» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10589 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700760 នាក់

អភិបាល​រាជធានី​ថា​ទី​ម័​រ​ខាងកើត នៅតែ​ជា​មិ​ត្ដ​ដ៏​ល្អ​ជាមួយ កម្ពុជា​

 

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ទី​ម័​រ​ខាងកើត នៅតែ​ជា​មិ​ត្ដ​ដ៏​ល្អ​ជាមួយ កម្ពុជា ជាពិសេស ជា​ដៃគូរ​អភិវឌ្ឍ​ន៏ លើ​គ្រប់​វិស័យ ពេល​លោក ទទួល​ជួប សម្ដែង​ការគួ​សម ជាមួយ​លោក H.E. ERMENEGILDO ”KUPA” LOPES) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​សាធារណ រដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត កាលពី​រសៀល​ថ្ងៃទី​២៧ មករា ឆ្នាំ​២០២១ នៅ​រាជធានី​។​a k timor1 

​លោក អឺ​មេ​ណេ​ហ្ស៊ី​ល​ដូ គូ​ប៉ា​ឡូ​ប៉េ​ស​H.E. ERMENEGILDO”KUPA ”LOPES) បាន​មាន ប្រសាសន៍​លើកឡើងថា មន្ត្រីការទូត​របស់​ទី​ម័​រ​ក៏ដូចជា​និស្សិត​ទី​ម័​រដែ​ល​បាននិងកំពុង​ស្នាក់នៅ​ធ្វើការ​ងារ​និង​រៀនសូត្រ​នៅ​រាជធានី​ភ្នំពេញ​ពិតជា​មានការ​កក់ក្តៅ​ខ្លាំងណាស់ ជាមួយនឹង​សន្តិសុខ​យ៉ាង​ល្អប្រសើរ ប្រៀបបាន​នឹង​ការរស់នៅ​ក្នុងផ្ទះ​របស់​ខ្លួន​អញ្ចឹង​ដែរ​។ លោក​បញ្ជាក់ថា រាជធានី​ភ្នំពេញ បើតាម​ការអង្កេត​មើល​របស់លោក ឃើញថា​ក្រៅពី​មាន​សន្តិសុខ​ល្អប្រសើរ​ហើយ រាជធានី​ភ្នំពេញ​ក៏មាន​ការអភិវឌ្ឍន៍​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​មាន​បរិស្ថាន​ល្អប្រសើរ​ជាមួយ​នឹងមាន​ទន្លេ​បួន​មុខ​ដ៏​ស្រស់ស្អាត​ថែមទៀត​។​

​លោក​ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ​ចំពោះ សម្តេច​តេ​ជោ​ហ៊ុនសែន ដែល​បានផ្ដល់​ជា​អំណោយ ម៉ាស​ចំនួន​១​លាន​៥​សែន​ម៉ាស​ជាមួយ​
​និង​ឧបករណ៍​មួយចំនួនទៀត ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រទេស​ទី​ម័​រ ខណៈ ប្រទេស​ក្បែរ​ខាង ក៏​ដូច​ប្រទេស​ជា​សមាជិក​អាស៊ាន មិនបាន​មើលឃើញ​ទី​ម័​រ ។​ក្នុងនោះ​លោក​អឺ​មេ​ណេ​ហ្សុ​ី​ល​ដូ គូ​ប៉ា​ឡូ​ប៉េ​ស ក៏បាន​ស្នើអោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ទី​ម័​រ ដើម្បីឱ្យ​ប្រទេស​ទី​ម័​រ បាន​សិក្សា​រៀនសូត្រ​ពី​រាជធានី​ភ្នំពេញ ខណៈដែល​រាជធានី​ភ្នំពេញ​បាន​គ្រប់គ្រង​រាជធានី​បានល្អ​ទាំង​សន្តិសុខ​ទាំង​ការបំរើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ បាន​រៀបរាប់​ពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ជាពិសេស​ក្នុងអំឡុង​របប​ប៉ុលពត​ដែល​បាន​កាប់សម្លាប់​ប្រជាពលរដ្ឋ​នឹង​កំ​ភ្លេច​បំផ្លាញ​ប្រទេសជាតិ​ដល់​ចំណូល ។ ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា រួច​ផុតពី​សង្គ្រាម ហើយ​នាំមក​នូវ​សន្តិភាព​ពេញបរិបូរណ៍​ប៉ុណ្ណោះ​ទេ តែ​បាន​អភិវឌ្ឍ​ប្រទេស​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន​រហូតមកដល់​ពេលនេះ​ថែមទៀត​។​

​លោក​បន្តថា ក្រៅពី​ការគ្រប់គ្រង​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​កើនឡើង​ហើយ​នោះ ការគ្រប់គ្រង​នូវ​ជំងឺ -១៩ កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ក៏បាន​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩​នេះ បាន​យ៉ាង​ល្អប្រសើរ​ផងដែរ ។​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ពិតជា​រីករាយ​ណាស់​ដែល​បាន​រាប់អាន និង​បាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ប្រទេស​ទី​ម័​រ ហើយ​ចំពោះ​ការ​ស្នើឱ្យ​ប្រតិភូ​រាជធានី​ភ្នំពេញ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង នៅ​ប្រទេស​ទី​ម័​រ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ប្រតិភូ​ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច ក្រោយ ពេលដែល​ជម្ងឺ​កូ​វីដ​-១៩​បាន​សាបរលាប​ជាមួយនឹង​ការបានទទួល​បាក់​សាំង​ចាក់​ការពារ​ជំងឺ​ហើយ​នោះ​៕a k timor a k timor2 

​