» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5162 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744188 នាក់

អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ពិនិត្យ​ដកហូតយក​ដី​គម្រប​ព្រៃឈើ​ដែល​ឈ្មួញ​ទ​ន្រា​ន​យក​មកវិញ!

​ខេត្តកំពង់ឆ្នាំង​៖​កាលពី​ថ្ងៃទី​៦​ធ្នូ​លោក សាន់ យូ អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​ដកហូត​និង​ឃាត់​គ្រឿងចក្រ ដែល​ជនល្មើស​បាន​ឈូសឆាយ​បំផ្លាញ ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ នៅក្នុង​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង យកមក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​។a land phos 

ករណីនេះ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បានចេញ​លិខិត​មួយ​ចុះ​លេខ ៤៨៩ ខរ​ព​.​ក​ឆ ចុះ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ប្រកាស​ជូនដំណឹង ជា​សាធារណៈ​ចំពោះ​បណ្តាជន​ទាំងឡាយណា ដែល​បានធ្វើ​ការកាប់​រាន ឈូសឆាយ ហ៊ុមព័ទ្ធ​វាត​យក​ដី​ព្រៃឈើ​ទំហំ​៧១១​ហ​ត​២៨១៣ ស្ថិត​ក្នុងភូមិ​ក្រាំង​ស្គារ​ត្បូង ឃុំ​ក្រាំង​ស្គារ និង​ភូមិ​កោះ​ខ្ទ​ម្ភ ភូមិ​តាន ឃុំ​ជឿ​ប ទឹកផុស មាន​ចំណុច​និយាម​កា​ជា​ពហុកោណ​បិទ​ជិត​ចំនួន​៣២​ចំណុច ហើយ​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌរ​ដ្ឋ​បាល​ព្រៃឈើ​កំពង់ឆ្នាំង ធ្វើការ​ស្រាវជ្រាវ​រកឃើញ​កន្លងមក​។​

​ដូច្នេះ​ស្នើ​ជន​ទាំងឡាយណា​ដែល​បានធ្វើ​ការកាប់​រាន ឈូសឆាយ ហ៊ុមព័ទ្ធ​វាត​យក​ដី​ព្រៃឈើ​ចំណុច​ខាងលើ ត្រូវ​ចូលមក​បង្ហាញខ្លួន​នៅ​ទីចាត់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ស្ថិត​នៅជាប់​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​ទី​១ សង្កាត់ ខ្សា​ម ក្រុង​កំពង់ឆ្នាំង ដោយ​យក​ភ្ជាប់​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ឯកសារ​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ដី​នេះ​មក ជាមួយ ដើម្បី​ធ្វើការ​ពិនិត្យ​ដោះស្រាយ​តាមច្បាប់​ស្ដីពី​ព្រៃឈើ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ក្នុង​រយៈពេល​៣០(​សាមសិប​)​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ចេញ​សេចក្តីប្រកាស​ជូនដំណឹង​នេះ​តទៅ​។​

​ករណី​ផុត​កាលបរិច្ឆេទ​ដូច​បានកំណត់​ខាងលើ​នៅតែ​ពុំ​ឃើញ​សាមីជន​ណា​ចូលមក​ដោះស្រាយ​ទេ ខណ្ឌ​រដ្ឋ បាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង នឹង​បន្ត​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ ។​ករណី​រំលោភ​ព្រៃ​ទន្ទ្រាន​យក​ដី​នេះដែរ​មាន​សេចក្តី​រាយ​ការ​ថា​អាជ្ញាធរខេត្ត​ក្រោម​ការដឹកនាំ​របស់លោក​ស៊ុន​សុវណ្ណ​រិ​ទ្ធ នឹងធ្វើ​ការបន្ត​ដកហូត​នៅ​កន្លែង​ផ្សេងទៀត ដែល​ស្ថិតនៅ​ក្នុងស្រុក​ទឹកផុស​ដែល ជា​ប្រភេទ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ ២០០២ ហើយ​ត្រូវបាន​គេ​រំលោភ​យក​កន្លងមក ។​a land phos1 a land phos2 a land phos3