» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5622 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695793 នាក់

ដំណឹង​ល្អ​មន្ទីរពេទ្យ​អង្គឌួង​អាច​ព្យាបាល​កុមារ​គ​ថ្លង់​បាន​ជោគជ័យ​

​ភ្នំពេញ​៖ កុមារ គ​-​ថ្លង់​ពី​កំណើត និង​ដោយសារ​ជំងឺ​ផ្សេងៗ​ជិត​៥០​នាក់​ត្រូវបាន​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ធ្វើការ​វះកាត់​ព្យាបាល​ដោយ​ជោគជ័យ​១០០% ។​នេះ​បើតាម​លោក​វេជ្ជបណ្ឌិត ស្រី វណ្ណ​ថន ប្រធាន​ផ្នែក​ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​។​លោក​វេជ្ជបណ្ឌិត ស្រី វណ្ណ​ថន បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​១៧​មករា​នេះ​ថា ការវះកាត់​ជំងឺ​គ​-​ថ្លង់​ពី​កំណើត​បានចាប់ផ្តើម​ដំបូង​កាលពី​ខែតុលា​ឆ្នាំ​២០១៨ ជូន​កុមារ​ចំនួន​៥​ករណី​​ហើយ​រហូតមក​ដល់ពេលនេះ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​បាន​វះកាត់​ដល់​កុមា​រគ​-​ថ្លង់​ពី​កំណើត និង​ដោយសារ​ជំងឺ​ផ្សេងៗ​បាន​ចំនួន​ជិត​៥០​នាក់ ដោយ​អ្នកខ្លះ​វះកាត់​ត្រចៀក​មួយ​ចំហៀង និង​កុមារ​ខ្លះទៀត វះកាត់​ត្រចៀក​សងខាង​ជាពិសេស​ក្រោយ​ការវះកាត់ គឺ​ពួកគាត់​ទទួលជោគជ័យ​១០០% ក្នុងនោះ​អាច​ស្ដាប់ឮ និង​និយាយបាន​ធម្មតា​។​a docter dourng 

​លោក​សាស្ត្រាចារ្យ លូ លី​ឃាង ទីប្រឹក្សា​អម​ក្រសួងសុខាភិបាល និង​ជា​នាយក​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​បាន បញ្ជាក់ថា មន្ទីរពេទ្យ​ព្រះអង្គ​ឌួង គឺជា​មន្ទីរពេទ្យ​តែមួយគត់​នៅ​ប្រទេស​កម្ពុជា​ដែល​​មាន​សេវា​វះកាត់ អ្នកជំងឺ​គ​-​ថ្លង់​ពី​កំណើត និង​ដោយសារ​ជំងឺ​ផ្សេងៗ​ដែល​ចាប់តាំងពី​បើក​ដំណើរការ​សេវា​នេះ​តាំងពី​ខែតុលា ឆ្នាំ​២០១៨​កន្ល​មកនេះ រហូតមកដល់​បច្ចុប្បន្ន​នេះ​មន្ទីរពេទ្យ​បាន​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​មកពី​ប្រទេស​កូរ៉េ និង​ថៃ ។​​លោក​សាស្ត្រាចារ្យ លូ លី​ឃាង បាន​បន្តថា កុមារ​ដែលមាន​ជំងឺ​គ​ថ្លង់​អាច​បង្រៀន​ឆាប់​ចេះ​និយាយ​ជាង​មនុស្ស​ចាស់​ដោយសារតែ​កុមារ​ងាយស្រួល​ហាត់​ពុត​សំលេង​ដែល​ធ្វើ​ជួយ​ឲ្យ​កុមារ​អាចមាន​លទ្ធភាព​ស្តាប់ឮ និយាយបាន និង​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ទូទៅ​បាន​ដូច​មនុស្ស​ធម្មតា​ពិសេស​កុមារ​អាច​ចូលរៀន​បាន​ផងដែរ​ខណៈដែល​មុន​ការវះកាត់​ពួកគេ​ធ្វើ​ទំនាក់ទំនង​គ្នា​តាមរយៈ​ភាសា​កាយវិការ​តែប៉ុណ្ណោះ​។​

​លោក​សាស្ត្រាចារ្យ លូ លី​ឃាង បាន​បន្តទៀតថា ការបង្រៀន​នេះ​មាន​រយៈពេល​៦​ខែ​សម្រាប់​កុមារ​ដែលមាន​ភាព​វ័យឆ្លាត​អាច​ឆាប់​ចាប់បាន និង​រយៈពេល​១​ឆ្នាំ​សម្រាប់​កុមារ​ដែល​មិនសូវ​ចេះ​និយាយ​។ ប៉ុន្តែ​អាណាព្យាបាល​ឬ​ឪពុកម្តាយ​ក៏​ជួយ​បង្ហាត់​ឱ្យ​កូនៗ​របស់ខ្លួន​ឲ្យ​ហាត់រៀន​និយាយ​នៅផ្ទះ​នូវ​ពាក្យ​អ្វីមួយ​ដែល​គ្រូ​បានដាក់​ពីសា​លា​ទៅ​ដើម្បី​ឲ្យ​អណ្តាត​របស់​កុមារ​ក្រលា​ស់បាន​លឿន​និង​ឆាប់​ចេះ​និយាយ​និង​និយាយបាន​ច្បាស់​ល្អ​។​​លោកនាយក​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​កូនចៅ និង​សាច់ញាតិ​មាន​ជំងឺ​គ ថ្លង់​ត្រូវ​មក​វះកាត់​ជំងឺ​ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​នូវ​ជីវិត​ថ្មី​និង​មាន​សិទ្ធិ​រស់នៅ​បាន​ពេញលេញ​។a docter dourng1 

​