» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1069 នាក់

ម្សិលមិញ 10264 នាក់

សរុប 14140251 នាក់

សារ​សម្តេច​តេ​ជោ​ពេល​ចេញទៅ​អង្គការសហប្រជាជាតិ​និង​អឺរ៉ុប​

 

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា នៅ​ចូលរួម​កិច្ចប្រជុមហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក សហរដ្ឋអាមេរិក​រយៈ​ពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧ ដល់ ៣០ ខែកញ្ញា​។​a hun un 

តាមរយៈ​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​ផ្តាំផ្ញើ​ដល់​បងប្អូន​ជនរួមជាតិ​ខ្មែរ ថា នៅថ្ងៃនេះ សម្តេច​សូម​លា​បងប្អូន​ខ្មែរ ទៅ​បម្រើ​ជាតិ​ជាថ្មី​ម្តងទៀត ដោយ​ប្រើ​នយោបាយ​កា​ទូត លើ​ឆាក​អន្តរជាតិ មិនមែន ទៅ​ច្បាំង​ដោយ​អាវុធ​នោះឡើយ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បានសរសេរថា «​ខ្មែរ​ស្ទើរ​គ្រប់គ្នា​ស្គាល់​បទ​ដ៏​ពេញនិយម​មួយ ដែលមាន​ចំណងជើង​ថា លា​ទៅ​បម្រើ​ជាតិ ។​​តែ​សម័យ​នោះ គឺ​ទៅ​ច្បាំង​ដោយ​ប្រដាប់អាវុធ​សុទ្ធសាធ​។ យក​ជីវិត​ជាដើម​ទុន មក​រំដោះជាតិ យក​ដើមទ្រូង​មក​ពាំង​គ្រាប់​ដើម្បី​ការពារជាតិ​។ ខ្ញុំ​ធ្លាប់​ស្គាល់​រស់ជាតិ​នេះ​ច្បាស់​ជាងគេ អញ្ចឹង​ហើយ​ខ្ញុំ​មិន​ចង់ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ ត្រូវ​ទទួល​ភ្លក់​រសជាតិ​នេះ​ទៀតឡើយ​។​

​ថ្ងៃនេះ​ខ្ញុំ​សូម​លា​ទៅ​បម្រើ​ជាតិ​ជាថ្មី​ម្តងទៀត ដោយ​ប្រើ​នយោបាយ​ការទូត នៅលើ​ឆាក​អន្តរជាតិ​។ កម្ពុជា​មិនអាច​ឱ្យគេ​បង្ខូច​ជាន់ឈ្លី​ទោះបី​ក្នុង​រូបភាព​ណាមួយ​ក៏ដោយ​។​
​ខ្ញុំ​ចេញទៅ​លើក​នេះ​ក៍​នឹងចូលរួម​ផងដែរ​នូវ​ការងារ​ជា​កិច្ចការ​តំបន់ និង​អន្តរជាតិ​ដែល​កំពុង​វិវត្តន៍​យ៉ាង​តានតឹង​និង​ស្មុ​គ្រ​ស្មាញ​។​

​ចំពោះ​ជនរួមជាតិ​ដែល​គាំទ្រ​ខ្ញុំ និង​គាំទ្រ​កម្ពុជា​នៅក្រៅ​ប្រទេស ខ្ញុំ​នឹង​ទៅ​ជួប​បងប្អូន​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។ យើង​នឹង​អាច​សន្ទនា​ផ្លាស់ប្ដូរ​សេចក្តី​នឹករ​ឮ​ក​ជាមួយគ្នា ខ្ញុំ​នឹង​អាច​រាយការណ៍​ជូន​ពី​សភាពការណ៍​ទូទៅ ការវិវឌ្ឍ និង​ការអភិវឌ្ឍន៍​នានា​លើ​មាតុភូមិ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

​ចំពោះ​ជនរួមជាតិ នៅក្រៅ​ប្រទេស​ដែល​មិន​ចូលចិត្ត​ខ្ញុំ ក៏​សូម​ចែកឱ្យដាច់​នូវ​អ្វី​ជា​ផលប្រយោជន៍ មុខមាត់ ហ៊ុន សែន ពីអ្វី​ជា​មុខមាត់ និង​ផលប្រយោជន៍​ជាតិខ្មែរ​ទាំ​ង​មូល ដោយ​សម្បជញ្ញៈ វិចារណញាណ និង​មនសិការ​ផ្ទាល់​រៀងៗ​ខ្លួន​ទៅ​ចុះ​។ ខ្ញុំ​ត្រូវ​ស្ថិតនៅលើ​យន្តហោះ​ជាង​១៧​ម៉ោង​ក្នុង​ដំណើរ​ផ្លូវ​ពី​ភ្នំពេញ​ទៅកាន់​ញ៉ូ​វ​យ៉​ក​។ សង្ឃឹមថានឹង​បាន​សម្រាក​លក់​លើ​យន្តហោះ​បន្ទាប់ពី​ហត់នឿយ​នៃ​ការងារ​ក្នុងប្រទេស​។សូមបញ្ជាក់ដែរថាវត្តមានសម្តេចនៅអាមេរិកដែលចង់រមិនចង់បង្ហាញពីការទទួលស្គាល់ពីអន្តរជាតិនោះវាមានការការគាំទ្រនិងការប្រឆាំង។តែគេជឿថានឹងគ្មានបញ្ហាអ្វីថំដុំឡើយ។hun eu1