» តុលាការចោទប្រកាន់ឃុំខ្លួនអាជិវករលក់សាច់បង្កកម្នាក់ពីបទលួចនាំចូលសាច់នបង្កកពីថៃដោយពុំមានការអនុញ្ញាត! » សភាពាណិជ្ជកម្មកម្ពុជា ចេញញត្តិគាំទ្រអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការនាំចូលទំនិញតាមព្រំដែនគោកកម្ពុជា-ថៃបន្ទាប់ពីលោកចាងហ្វាងផេងវណ្ណៈរិះគន់! » ឃុំខ្លួនចិន០៤នាក់ ពាក់ព័ន្ធករណីសម្លាប់ចិន ០១នាក់ ដាក់សពក្នុងរថយន្តPrius » រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជម្រុញឲ្យគយនិងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)បង្កើនកិច្ចសហការគ្នាជម្រុញការផលិត! » រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ » ឆែកឃ្លាំង៣ទីតាំងក្នុងខណ្ឌសែនសុខរកមិនឃើញទំនិញថៃ!ប្រាវ៉ូ » ១០ថ្ងៃ បណ្ដេញជនបរទេសខុសច្បាប់ជាង ២,២៧៨នាក់ ចេញពីស្រុកខ្មែរ » សម្តេចតេជោបកស្រាយបញ្ហាបង្ក្រាបទំនិញថៃក្នុងពេលរដ្ឋាភិបាលមិនប្រកាសបិទការនាំចូល! » អង្គការ WMF កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង » សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3861 នាក់

ម្សិលមិញ 5993 នាក់

សរុប 19468168 នាក់

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​ថា​ការបញ្ចេញមតិ​របស់​ព​ល​រដ្ឋ​ខ្មែរ​នៅ​អូស្ដ្រាលី និង​ណូ​វែ​ល​ហ្សេ​ឡង់ មានការ​យល់ដឹង​ផ្នែក​ប្រជាធិបតេយ្យ និង​សិទ្ធិ​បញ្ចេញមតិ

អូស្ដ្រាលី​៖​នា​រសៀល​ថ្ងៃទី​០៣​ខែមីនា​ឆ្នាំ​២០២៤​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ ប្រទេស​អូស្ត្រាលី និង​ណូ​វែ​ល​ហ្សេ​ឡង់​ប្រមាណ​ជាង​១,០០០​នាក់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានចាត់ទុក​ការបញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​រស់​ទាំងពីរ​នេះ គឺជា​ការបង្ហាញ​ឲ្យ​ឃើញច្បាស់​នូវ​កត្តា​យល់ដឹង​ផ្នែក​ប្រជាធិបតេយ្យ និង​សិទ្ធិ​បញ្ចេញមតិ ហើយ​ចេះ​គោរព​គ្នា​ទៅវិញទៅមក​។​
​មូលហេតុ​ព្រោះ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ហ៊ាន មើលឃើញថា ថ្វីបើ​អ្នក​មក​គាំទ្រ និង​អ្នក​មិន​គាំទ្រ​មាន​និន្នាការ​ផ្ទុយគ្នា​ប៉ុន្ដែ​បាន​បញ្ចេញមតិ​ដោយ​ការគោរព​គ្នា​ទៅវិញទៅមក​។​a manet aus2 

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​សិទ្ធិ​នៅក្នុង​ការបញ្ចេញមតិ​អត់​មាន​អ្នកណា​ហាម​ទេ ចង់​បញ្ចេញមតិ​គាំទ្រ មិន​គាំទ្រ គឺជា​រឿង​ធម្មតា យើង​អនុវត្ត​សិទ្ធិសេរីភាព​របស់​យើង បញ្ចេញ​សិទ្ធិ​របស់​យើង​គោរព​គ្នា​ទៅវិញទៅមក [...] ទស្សនៈ​ខុសគ្នា​គោរព​គ្នា​ទៅវិញទៅមក​ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា រស់នៅ​ក្នុងប្រទេស​ប្រជាធិបតេយ្យ​។ ការបញ្ចេញមតិ និង​ការគោរព​គ្នា​ថ្ងៃមិញ ដែល​បងប្អូន​បាន​បញ្ចេញ​នេះ គឺ​ខ្ញុំ​សូម​អបអរសាទរ ហើយ​អរគុណ​ណាស់​ចំពោះ​កិច្ចការ​នេះ នេះ​បង្ហាញ​អំពី​ភាពចាស់ទុំ នៃ​ការយល់ដឹង​អំពី​សិទ្ធិសេរីភាព​របស់​យើង ហើយ​ខាង​រាជរដ្ឋាភិបាល​មិនមាន​បំណង​ទៅ​ឲ្យ​មនុស្ស​ឈ្លោះ​គ្នា​ទេ គ្មាន​ផលប្រយោជន៍​អី​»​។​

​ដោយឡែក ចំពោះ​ការ​មក​បាតុកម្ម​ដើម្បី​ប្រឆាំង​ដំណើរ​របស់​សម្ដេច​នៅ​ប្រទេស​អូស្ដ្រាលី និង​មានប្រើ​ប្រាស់​ពាក្យ​ជេរប្រមាថ​វិញ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មិនមាន​គោលការណ៍​តបត​ជាមួយ​ក្រុមប្រឆាំង​នៅ​អូស្ត្រាលី​នោះទេ ទោះបី​ពួកគាត់​ប្រើពាក្យ​អសុរោះ​ក៏ដោយ ព្រោះ​អត់​មាន​ប្រយោជន៍​អ្វី​ដល់​ជាតិ​នោះទេ​។​​សម្ដេច​ធិបតី​នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​រំលឹកថា ស្ថានភាព​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​នៅពេលនេះ មិន​ក្ដៅ​ដូច​កាលពី​ឆ្នាំ​២០១៦​នោះទេ ពោល​ប្រើប្រាស់​ពាក្យ​ជេរប្រមាថ​ធ្ងន់ៗ ដូចជា «​ខ្មោច​ស៉ី​ពែរ​» ជាដើម​ទៅលើ​អ្នក​ដែល​មក​គាំទ្រ​ទស្សនកិច្ច​របស់​សម្ដេច​។ សម្ដេច​គូសបញ្ជាក់ថា សិទ្ធិ​នៃ​ការបញ្ចេញមតិ​ធ្វើយ៉ាងណា​ក៏​ធ្វើ​ចុះ ប៉ុន្ដែ​កុំ​ឈានដល់​ការប្រើប្រាស់​អំពើហិង្សា ឬ​វាយបំផ្លាញ​ទ្រព្យសម្បត្តិរ​បស់​អ្នកដទៃ​។​

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានប្រកាស​ជំហរ​មិន​តបត​ជាមួយ​ក្រុមប្រឆាំង​មួយ​ក្ដាប់​តូច ប្រមាណ​១០០-២០០​នាក់ នៅ​ប្រទេស​អូស្ដ្រាលី ដែល​ចេញមក​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​នោះទេ បើទោះបី​ពួកគេ​ប្រើប្រាស់​នូវ​ពាក្យ​អសុរោះ​ជេរប្រមាថ​យ៉ាងណាក៏ដោយ​។​​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​មាន​គេ​សួរ​ខ្ញុំ​ថា ម្សិលមិញ​មាន​គេ​ប្រមូលគ្នា​១០០-២០០​នាក់ ទៅធ្វើ​បាតុកម្ម​ជេរ​ព្យុះ មួយ​មាត់​ណា​ក៏​ជេរ​ដែរ ផ្ដាច់ការ អ្នក​ដែល​ចូលរួម​ថ្ងៃនេះ​គេ​លាប​ពណ៌​ថា អ្នកបម្រើ​ជន​ផ្ដាច់ការ​។ គេ​សួរថា ចុះ​មិច​មិន​តប​អ្នកគាំទ្រ​យើង​រាប់ពាន់នាក់ មិច​ក៏​មិន​ចេញ​សារ​ដាក់​វិញ​ទៅ​ខ្លាំងជាងគេ​ផង មួយ​គុណ​១០, វា​អត់​ចំណេញ​។ បើ​ប្រាប់ថា​ក្ដៅ ខ្ញុំ​ធ្លាប់​ក្ដៅ​ជាង​នេះ កាល​ខ្ញុំ​មក​អូស្ដ្រាលី​ឆ្នាំ​២០១៦ បាយ​ក្ដៅ​។ កាលនោះ​មិនមែន​គាត់​នៅ​ចម្ងាយ​២​គីឡូ​ដី​ពី​យើង​អញ្ចឹងទេ គាត់​នៅមុខ​តែម្ដង ស្រែក​សុទ្ធតែ​ថា ខ្មោច​ស៉ី​ពែរ​គ្មាន​ផលប្រយោជន៍​អី​ទេ​»​។​សួ​ម​បញ្ជាក់ថា​កាលពី​ថ្ងៃ​សៅរ៍​ទី​២​មិនា​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ពី​ពី​ទីតាំង​ផ្សេងៗ​គ្នា​បានមក​ប្រមូល​ផ្តុះ​គ្នា​នៅមុខ​អគារ​រដ្ឋសភា​អូស្ត្រាលី​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​ស្តា​ឡើងវិញ​នូវ​សិទ្ធ​សេរីភាព​ប្រជាធិបតេយ្យ​និង​ដោះលែង​អ្នកទោសនយោបាយ​។​

​ករណី​យ៍​នេះ​សម្ដេច​ធិបតី​នាយករដ្ឋមន្ដ្រី បាន​អះអាង​ទៀតថា ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា​ទោះ​ទៅដល់​ទីណា​ត្រូវ​ប្រកាន់​ស្មារតី​សាមគ្គី ប្រកាន់​ស្មារតី​ត្រជាក់​។ សម្ដេច​បាន​គូសបញ្ជាក់ថា សិទ្ធិ​នៃ​ការបញ្ចេញមតិ​ធ្វើយ៉ាងណា​ក៏​ធ្វើ​ចុះ ប៉ុន្ដែ​កុំ​ឈានដល់​ការប្រើប្រាស់​អំពើហិង្សា ឬ​វាយបំផ្លាញ​ទ្រព្យសម្បត្តិរ​បស់​អ្នកដទៃ ដែល​នេះ​ជាការ​គោរព​គ្នា​ទៅវិញទៅមក​។​​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ដ្រាលី និង​ណូ​វែ​ល​ហ្សេ​ឡង់ ដែល​ចំណាយពេល​មក​ចូលរួម​ពិធី​សំណេះសំណាល​នៅពេលនេះ​ជាម​យ​យស​ម្តេច ហើយ​សម្ដេច​បានចាត់ទុក​ថា ការជួបជុំ​សំណេះសំណាល​នេះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​សាមគ្គីភាព​រវាង​ខ្មែរ​នៅ​គ្រប់​ទីកន្លែង ដែលជា​កិច្ចការ​ដ៏​សំខាន់​សម្រាប់​ដំណើរ​កសាង​ជាតិ​។​a manet aus a manet ausa