» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4927 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695098 នាក់

មកដល់​ខែសីហា ឆ្នាំ​២០២៥ គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ចំណុច​ដីឥដ្ឋ​-​ថ្ម​គរ​សង់​បាន​២០%

 


​ភ្នំពេញ​៖ គិត​ត្រឹម​ពាក់កណ្តាល​ខែសីហា ឆ្នាំ​២០២៥​នេះ គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​(​ដីឥដ្ឋ​-​ថ្ម​គរ​)​សាងសង់​បាន​២០%​ហើយ​។​លោក ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹង​នៅ​ថ្ងៃទី​១៨ ខែសីហា​៖​ស្ពាន​នេះ បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា និង​លោក វ៉ាង វិ​ន​ធៀន អតីត​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។a bridge dey ith1 

​ស្ពាន​ដីឥដ្ឋ​-​ថ្ម​គរ មាន​ទីតាំង​ត្រើយ​ខាងលិច​ស្ថិតក្នុង​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ និង​ត្រើយ​ខាងកើត​ស្ថិតក្នុង​ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល គឺជា​គម្រោង​ដ៏​សំខាន់​សម្រាប់​ការតភ្ជាប់ សេដ្ឋកិច្ច ការដឹកជញ្ជូន ពី​ភាគខាងត្បូង និង​ខាងកើត រាជធានី​ភ្នំពេញ ដោយ​ភា្ជ​ប់​មហាវិថី ស៊ី ជីន​ពីង (​ក្រវាត់ក្រុង​ទី​៣) ត្រង់ចំណុច​ផ្លូវជាតិ​លេខ​១ និង​ត្រើយ​ខាងកើត​ភ្ជាប់​ទៅ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​។

​សូម​ជម្រាបជូន​ថា ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​(​ដីឥដ្ឋ​-​ថ្ម​គរ​)​ជា​ប្រភេទ​ស្ពានបេតុង ដោយ​ស្ពាន និង​ផ្លូវ​ក្បាលស្ពាន ប្រវែង​សរុប ៣៧០០​ម៉ែត្រ ,​តួ​ស្ពាន​ប្រវែង ១៦០០​ម៉ែត្រ និង​ទទឹង ២៦​ម៉ែត្រ​(៤​គន្លង​ផ្លូវ​)​។​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន មាន​ប្រវែង ២១០០​ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ​(AC) ។ រយៈពេល​សាងសង់​ចំនួន​៤៨ ខែ​(​គ្រោង​បញ្ចប់​អំឡុង​ឆ្នាំ​២០២៨)៕a bridge dey ith a bridge dey ith2 

​