ​ពួក​អ្នកប្រជាធិបតេយ្យ​ជាថ្មី​ម្តងទៀត​ពីបទ​ឆ្លៀត​បង្កើតរឿងនេះ​ដើម្បី​កេងចំណេញ​នយោបាយ​។​

​គួររម្លឹកថា​នេះ​ជា នីតិវិធី​ទម្លាក់​ប្រធានាធិបតី​ដែល​ភាសា​អង់គ្លេស​ហៅថា « impeachment » ដែល​គេ​ធ្លាប់​ត្រូវបាន​ប្រើ​ចំនួន ៣​ដង​នៅក្នុង​ប្រវត្តិ​អាមេរិក​ដើម្បី​ទម្លាក់​ប្រធានាធិបតី​។ តែដោយសារ នីតិវិធី​ស្មុគស្មាញ វា​មិនដែល​ទទួលជោគជ័យ​ម្តងណា​ទេ​។​

​ចំណែក​លោក​ចូ បាយ​ដិ​ន​ដែលជា​តួអង្គ​ផ្ទាល់​នៅក្នុង​រឿងរ៉ាវ​មួយ​នេះ​បាន​អំពាវនាវ​លោក​ត្រាំ​ឲ្យ​ចូលរួម​សហការ​ណ៍​នៅក្នុង​ការស៊ើបអង្កេតរ​បស់​សភា​។ គួររម្លឹកថា​មាន​អាយុ ៧៦​ឆ្នាំ លោក​ចូ បាយ​ដិ​ន​ជា​អតីត​អនុ​ប្រធានាធិបតី​អាមេរិក​ក្នុង​ជំនាន់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​ជា​បេក្ខជន​ម្នាក់​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​កំពុង​លេចធ្លោរ​ខ្លាំង​ដើម្បី​ប្រកួតប្រជែង​ទល់នឹង​លោក​ត្រាំ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ ២០២០​។​a trum elect2 a trum polosya