វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 289 នាក់
ម្សិលមិញ 4847 នាក់
សរុប 13418481 នាក់
កម្ពុជា៖កីឡាការិនីប៉េតង់កម្ពុជានាង អ៊ុន ស្រីយ៉ា ដណ្ដើមបានមេដាយមាសវិញ្ញាសា ម្នាក់ទល់ម្នាក់ក្នុងការប្រកួតលក្ខណៈអន្តរជាតិ Trophee l'Équipe សម្រាប់នារី នៅប្រទេសបារាំង ដែលធ្វើឡើងចាប់ពីពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែតុលា ២០១៩ ។
សម្រាប់កីឡាការិនីកម្ពុជាមាន៣រូបដែលបានចូលប្រកួតរួមមាន ៖ អ្នកស្រី កែ ឡេង, អ៊ុន ស្រីយ៉ា និង ស្រ៊ាង សុរ៉ាឃីម។
ប្រភពពីសហពន្ធ័កីឡាប៉េតង់បានឲ្យដឹងថា៖ការប្រកួតនេះមាន៣វិញ្ញាសាបញ្ចូលគ្នាទាំងផ្នែកបុរស និងនារី ដែលមានប្រកួត ម្នាក់ទល់ម្នាក់, ពីរនាក់ទល់ពីរនាក់ និង បីនាក់ទល់បីនាក់ ហើយមានសិទ្ធិចូលរួមដោយប្រទេសខ្លាំងៗលើពិភពលោកតែប៉ុណ្ណោះ កំណត់ដោយសហព័ន្ធពិភពលោក។