» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6851 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666761 នាក់

​៨ខែចំណូល​លុយ​ពន្ធ​ធ្លាក់ចុះបើ​ប្រៀបធៀប​ច្បាប់​ថវិកាជាតិ​ឆ្ន​២០២៣ប្រជាពលរដ្ឋគួតែបានដឹងពីការចំណាយលុយពន្ធ

​ភ្នំពេញ​៖ លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​ប្រកែក​ជាមួយ​ទូរទស្សន៍​អាន​ហ្សា​ជី​រ៉ា​ថា​លោក​គ្មាន​លុយ​ជាង​៣​លាន​ដុល្លារ​ទិញ​ផ្ទួះ​នៅ​អូស្ត្រាលី បានបង្ហាញ​លទ្ធផល​នៃ​ការប្រមូល​ពន្ធ​ក្នុងនាម​ជា​មេ​ពន្ធ​ដាស្រុកខ្មែរឲ្យ​ដឹងថា ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២៣​នេះ ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល បាន​១០ ៣២៩,៧៨ ប៊ី​លាន​រៀល ឬ​ប្រមាណ ២ ៥៥០ លាន​ដុល្លារ​ស្មើនឹង ៧១,៤១% នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣​។​a kong tax 

​ក្នុងនោះ​សម្រាប់​ការប្រមូល​ចំណូល​ក្នុង​ខែសីហា ឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូលបាន​ជាក់ស្តែង​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​មាន​ចំនួន ៩៦២ ប៊ី​លាន​រៀល ឬ​ប្រមាណ​ជា ២៣៧,៥៣ លាន​ដុល្លារ ស្មើនឹង ៦,៦៥% នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣​។​​លោក គង់ វិបុល បង្ហាញ​លទ្ធផល​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែសីហា និង​សម្រាប់​រយៈពេល ៨​ខែ ឆ្នាំ​២០២៣ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត ដែល​រៀបចំ​តាម​ប្រព័ន្ធ​អន​ឡាញ (Zoom Meeting)​ត្រូវ​នឹង​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣​។​

​លោក គង់ វិបុល បានឱ្យដឹងថា ការប្រមូល​បំណុល​ពន្ធ​មានការ​ថយចុះ​សម្រាប់​រយៈពេល ៨​ខែ ឆ្នាំ​២០២៣ ពោលគឺ​ធ្លាក់ចុះ ២២.៦៧% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២ ដោយ​ចំណូល​តាម​សកម្មភាព​សំខាន់ៗ​មួយចំនួន​មានការ​ថយចុះ​។ ក្នុងនោះ កម្មន្តសាល​ភេសជ្ជៈ​ឬ​ផលិត​ភេសជ្ជៈ ថយចុះ ២.២៨% អចលនទ្រព្យ ថយចុះ ៩.០៦% ការសាងសង់​ថយចុះ ២.១៥%) ហើយ​ទន្ទឹមនឹង​គ្នា​នោះ ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ​ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ថយចុះ ២៦.៧៦%​។​

​សម្រាប់់​ការធ្លាក់ចុះ​ចំណូល​ពន្ធ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​លោក​គង់​វិបុល​បាន​បកស្រាយ​ថា​មូលហេតុ​គឺ​មកពី ហានិភ័យ​ដែល​បណ្តា​លពី​ភាពមិនប្រាកដប្រជា ការប្រែប្រួល​បរិបទ​សេដ្ឋកិច្ច​សកល ដែល​បង្ក​ដោយសារ​ការ​ធ្លាក់ចុះ​នៃ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក និង​វិបត្តិ​សង្គ្រាម​រុស្សី​-​អ៊ុយ​ក្រែ​ន ប៉ះពាល់​ដល់​បណ្ដា​ប្រទេស​ជា​ប្រភព​ទុន​សម្រាប់​វិនិយោគ​ធំៗ​មក​កម្ពុជា និង​ធ្វើឱ្យមាន​កំណើន​នៃ​អតិផរណា ដែល​អាចជា​ហានិភ័យ​ក្នុងការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ឈានទៅ​ប៉ះពាល់​ទៅដល់​ចំណូល​ពន្ធ ឱ្យបាន​គ្រប់​តាម​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣ និង​ពិសេស មូលដ្ឋាន​ក្នុងការ​ព្យាករ​ផែនការ​សម្រាប់​ឆ្នាំ​បន្ទាប់​។​សូមបញ្ជាក់ថា​បើទោះបីជា​មាន​សេដ្ឋកិច្ច​ធ្លាក់ចុះ​ក៏ដោយ​ក៏​ប៉ូ​ន្មា​ន​ថ្ងៃនេះ​លោក​រដ្ឋមន្ត្រី​ប្រតិភូ​ទទួល​ប​ន្តុ​ក​អគ្គនាយក​ពន្ធដារ​ស្រុក​ខ្មែរ​បានប្រកាស​ចេញ​នូវ​ផែនការ​យកពន្ធ​ថ្មី​នៅ​ឆ្នៗ​០២២៤​គឺ​ប្រា​ក់ព​ន្ធ័​២០​ភាគរយ​នៃ​ប្រាក់ចំណេញ​មូលធន​។​

សម្រាប់​ស្រុក​ខ្មែរ​មាន​ពន្ធដា​ច្រើ​ប្រភេទ​ណាស់​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ទទួល​បង់​ចូល​រដ្ឋ​។​​ប្រាក់​ព​ន្ធ័​ទាំងនោះ​រួមមាន​៖1. ពន្ធ​លើ​ប្រាក់ចំណូល ៥% ទៅ ២០%​។​2. ពន្ធ​លើ​ចំណេញ​មូលធន ២០% (​អចលនទ្រព្យ​, អាជីវកម្ម​...)​។​3. ពន្ធ​លើ​អចលនទ្រព្យ (​ផ្ទះ ដី​) ០.១%​។​4. ពន្ធអាករ​បំភ្លឺ​សាធារណៈ (​យក​ពី​បារី​, ស្រា​) ៣%​។​5. ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន (​តាម​ប្រភេទ​ទ្បាន​) Lexus RX 330 បង់ពន្ធ ៦០០,០០០​រៀល​។​
៦. ពន្ធ​ប្រថាប់ត្រា ៤%​។​6. អាករ​ស្នាក់នៅ ២% (​ការ​ស្នាក់​នៅក្នុង​សណ្ឋាគារ​)​។​7. ពន្ធ​លើដី​ធ្លី​មិនទាន់បាន​ប្រើប្រាស់ ២%​។​8. ពន្ធ​លើ​ថ្លៃឈ្នួល​លើ​អចលនទ្រព្យ ១០%​។​9. ពន្ធ​ប៉ាតង (​ពន្ធ​លើ​អជីវ​កម្ម​) បង់​តាម​ប្រភេទ​អាជីវកម្ម​។​

10. អាករ​លើ​តម្លៃបន្ថែម ១០%​។​11. ពន្ធ​កាត់​ទុក ១៥%​។​12. ពន្ធ​អប្បបរមា ១%​។​13. ពន្ធលើប្រាក់បៀវត្ស ៥% ទៅ ២០%​។​14. ពន្ធ​កាត់​ទុក ពី​ការ​ចំណេញ​លើ​កា​ប្រាក់ ៦%​។​15. ពន្ធ​លេ​ី​ប្រាក់ចំណូល​ប្រចាំឆ្នាំ ចាប់ពី 0% ទៅ 30%​។​16. ពន្ធ​ប្រថាប់ត្រា​មាន 4% និង 1%​។​17. ពន្ធ​កាត់​ទុក​មាន 10% 15% និង 14%​។​18. ពន្ធ​កាត់​ទុក ពី​កា​រប​ញេ​ី​ប្រាក់​គ្មាន​ដែក​កំណត់ 4%​។​19. ពន្ធអាករ​ពិសេស​លេ​ី​ទំនិញ និង​សេវា 10%​។​20. ពន្ធ​ចំណេញ​មូល​ធន់ 20%​។​បើតាម​ប្រភេទ​ពន្ធ​ទាំងនេះ​ប្រជាពលរដ្ឋ​គួ​តែ​ទទ​យលដឹង​ឲ្យ​បាន​ច្រើន​ថា​លុយ​ពន្ធ​ទាំងនោះ​យកទៅ​ចំណាយ​លើ​ស្អី​ខ្លះ​មាន​តម្លាភាព​ដែរឬទេ​?៕a kong tax1 a kong tax2 
​