» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5241 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744267 នាក់

ជួបគ្នា​តេ​ជោ​អះអាង​រឿង​គ្មាន​ទ​ព័​បរទេស​ទូត​អាមេរិក​ស្នើសុំ​ឲ្យ​លែង​លោក​កឹម​សុខា​ ​!

 

​ភ្នំពេញ​៖​រឿង​វត្តមាន​យោធា​បរទេស​ការវិនិយោគ​ពី​បរទេស​ការបង្រួបបង្រួម​ជាតិ​ផ្សះផ្សារ​ជាតិ​ត្រូវ​បានលើកឡើង​ក្ន្ង​ង​ជំនួប​លាស​ម្តេច​តេ​ជោ ហ៊ុន សែន​ពី ឯកអគ្គរដ្ឋទូត​អាមេរិក​ចប់​អាណត្តិ​លោក​វិ​លៀម​ហឹ​ដ​នា​ព្រឹក​ថ្ងៃទី​២០​វិច្ឆិកា​នា​វិមាន​សន្តិភាព​។​a hun usa 

​លោក​វីលៀម​ហេ​ដ​( William A. Heidt )​ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​រំលឹកថា​ក្នុង​រយៈពេល​បំពេញបេសកកម្ម​ជា ឯ​អគ្គរដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា​៣​ឆ្នាំ​លោក​បាន​ខិតខំ​ជំរុញ​ធ្វើយ៉ាងណា​ពង្រឹង​កិច្ចប្រតិបត្តិការ​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​ធ្វើ​ឲ្យ​មានការ​រីកចម្រើន ហើយ​មាន​ចំណុច​ពិសេស​ជាច្រើន​ដែល​។ លោក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក បាន​និ​យា​យា​ពី​ការ​សង្កេតឃើញ​ពី​ការរីកចម្រើន​ជាពិសេស លើ​វិស័យ​មួយចំនួន​នៅ​ប្រទេស​កម្ពុជា ដូចជា​វិស័យ​បរិស្ថាន វិស័យសេដ្ឋកិច្ច និង​ការនាំ​ចេញពី​កម្ពុជា ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​ផងដែរ ។

លោក​ឯ​អគ្គរដ្ឋទូត​អាមេរិក​មានប្រសាសន៍ថា ទោះបី​កន្លង មក​មានការ​អាក់ខាន​ក៏ប៉ុន្តែ​យើង​បាន​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អប្រសើរ​ឡើងវិញ​នូវ​ការស្វែងរក MIA និង​ការធ្វើ​មាតុភូមិនិវត្តន៍​ប្រជាជន​កម្ពុជា ពី​សហរដ្ឋអាមេរិក​ម​ក​កាន់​ទឹកដី​របស់​កម្ពុជា​។ ជាមួយនិង​ការចង់​ឃើញ​ការបង្រួបបង្រួម​ជាតិ​ផ្សះផ្សារ​ជាតិ​ទូត​អាមេរិក​ក៏បាន​ស្នើ​ឲ្យ​មានការ​ដោះលែង​លោក​កឹម​សុខា​បញ្ហា​អ្នក​ជាប់​បំរាម​ហាម​ថ្វើ​នយោបាយ​១១៨​នាក់​ផងដែរ​(​ប្រភព​ស្ថានទូត​)​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បញ្ជាក់​ជាថ្មី​ទៀតថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យមាន​វត្តមាន​មូលដ្ឋានទ័ព​បរទេស​នៅ​កម្ពុជា​នោះទេ​មិន​ថា​ប្រទេស​ណា​នោះឡើយ កុំ​ឲ្យ​សហរដ្ឋអាមេរិក​មានកា​រ​ងឿងឆ្ងល់​និង​ព្រួយបារម្ភ​។​សម្តេច​បាន​ផ្ញើលិខិត​មួយច្បាប់​រួចរាល់​ហើយ​ទៅកាន់ លោក Mike Pence អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​រួចហើយ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា កន្លងមក​កម្ពុជា​ក៏​ធ្វើការ​ជាមួយនឹង​បណ្តា​ប្រទេស ផ្សេងៗ​រួមទាំង​ការធ្វើ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋអាមេរិក​, ចិន ,​ឥណ្ឌា​,​ជប៉ុន ជាដើម ពិសេស​បានធ្វើ​ឡើង​លើស​ពី​ទ្វេភាគី​ទៅទៀត ក្នុង​គោលដៅ​ដើម្បី​ក៏​សាង​ជំនឿ និង​បទពិសោធន៍ ជាពិសេស​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​ផ្សេងៗ​។

អ្វីដែល​សំខាន់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានស្នើ​ឲ្យ​មានការ​សន្ទនា​រវាង​ប្រទេស​ទាំងពីរ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ការយល់​គ្នា​ក្នុង​ការរក្សា​នូវ​ទំនាក់ទំនង​គ្នា​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។ សម្តេច​តេ​ជោ ក៏បាន​រលឹក ពី​អតីតកាល ដែលមាន​កងទ័ព​មួយ​ខៀវ​មកលើ​ទឹកដី​កម្ពុជា​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​ជាច្រើន​ដូចជា ការចម្លង​មេរោគ HIV នៅ​លើទឹកដី​កម្ពុជា​ជាដើម​។​​ស​ម្តេ​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា អ្វីដែល​កម្ពុជា​ចាប់អារម្មណ៍​គឺ​កម្ពុជា​ចង់​ឲ្យ​ប្រទេស ដែល​ចូលរួម​ក្នុង​ការកសាង​អភិវឌ្ឍន៍​កម្ពុជា មាន​គម្រោង​ចូលរួម​ផ្សេងៗ​ដូចជា​ការកសាង ផ្លូវថ្នល់ ស្ពាន ជាដើម​។

លោក​ឯ​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ក៏បាន​គូស​បញ្ជាក់ដែរថា​ក្នុង​រយៈពេល ៣ ឆ្នាំ​ដែល​លោក​បាន​បំពេញការងារ​កន្លងមក​នៅ​កម្ពុជា​លោក​បាន​រៀនសូត្រ​ជាច្រើន​និង​បានឃើញ​ពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​កន្លងមក​លោ​កឯ​អគ្គរដ្ឋទូត​ក៏បាន​ខិតខំ​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​ទីក្រុង Washington យល់​អំពី​កម្ពុជា​ឲ្យ​បាន​ច្រើន​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា កម្ពុជា​ចង់បាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស ទាំងឡាយ​រួមទាំង​សហរដ្ឋអាមេរិក​ផងដែរ​។​​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ថាស​ម្ដេច​ស្វាគមន៍​រាល់​ការវិនិយោគ ពី​បណ្ដា​ប្រទេស​ទាំងអស់​មិន​ថា​ប្រទេស​ចិន​, ជប៉ុន ឬ សហរដ្ឋអាមេរិក​ជាដើម​អាចមក​ធ្វើការ វិនិយោគ​នៅ​កម្ពុជា​និង​បញ្ជាក់ថា​សម្ដេច​មិន​អនុ​ញ្ញា​ត្តិ​ឲ្យ​មាន​ឥទ្ធិពល​បរទេស​នៅលើ​ទឹកដី​របស់​កម្ពុជា​ឡើយ​៕a hun usa1