
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6515 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696686 នាក់
ភ្នំពេញ:មកដល់ពេលនេះមាននិស្សិតខ្មែរប្រមាណ ៨០០នាក់ហើយ បានចាកចេញពីប្រទេសថៃ វិលត្រឡប់មកដល់កម្ពុជា វិញ ។ក្រសួងអប់រំ យុវជន និងកីឡាបានឲ្តដឹងថា ក្នុងឆ្នាំ២០២៥ នេះមាន និស្សិតកម្ពុជាដែលកំពុងសិក្សាក្នុងប្រទេសថៃទាំងរូបភាពបង់ថ្លៃ និងអាហារូបករណ៍មានចំនួនសរុប ១៨៧១នាក់។ ចាប់តាំងពីមានភាពតានតឹង រហូតដល់មានការផ្ទុះអាវុធបង្កឡើងដោយភាគីថៃនៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃក្នងខំណោមពលករខ្មែរប្រមាណជាង៩០ម៉ឺននាក់បានវិលត្រឡប់មកស្រុកវិញក្នុងនោះមាននិស្សិតកម្ពុជា ផងដែរ។ គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥មាន និស្សិតចំនួនប្រមាណ ៨០០នាក់ បានចាកចេញពីប្រទេសថៃ មកដល់ កម្ពុជា តែក៏និស្សិតមួយចំនួនទៀតក៏មានគម្រោងធ្វើដំណើរត្រឡប់មកវិញផងដែរ។
នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតខ្មែរ ដែលបានវិលត្រឡប់ពីប្រទេសថៃលោក ឧបនាយក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មកដល់ពេលនេះ ក្រសួងអប់រំ បានទទួលសំណើសុំអាហារូបករណ៍សម្តេចតេជោ សរុបបានចំនួន ៦៥៩នាក់ ក្នុងនោះលើកទី១ ចំនួន១៧៩នាក់ និងលើកទី២ ចំនួន៤៨៧នាក់ (បណ្ឌិត២២នាក់ បរិញ្ញាបត្រជាន់ខ្ពស់៥៥នាក់ បរិញ្ញាបត្រ៥៧៩ បរិញ្ញាបត្ររង១១នាក់ និងផ្សេងៗ ២នាក់)។ បច្ចុប្បន្ន ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិត ឱ្យចូលរៀនដោយមិនបង់ថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។
ដៅយឡែកក្រៅពីរកសាលាឲ្យនិស្សិតរៀនក្រសួងអប់រំ បានត្រៀមនូវថវិការហូតដល់ប្រមាណ ៥០ម៉ឺនដុល្លារសម្រាប់ការជួសជុល ក៏ដូចជាសាងសង់អគារបណ្ដោះអាសន្នធ្វើយ៉ាងណាឱ្យបានរួចរាល់មុនបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខផងដែរ។ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការចុះសិក្សាវាយតម្លៃលើផលប៉ះពាល់ការខូចខាត របស់សាលារៀននីមួយៗ រួចមកហើយ។ ជាការវាយតម្លៃ គឺក្រសួងត្រៀមថវិកាប្រមាណ ៥០ម៉ឺនដុល្លារ ដើម្បីធ្វើការជួសជុល និងសាងសង់អគារសិក្សាបណ្ដោះអាសន្ន ឱ្យបានរួចរាល់មុនបើកបវេសនាកាលឆ្នាំសិក្សាថ្មី ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥។ នេះជាការលើកឡើងរបស់លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
គួរបញ្ជាក់ថា ការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមព្រំដែន បានបង្កឱ្យសាលារៀន ទាំង ២៦០ទីតាំងទូទាំងខេត្តឧត្តរមានជ័យ ត្រូវផ្អាកការសិក្សាទាំងស្រុង។ លើសពីនេះ ក៏មានការផ្អាកការសិក្សានៅសាលារៀនក្នុងឃុំចំនួន ៥នៅស្រុកម៉ាឡៃ ផ្អាកការសិក្សាគ្រប់សាលារៀននៅក្រុងប៉ោយប៉ែត ផ្អាកការសិក្សានៅសាលារៀនចំនួន ៧នៅស្រុកស្វាយចេក និងមានការផ្អាកការសិក្សាទាំងស្រុងនៅស្រុកថ្មពួក ផងដែរ។