» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1442 នាក់

ម្សិលមិញ 5304 នាក់

សរុប 14140968 នាក់

សហភាព​អឺរ៉ុប​ដាក់​សម្ពាធ​តែ​ចិន​សន្យា​គាំទ្រ​ខ្មែរ​!

​បែ​ល​ហ្សិ​ក​៖​សមាជិកសភា​អឺរ៉ុប​ចំនួន​១៨ រូប កាលពី​ថ្ងៃទី ៤ ខែកក្កដា បាន​ផ្ញើ លិខិត​រួមមួយ​ទៅកាន់​គណៈកម្មការ​អឺរ៉ុប ដោយ​សម្តែង​ក្តីបារម្ភ​ជុំវិញ​ការ​វិ​វ​ត្តិ​ចុងក្រោយ​នៃ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ការ​សង្កត់សង្កិន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​។ ​ទាក់ទង​នឹង​ការបោះឆ្នោត​នៅ​ខែកក្កដា ខាងមុខនេះ​វិញ សមាជិក​នៃ​សភា​អឺរ៉ុប ចាត់ទុកជា​ការបោះឆ្នោត​ដែល​មិនមាន​ភាពស្របច្បាប់a EU china

ដោយសារ​គ្មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ទន្ទឹមនឹង​ការសម្តែង​នូវ​ក្តីបារម្ភ សមាជិកសភា​អឺរ៉ុប ចំនួន ១៨ នាក់ ក៏បាន​ជម្រុញ​ឱ្យ​សមាជិកសភា​អឺរ៉ុប និង​ស្នងការ​សហភាព​អឺរ៉ុប សើរើ និង​ត្រួត​ពិនិត្យមើល​ឡើងវិញ ចំពោះ​កាតព្វកិច្ច​របស់​កម្ពុជា ក្រោម​អនុសញ្ញា នៃ​បទ​ប្បញ្ញត្តិ​ស្ដីពី​ការផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។​

​ការ​ជម្រុញ​របស់​សមាជិកសភា​អឺរ៉ុប​នាពេលនេះ ធ្វើឡើង​ខណៈ​គណៈប្រតិភូ​អឺរ៉ុប នឹង​មក​បំពេញ​ទស្សនកិច្ច ដើម្បី​ស្វែងយល់​ពី​ស្ថានការណ៍​ជាក់ស្ដែង​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី ៥ ដល់​ថ្ងៃទី ១១ ខែកក្កដា នេះ​។ ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​អឺរ៉ុប ធ្វើឡើង​ដើម្បី​ពិនិត្យមើល​ឡើងវិញ ចំពោះ​ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​លើកលែងតែ​អាវុធ​។

​រាជរដ្ឋាភិបាល បាន​បញ្ជូន​បេសកកម្ម​ពិ​សេសមួយ​ដឹកនាំ​ដោយ​លោក សុក ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​ទៅកាន់​សហភាព​អឺរ៉ុប ដើម្បី​បញ្ចុះបញ្ចូល​និង ទប់ស្កាត់ វិធាន​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់មុខ​ទំនិញ​លើកលែង​គ្រឿង​ស​ញ្វ​វុ​ធ​» ពី​ប្រទេស​កម្ពុជា (EBA) ។ បេសកកម្ម​បានចាប់ផ្តើម​ពីថ្ងៃ​ទី​១៨ ខែមិថុនា ដល់​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨​ដើម្បី​បំភ្លឺ​ជូន​មន្ត្រីជាន់ខ្ពស់​សំខាន់ៗ​របស់​គណៈកម្មការ​អឺរ៉ុប ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​របស់​សភា​អឺរ៉ុប និង​ឥស្សរជន​សំខាន់ៗ​ផ្សេងទៀត​។

​តាមរយៈ​បេសកកម្ម​នេះ ក្រសួងការបរទេស​ក​ម្ពុ​ជា​ចង់បង្ហាញ​ពី​សុ​ឆន្ទៈ ចង់​មានការ​សន្ទនា​ត្រង់​ទៅ​ត្រង់​មក ពីព្រោះ​កម្ពុជា​ចាត់ទុក​សហភាព​អឺរ៉ុប ជា​ដៃគូ​ដ៏​សំខាន់​ដែលមាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​រឹងមាំ​ជាមួយ​កម្ពុជា​។​ប៉ុន្តែ​មិន​មានព​តិ​មាន​ណាមួយ​បង្ហាញ​ពី​ជោគជ័យ​ឬ​បរាជ័យ​នោះឡើយ​។

​ឯ​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី ៣ ខែកក្កដា ក៏បាន​នាំគ្នា​ដាក់​ញត្តិ​ទៅ​ប្រធានាធិបតី​ស្វី​ស ស្នើសុំ​កុំ​ឲ្យ​ដាក់ទណ្ឌកម្ម​ណាមួយ​មក​លើ​ប្រទេស​កម្ពុជា​។ លិខិត​ដដែល បានបង្ហាញ​ក្តីសង្ឃឹម​បន្ថែមថា ប្រទេស​ស្វី​សនឹង​គាំទ្រ​ដល់​កម្ពុជា​។ ហើយ​ថា កម្ពុជា នឹង​ទទួលរង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ប្រសិនបើ​ការដាក់ទណ្ឌកម្ម​ត្រូវធ្វើឡើង​ដោយ​ស្វី​ស ហើយ​អ្នករងគ្រោះ​នឹង​ធ្លាក់​ទៅលើ​ពលរដ្ឋ​ក្រីក្រ ជាពិសេស​កម្មករ​និង​កសិករ​នៅ​កម្ពុជា​។

កាលពី​ចុងឆ្នាំ​២០១៧ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានផ្តល់​យោបល់​ដល់​លោកនាយក​រដ្ឋមន្ត្រី ឲ្យ​បញ្ជូន​គណៈប្រតិភូ​កម្ពុជា ទៅ​បញ្ចុះបញ្ចូល សហភាព​អឺរ៉ុប ម្តង​រួចមកហើយ កុំឱ្យ​លុបចោល​ការនាំ​ចេញរួច​ព​ន្ធ​ដែល​ផ្តល់​ដល់​កម្ពុជា​។ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម សង្កត់ធ្ងន់ថា ការលុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ នឹង​ធ្វើឱ្យ​កម្ពុជា ខាតបង់​ជាង ៦​រយ លាន​ដុល្លារ​។​
​ឯ លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​បញ្ជាក់ថា ភាព​រីកចម្រើន​នៃ​វិស័យ​ការងារ​នៅ​កម្ពុជា គឺជា​រឿង​មួយ​ដែល​មិនអាច​ប្រកែក​បាន ពិសេស​លើ​លក្ខខណ្ឌ​ការងារ និង​ការគោរព​សិទ្ធ​ការងារ​។
​លោក អាត់ ធន់​ប្រធាន​សហជីព បាន​សំដែង​ការព្រួយបារម្ភ ថា កម្ពុជា​អាច​នឹង​បាត់បង់​ទីផ្សារ​ដ៏​ធំ​នៅ​អឺរ៉ុប ប្រសិនបើ​ពួកគេ​ផ្តាច់​កិច្ចព្រមព្រៀង​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។ ផ្ទុយទៅវិញ​
​ប្រទេស​ចិន​កុ​ម្មុយ​និ​ស្ត​បានប្រកាស​គាំទ្រ​ជាថ្មីទៀត​ម្តងទៀត ចំពោះ​ដំណើរការ​បោះឆ្នោតជាតិ នៅ​ចុងខែ​កក្កដា​នេះ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ប្រទេស​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​៤ កក្កដា នេះ ឱ្យដឹងថា លោក ហ៊ូ ហ្សេ​ង​ហេ (Hu Zhenghue) អនុប្រធាន​សមាគម​កា​រទូ​ត​សាធារណៈ និង​ជា​អតីត​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន បាន​ថ្លែង​ដែល​មក​ទស្សនៈ​គិ​ច្ច​នៅ​កម្ពុជា​បាន​ថ្លែង​កាលពី​ថ្ងៃទី​២​កក្កដា​ថា​៖ រដ្ឋាភិបាល​ចិន​គាំទ្រ​យ៉ាង​ពេញលេញ​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា និង​បាន​ថ្លែង​កោតសរសើរ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដែល​របប​លោក ហ៊ុន សែន សម្រេចបាន​។ ការបញ្ជាក់​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ជំនួប​រវាង​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​លោក ហ៊ូ ហ្សេ​ង​ហេ (Hu Zhenghue) កាលពី​រសៀល​ថ្ងៃទី​២ កក្កដា កន្លងទៅ​។​a EU