» នាយកFBIមកស្វែងរកកិច្ចសហការសន្តិសុខជាមួយកម្ពុជា » បន្ទាប់ពីការបង្ក្រាបលើកទី១កម្លាំងគយចល័ត បង្ក្រាបទូកដឹកទំនិញគេចពន្ធពីប្រទេសវៀតណាមចំនួន២គ្រឿងទៀតនៅច្រកបាក់ដៃ ខេត្តតាកែវ » ប្រទេសអាហ្វហ្គានីស្ថានក្រហើយជួបគ្រោះធម្មជាតិនិងសង្គ្រាមញឹកញយតើប្រជាពលរដ្ឋវេទនាបែបណា! » សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក ព្រោះលោកមិនសំដៅលោកបណ្ឌិតញឺលរដ្ឋាទេ! » ថៃត្រូវបញ្ឈប់បង្កើតលេស ពន្យារពេលដោយចេតនា ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញជាបន្ទាន់! » វិនិយោគិនកូរ៉េមានបំណងពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា » ភារៈធារីទូតអាមេរិកប្រចាំកម្ពុជាជួបឧបស៊ុនចាន់ថុលនិយាយពីរឿងរកស៊ី! » ករណីយ៍ពលករខ្មែរបាត់ខ្លួនពេលចុះទូកនេសាទមន្ត្រីកម្ពុជា ប្រចាំនៅប្រទេសថៃបានធ្វើការ និងតាមដានជាបន្តបន្ទាប់ជាមួយអាជ្ញាធរថៃ » បន្ទាប់ពីការវាយប្រហារលើទីក្រុងកៀវអ៊ុយក្រែន វាយបកទ្រង់ទ្រាយធំវិញ! មួយយប់ដល់ព្រឹក ដ្រូន ជាង ៤០០គ្រឿង ហោះសំដៅចូល ទីក្រុងមូស្គូ » អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់អំពីការវិវត្តនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS  និងជំហរដោះស្រាយបញ្ហាព្រំដែនគោកតាមMOU2000 » កូនប្រុសតារាចម្រៀងអ្នកមេម៉ាយ ម៉េង កែវពេជ្ជតា សាងផ្នួសសងគុណម្តាយ » ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5541 នាក់

ម្សិលមិញ 5404 នាក់

សរុប 19790906 នាក់

ចិន អង្វរករ​មី​យ៉ាន់​ម៉ា សូម​ឈប់​បាញ់​លើ​ក្បួន​ដឹក​ជំនួយ យកទៅជួយ​ជនរងគ្រោះ​រញ្ជួយ​ដី​


​ប្រទេស​មី​យ៉ាន​ម៉ា​៖​ប្រទេស​ចិន​បាន​អង្វរករ​ដល់​ភាគី​ទាំងអស់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា សូម​ឈប់​បាញ់ប្រហារ​លើ​ក្បួន​ដែល​ដឹក​ជំនួយ​សង្គ្រោះបន្ទាន់​យកទៅជួយ​ជនរងគ្រោះ​ដោយ​រញ្ជួយ​ដី តទៅទៀត​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ស៊ិន​ហួ​( Xinhua)​បាន​ឲ្យ​ដឹងថា​៖​ថ្លែង​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ពុធ​ទី​២​ខែមេសា​ឆ្នាំ​២០២៥ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​លោក Guo Jiakun និយាយថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង សូម​អំពាវនាវ​ដល់​ភាគី​ទាំងអស់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ត្រូវ​ធានា​សុវត្ថិភាព​ដល់ក​ម្មករ​សង្គ្រោះ​រញ្ជួយ​ដី និង​ក្បួន​ដឹក​គ្រឿង​ជំនួយ​ពីរ​ដ្ឋ​ចិន និង​ប្រទេស​ផ្សេងទៀត ខណៈ​ជំនួយ​ដែល​ផ្តល់​ដោយ​កាកបាទក្រហម​ចិន បាន​ទៅដល់​ប្រទេស​មី​យ៉ាន់​ម៉ា​ហើយ និង​កំពុងធ្វើដំណើរ​ទៅកាន់​តំបន់​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​នៅ​ទីក្រុង Mandalay​។​a burmar aid1 

​ការ​អង្វរករ​របស់​ចិន កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា កងកម្លាំង​របប​យោធា​ភូមា​នៅ​ភាគ​ខាងជើង​រដ្ឋ Shan បាន​វាយប្រហារ​លើ​ក្បួន​រថយន្ត​ជំនួយ​សង្គ្រោះ​របស់​ចិន​។​​ប្រភពពី​កងទ័ព​រំដោះជាតិ​តា​អាំង (TNLA), ក្បួន​រថយន្ត​ជំនួយ​មនុស្សធម៌​ដែលមាន​រថយន្ត​ចំនួន​៩​គ្រឿង​រៀបចំ​ដោយ​កាកបាទក្រហម​ចិន ត្រូវបាន​វាយប្រហារ​ដោយ​កងកម្លាំង​របប​យោធា​កាលពី​យប់​ថ្ងៃ​អង្គារ​នៅក្នុង​ភូមិ Ommathi សង្កាត់ Nawnghkio ភាគ​ខាងជើង​រដ្ឋ Shan​។​​ក្រោយ​រង​ការវាយប្រហារ ក្បួន​រថយន្ត​ត្រូវ​បង្ខំចិត្ត​វិលត្រឡប់​ទៅ​ក្រុង Nawnghkio ដែល​គ្រប់គ្រង​ដោយ TNLA វិញ​។​

​កាលពីដើម​សប្តាហ៍​នេះដែរ លោក មីន អ៊ុង​ឡាំង បាន​បញ្ជា​ឲ្យ​កងទ័ព​មី​យ៉ាន់​ម៉ា បើក​ការវាយប្រហារ​អាកាស​នៅ​ក្រុង Salin នៃ​តំបន់ Magway និង​ក្រុង Singu នៃ​តំបន់ Mandalay បណ្តាល​ឲ្យ​ជន​ស៊ីវិល​ជាង​៤០​នាក់​ស្លាប់ រួមមាន​ទាំង​កុមារ​ផងដែរ​។ លើសពីនេះ​ក៏មាន​ការវាយប្រហារ​លើ​ភូមិ​ចំនួន​២​នៅ​ក្រុង Nawnghkio ភាគ​ខាងជើង​រដ្ឋ Shan បណ្តាល​ឲ្យ​ជន​ស៊ីវិល​៥​នាក់​រងរបួស និង​ខ្ទេច​អស់​ផ្ទះ​២​ខ្នង​ទៀតផង​។​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃ​ពុធ ទី​២ ខែមេសា ទើបបាន​ប្រកាស​ពីបទ​ឈប់​បាញ់​បណ្ដោះអាសន្ន​មួយ​រហូតដល់​ថ្ងៃទី​២២​មេសា ខណៈ​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​កើនឡើង ហើយ អ្នក​នៅ​រស់រានមានជីវិត​កំពុង​ដង្ហោយ​រក​ជំនួយ​បន្ថែម​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​។​

​សូមបញ្ជាក់ថា​កាលពី​រសៀល​ថ្ងៃ​អង្គារ​ទី​១​មេសា យ៉ាងហោចណាស់ មាន​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ ជនជាតិដើម​ភាគតិច​ចំនួន​៣​ក្រុម បានប្រកាស​ផ្អាក​ការប្រយុទ្ធ​តទល់​នឹង​របប​សឹក​ភូមា រយៈពេល​១​ខែ ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​មនុស្សធម៌​បន្ទាប់ពី​ភូមា​បាន​រងគ្រោះ​មហន្តរាយរ​ញ្ជួ​យ​ដី​ដ៏​ធ្ងន់ធ្ងរ​បំផុត​។ ការប្រកាស​របស់​ក្រុម​ឧទ្ទាម​ទាំងនេះ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​កម្លាំង​ប្រជា​ការពារ FDP ដែល​ក្រុម​សកម្មជន​ស៊ី​វី​ល​ប្រឆាំង​របប​សឹក បានប្រកាស​ឈប់​ប្រយុទ្ធ​ពាក់កណ្តាល​។​

​ដោយឡែក​អង្គការសហប្រជាជាតិ​ឯណោះ​វិញ បាន​លើកឡើងថា ជំនួយ​ផ្នែក​សប្បុរសធម៌​ទើបតែ​បានទទួល​ប្រមាណ​ជា ១.១​លាន​ដុល្លារ​អាម៉េរិក​ប៉ុណ្ណោះ មកដល់​ប្រទេស​មី​យ៉ាន់​ម៉ា រីឯ​ក្រុម​សង្គ្រោះ និង​ក្រុម​រុករក​ជន​បាត់​ខ្លួន​បានមក​ដល់ទី​តាំង​កន្លែង​កើតហេតុ​មាន​ប្រមាណ​ជា​២៥​ក្រុម ដែល​មកពី​ប្រទេស​ចំនួន​១៣ ក្នុងនោះ​រួមមាន​ចិន ឥណ្ឌា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​មកពី​ក្រៅ​តំបន់​អាស៊ាន​ផ្សេងទៀត​។​​ដោយ​យោងតាម​ទីភ្នាក់ងារ​ជំនួយ​មនុស្សធម៌ បានលើកឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ​ថា បញ្ហា​អនាម័យ និង​ទឹក​ប្រើប្រាស់​បានក្លាយ​ទៅជា​កិច្ចការ​ប្រឈម​ខ្លាំង​។​

​របប​សឹក​មី​យ៉ាន់​ម៉ា​បាន​ថ្លែង​សារ​តាមរយៈ​របាយការណ៍​ដែល​គេ​រៀបចំ​ទុកដាក់​រួចហើយនោះ​ថា “​គោលបំណង​នៃ​បទ​ឈប់​បាញ់​គ្នា​ជា​បណ្តោះអាសន្ន​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ជួយ​ព​ន្លឿ​ន​កិច្ចការ​ជំនួយ និង​ការសាងសង់​ឡើងវិញ​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ រួមទាំង​បន្ត​រក្សា​សន្តិសុខ និង​សន្តិភាព ស្ថេរភាព សាន្តត្រាណ​របស់​ប្រជាពលរដ្ឋ​”​។​​គួរ​បញ្ជាក់ថា មេដឹកនាំ​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា លោក Min Aung Hlaing គ្រោង​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​បាងកក នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល នៃ​ក្រុម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បូក​មី​យ៉ាន់​ម៉ា និង​ថៃ ជាទី​ដែល​លោក​នឹងត្រូវ​ពិភាក្សា​ពី​ការឆ្លើយតប​ទៅនឹង​មហន្តរាយ​បង្កឡើង​ដោយ​គ្រោះ​រញ្ជួយ​ដី​៕

​សូមជម្រាបថា យោងតាម​សមាគម​សំឡេង​ប្រជាធិបតេយ្យ​ភូមា (DVB) គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​ខែមេសា​ឆ្នាំ​២០២៥ តួលេខ​មនុស្ស​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់​៧.៧​រ៉ិ​ច​ទ័​រ​ដ៏​សាហាវ បាន​កើន​ឡើងដល់ ៣ ៨៦៦​នាក់​ហើយ ខណៈ ៥ ៤៥៥​នាក់​របួស​និង​៧១៩​នាក់​បាត់​ខ្លួន​។​គ្រោះ​រញ្ជួយ​ដី​នេះ​ក៏បាន​អង្រួន​ដល់​ប្រទេសជិតខាង តួយ៉ាង​ដូចជា​ថៃ​ផងដែរ​ជាទី​ដែល​មនុស្ស ២២​នាក់​បាន​ស្លាប់ ខណៈ​៧០​នាក់​ត្រូវបាន​ជឿជាក់ថា ជាប់​នៅក្រោម​គំនរ​អគារ​បាក់បែក​ដែល​បាន​ដួលរលំ​។​a burmar aid2 a burmar aid3 a burmar aid4