» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5608 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695779 នាក់

តេ​ជោ​សែន​៖​លុយ​បាន​ពី​ប្រេងកាត​នឹង​យកទៅ​ប្រើ​សម្រាប់តែ​ការកសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​តែប៉ុណ្ណោះ​!

 

 

​ភ្នំពេញ​៖​នេះ​គឺជា​ដំណឹង​ដ៏​រីករាយ​មួយ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ។ ប្រសិនបើ​ប្រទេស​កម្ពុជា​អាច​បូម​យក​ប្រេង​របស់ខ្លួន​នៅ​ដើមឆ្នាំ ២០២០​នោះ​ពិតប្រាកដ​មែន វា​នឹង​ជួយ​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កាន់តែ​មានការ​អភិវឌ្ឍន៍ និង រីកចម្រើន​បន្ថែម​មួយកម្រិត​ទៀត ។​សម្តេច​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ធ្លាប់បាន​អះអាងថា​លុយ​ដែល​បាន​ពី​ប្រេងកាត​នឹង​យកទៅ​ចំណាយ​តែ​លើ​ការកសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​តែប៉ុណ្ណោះ​!​។​a oil product1 


​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង ឋា​ម​ពល​បានឱ្យ​កាសែត​ដឹងថា​៖ ក្រុមហ៊ុន​គ្រី​ស​អេ​នើ​ជី​(​អប្សរា​) ឯ​.​ក បាន​ចុះកិច្ចសន្យា​ជាមួយនឹង​ក្រុមហ៊ុន​PT Profab​ដើម្បី​ផ្គត់ផ្គង់​ផ្លាត​ហ្វ​ម​ក្បាល​អណ្តូង​ផលិតកម្ម​ខ្នាតតូច សម្រាប់​តំបន់​ប្រេង​អប្សរា ដែលជា​តំបន់​អភិវឌ្ឍន៍​ប្រេង​ដំបូង​គេ​បង្អស់​របស់​កម្ពុជា​។ កម្ពុជា​នឹង​ផលិត​ដំណក់​ប្រេង​ទី​១​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ។ ទន្ទឹមនឹង​ច្បាប់​ប្រេងកាត ដែល​ទើបបាន​អនុម័ត និង ដាក់ឱ្យ​ប្រើប្រាស់​នាពេល​ថ្មីៗ​នេះ​យើង​មាន​គម្រោង​ប្រេងកាត​ប្លុក​(A)​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​គ្រី​ស​អែន​នី​ជី​(KrisEnergy)​មកពី​ប្រទេស​សិង្ហ​បុរី​កំពុងស្ថិត​ក្នុងដំណាក់កាល​អភិវឌ្ឍន៍ និង ផលិតកម្ម ។​

​ក្រុមហ៊ុន​គ្រី​ស​អែន​នី​ជី​(KrisEnergy)​របស់​ប្រទេស​សិង្ហ​បុរី ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​គម្រោង​ប្រេងកាត​ប្លុក​(A)​របស់​កម្ពុជា​បានប្រកាស​ឲ្យ​ដឹងថា ការ​បូម​ប្រេងកាត​ចេញពី​តំបន់​អប្សរា គ្រោង​នឹងត្រូវ​ធ្វើឡើង​នៅ​ឆមាស​ទី​១​ឆ្នាំ​២០២០​ខាងមុខនេះ ដែលមាន​អត្រា​ផលិតកម្ម​ខ្ពស់បំផុត​៧៥០០​បារ៉ែល​ក្នុង​១​ថ្ងៃ​។

ការអះអាង​បែបនេះ​របស់​ក្រុមហ៊ុន​KrisEnergy​ធ្វើឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុះកិច្ចសន្យា​សាងសង់​ផ្លាត​ហ្វ​ម​បូម​ប្រេង​សម្រាប់​តំបន់​ប្រេង​អប្សរា​។ KrisEnergy បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«​ប្រេង​ពី​តំបន់​អប្សរា​ត្រូវបាន​គ្រោង​នឹង​ផលិត​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២០ ហើយ​តំបន់​នេះ​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​ឈានដល់​អត្រា​ផលិតកម្ម​ខ្ពស់បំផុត​៧៥០០​បារ៉ែល​ក្នុង​១​ថ្ងៃ​» ៕a oil poduct 

​