» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11024 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701195 នាក់

ក្រុម​ឥស្លាម​និកាយ​ស៊ី​អ៊ី​ត​នៅ​អ៊ីរ៉ាក​ព្រមាន​វាយប្រហារ​ផលប្រយោជន៍​អាមេរិក​បើ​ហ៊ាន​វាយ​អ៊ីរ៉ង់​

 

​ប្រទេស​អ៊ីរ៉ាក់​៖​ស្របពេល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ពិចារណា​ថា​នឹង​ចូល​ជួយ​អ៊ីស្រាអែល​តតាំង​នឹង​អ៊ីរ៉ង់ ឡូ​វ​នេះ​មាន​ក្រុម​សកម្មប្រយុទ្ធ​និកាយ​ស៊ី​អ៊ី​ត​ដ៏​មាន​ឥទ្ធិពល​នៅ​ប្រទេស​អ៊ីរ៉ាក់ បាន​ចេញមុខ​ប្រកាសថា ពួកគេ​នឹង​វាយប្រហារ​មូលដ្ឋានទ័ព​អាមេរិក​នៅក្នុង​តំបន់ បើ​ទីក្រុង​វ៉ាស៊ីនតោន ពិតជា​ចូល​ដៃ​ក្នុង​សង្គ្រាម​មែន​។​a seit islam i ប្រធាន​ផ្នែក​សន្តិសុខ​នៃ​ក្រុម Kataib Hezbollah និយាយថា «​យើង​សូមបញ្ជាក់​សារជាថ្មី​ឲ្យ​កាន់តែច្បាស់​ថា ប្រសិនបើ​អាមេរិក​ចូលរួម​ក្នុង​សង្គ្រាម​នេះ​មែន អ្នក​ដែល​វង្វេងស្មារតី (​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​) នឹង​របូត​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ដែល​គាត់​ស្រមៃ​ចង់​ដណ្តើមយក​ពី​តំបន់​នេះ​។ ផែនការ​ប្រតិបត្តិការ​ត្រូវបាន​បង្កើតឡើង​សម្រាប់​គោលបំណង​នោះ​។ ដូច្នេះ​គ្មានអ្វី​ត្រូវ​សង្ស័យ​ឡើយ មូលដ្ឋានទ័ព​អាមេរិក​នៅ​ទូទាំង​តំបន់ នឹង​ក្លាយទៅជា​វាល​បរបាញ់​»​។​​មិន​ត្រឹម​ប៉ុណ្ណឹង លោក Al-Askari ក៏​គំរាម​បិទ​ច្រក​សមុទ្រ Hormuz រវាង​ឈូង​សមុទ្រ​ពែ​ក្ស និង​ឈូង​សមុទ្រ​អូ​ម៉​ង់ ក៏ដូចជា​ផ្លូវទឹក Bab-el-Mandeb ដ៏​តូចចង្អៀត​សម្រាប់​ដឹកជញ្ជូន​ប្រេង​ចេញពី​តំបន់​ពែ​ក្ស​(​ប្រមាណ​៣០​គីឡូម៉ែត្រ​ទទឹង​)​ដែល​ត​ភ្ជាប់​ទៅដល់​សមុទ្រ​ក្រហម​ផងដែរ​។​

​ជាកស្តែង​កាលពី​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ប៉ុន្មាន​ថ្ងៃមុន​នេះ​នាវា​ដឹកជញ្ជូន​ប្រេង​ឆៅ​ដ៏​ធំ​ចំនួន​ពីរបាន​បុក​គ្នា​នៅក្នុង​ដែនទឹក​នៃ​សហភាព​អារ៉ាប់​រួម នៅ​ជិត​ច្រក​សមុទ្រ Hormuz ដែល​នៅក្រោម​ឥទ្ធិពល​អ៊ីរ៉ង់ និង​បាន​ឆេះ ដោយ​ធ្វើឱ្យ​ទីផ្សារ​ប្រេង និង​ដឹកជញ្ជូន​ទូទាំង​ពិភពលោក​មានការ​រអាក់រអួល​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន CNA នៅ​ថ្ងៃទី​១៨​ខែមិថុនា​នេះ​។​​នាវា​ដឹក​ប្រេង​ពីរ​គ្រឿង​នេះ មាន​នាវា Front Eagle និង​នាវា Adalynn​។ ឧបទ្ទវ​ហេតុនេះ​មិនមាន​អ្នករងរបួស ឬ​ការ​ធ្លាយ​ប្រេង​ត្រូវបាន​រាយការណ៍​នោះទេ ប៉ុន្តែ​ឆ្មាំ​ឆ្នេរសមុទ្រ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត បាន​ជម្លៀស​សមាជិក​នាវិក ២៤​នាក់​ចេញពី​នាវា Adalynn ខណៈដែល​បុគ្គលិក​ទាំងអស់​នៅលើ​នាវា Front Eagle មាន​សុវត្ថិភាព​ធម្មតា​។​​នៅពេល​បុក​គ្នា​នាវា Front Eagle កំពុង​ដឹកជញ្ជូន​ប្រេង​ឆៅ​របស់​អ៊ីរ៉ាក់​ចំនួន ២​លាន​បារ៉ែល​ទៅកាន់​ប្រទេស​ចិន ខណៈដែល​នាវា Adalynn មិនមាន​ដឹក​អ្វី​ទេ ហើយ​កំពុងធ្វើដំណើរ​ទៅកាន់​ប្រទេស​អេ​ហ្ស៊ី​ប​។​
​ឧបទ្ទវ​ហេតុនេះ​មិន​ទាក់ទង​ដោយផ្ទាល់​ទៅនឹង​ការប្រយុទ្ធ​គ្នា​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់​នោះទេ ប៉ុន្តែ​វា​បាន​កើតឡើង​មួយថ្ងៃ បន្ទាប់ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ដែនសមុទ្រ​របស់​ចក្រភព​អង់គ្លេស​បាន​និយាយថា​បានទទួល​របាយការណ៍​ជាច្រើន​នៃ «​ការកើនឡើង​ការវាយប្រហារ​តាម​អេឡិចត្រូនិក​» នៅក្នុង​តំបន់ ដែល​ទំនង​ជាមាន​ទំនាក់ទំនង​ជាមួយនឹង​ជម្លោះ​បច្ចុប្បន្ន​។​

​សូមបញ្ជាក់ថា​ការ​គំរាម​របស់​ក្រុម​ឥស្លាម​នេះ​កើតឡើង​បន្ទាប់ពី លោក​ត្រាំ ប្រាប់​ទីប្រឹក្សា​កំពូល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​យល់ព្រម​លើ​ផែនការ​វាយ​អ៊ីរ៉ង់​រួចហើយ ប៉ុន្តែ​មិនទាន់​អនុវត្ត​ទេ ដោយ​រង់ចាំ​មើល​សិន​ថា​តើ អ៊ីរ៉ង់​មាន​ឆន្ទៈ​មក​ពិភាក្សា​អំពី​ការបញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ពួកគេ​ឬក៏​អត់​។​​លុះ​មកដល់​ថ្ងៃ​សុក្រ សេត​វិមាន​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ២​សប្តាហ៍​ទៀត គឺជា​ពេលដែល​លោក ត្រាំ ត្រូវ​សម្រេច​ថា​តើ នឹង​វាយ​អ៊ីរ៉ង់​ដែរ​ឬក៏​អត់ ដ្បិត​ប្រធានាធិបតី​អាមេរិក នៅតែ​បើកចំហ​ចំពោះ​ដំណោះស្រាយ​តាម​ផ្នែក​ការទូត ប៉ុន្តែ​ប្រកាន់​ជំហរ​ថា អ៊ីរ៉ង់ មិន​អាន​ផលិត​អាវុធ​នុយក្លេអ៊ែរ​បានឡើយ​។​a seit islam1 a ship oil fire 

 

​