» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5679 នាក់

ម្សិលមិញ 6888 នាក់

សរុប 20065134 នាក់

ក្រសួងកសិកម្ម ចុះ​កំណត់​ទីតាំង និង​ឧបករណ៍​នេសាទ​លៀស​ក្នុង​ខេត្តកំពង់ឆ្នាំង​

​កំពង់ឆ្នាំង​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចាត់​ក្រុមការងារ​ចុះ​ពិនិត្យ និង​រៀបចំ​តំបន់​នេសាទ និង​កណ​ត់​ឧបករណ៍​នេសាទ ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​មុខរបរ​នេសាទ​លៀស ក្នុង​បឹង​ទន្លេសាប ខេត្តកំពង់ឆ្នាំង​។​a fish group 

​លោក តាត សីហា​ក់ សង្កាត់រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល បាននិងកំពុង​អនុវត្ត រៀបចំ​ដល់​ពលរដ្ឋ​ដែល​ប្រកបមុខរបរ​នេសាទ​លៀស ទៅតាម​ការណែនាំ​របស់​ក្រសួងកសិកម្ម ដែល​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០២២ កន្លងទៅ​ថ្មីៗ​នេះ ក្រសួង​បាន​ចាត់​បញ្ជូន​ក្រុមការងារ​រដ្ឋបាល​ជល​ផល​ថ្នាក់ជាតិ ចុះមក​សិក្សា ពិនិត្យ​ដោយផ្ទាល់​ទៅលើ​ឧបករណ៍​នេសាទ​លៀស និង​កំណត់​ទីតាំង​សម្រាប់​ឲ្យ​ប្រជា​នេសាទ​ធ្វើការ​នេសាទ​លៀស​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​លក្ខណៈ​បច្ចេកទេស​។

ក្រុមការងារ នៃ​រដ្ឋបាល​ជលផល​ថ្នាក់ជាតិ ក៏បាន​កំណត់​ឧបករណ៍​នេសាទ និង​កម្លាំង​ម៉ាស៊ីន​ក្នុងការ​អូសទាញ​ឧបករណ៍​នេសាទ​ដោយ​អនុញ្ញាត​ត្រឹម​កម្លាំង​ម៉ាស៊ីន​២៤​សេស និង​បែងចែក​តំបន់​នេសាទ​លៀស ដោយមាន​ភ្ជាប់ និយាម​ការ​មាន​ចំនួន​៨​ទីតាំង ស្ថិតក្នុង​ស្រុក​ចំនួន​៣ ក្នុងនោះ​មាន​ស្រុប​រិ​បូ​ណ៌​, ស្រុក​កំពង់លែង និង​ក្រុង​កំពង់ឆ្នាំង​។ ទីតាំង​ទាំង​៣​នេះ​បានកំណត់​ក្នុង​ផែនទី ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ជា​អ្នកសម្រេច​។​

​លោក​បន្តថា បច្ចុប្បន្ននេះ​ក្រសួង​ក៏បាន​អនុញ្ញាត​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង អាច​ចេញ​លិខិតអនុញ្ញាត (​ពាក់​មី​) ជូន​ពលរដ្ឋ​ដែល​បានស្នើ​សុំ​មក​ខណ្ឌ​រដ្ឋបាល​ជលផល​សម្រាប់ធ្វើ​ការនេសាទ​លៀស​បានតែ​ក៏ត្រូវ​ឆ្លងកាត់​ការ ត្រួតពិនិត្យ​ឧ​ប ករ​ណ៍​នេសាទ និង​កម្លាំង​ម៉ាស៊ីន​ជាមុនសិន ទើប​ដាក់ជូន​មន្ទីរ​កសិកម្ម ចុះហត្ថលេខា ទៅលើ​លិខិតអនុញ្ញាត (​ពាក់​មី​) ឱ្យ​រក​ពេញ​មួយ​រដូវ ចាប់ពីពេលនេះ​រហូតដល់​រដូវ​បិទ​នេសាទ តែ​អាច​អនុញ្ញាតឱ្យ​រក​នេសាទ តែ​ក្នុង​តំបន់​ដែល​កំណត់ដោយ​ក្រសួង​តែប៉ុណ្ណោះ​។​

​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២៣​បាន​ប្រាប់ថា មកដល់ពេលនេះ​មាន​ប្រជា​នេសាទ ដែលជា​អ្នកនេសាទ​លៀស បានធ្វើ​សំណើរ​ស្នើ សុំ​មក​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង ជា​បន្តបន្ទាប់ ក្នុងនោះ​មាន​ពលរដ្ឋ​រស់នៅក្នុង​ឃុំ​ឆ្នុកទ្រូ ក្នុងភូមិ​សំរោង ក្រុង​កំពង់ឆ្នាំង និង​ស្រុក​ជល់​គី​រី មួយចំនួន​ផងដែរ​។​​មកដល់​បច្ចុប្បន្ននេះ​លិខិតអនុញ្ញាត (​ពាក់​មី​) ដែល​លោក​បាន​ស្នើសុំ​ទៅ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​មាន​ជាង​១០០​ប័ណ្ណ​ហើយ និង​មាន​អ្នក​មក​ទទួលយក​ទើបតែ​បាន​ប៉ុន្មាន​ជា​៨០​ប័ណ្ណ​តែប៉ុណ្ណោះ​។ ដោយសារតែ​រដូវ​នេះ ប្រជាពលរដ្ឋ​ដែលមាន​មុខរបរ​នេសាទ​លៀស មួយចំនួន​កំពុង​ជាប់រវល់​មមាញឹក​ក្នុងការ​បង្ករ​បង្កើន​ផល​ស្រែចម្ការ នៅពេល​រួច​ចរាល់ ទើប​ពួកគាត់​មក​ទទួលយក​លិខិតអនុញ្ញាត (​ពាក់​មី​) ដើម្បី​ចុះ​ធ្វើការ​សាទ​លៀស​វិញ​ម្ដង​៕a fish group1 a fish group2