» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10951 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701122 នាក់

សម្តេចធិបតីអរគុណសហរដ្ឋអាមេរិក​ដែលបាន​សម្រេច​បញ្ចុះ​ពន្ធ​លើ​ទំនិញ​នាំ​ចេញពី​កម្ពុ ពី​៣៦​មក​ត្រឹម ១៩​ភាគរយ​!


​ភ្នំពេញ​៖​ជា​ថ្នូ​និង​ទទួលបាន​កិច្ចព្រមព្រៀង​នេះ​កម្ពុជា​ក្រៅពី​ការ​យកពន្យ​សូន្យ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​កម្ពុជា​ក៏បាន​ប្រកាស​ទិញ​យន្តហោះ​ពី​អាម​រិ​ក​ផងដែរ​។​​ក្រុមហ៊ុន Air Cambodia នឹង​ទិញ​យន្តហោះ Boeing 737 MAX 8 ចំនួន ១០​គ្រឿង ដោយ​ភ្ជាប់​ជាមួយ​ជម្រើស​ទិញ​យន្តហោះ​ប្រភេទ​នេះ ១០​គ្រឿង​បន្ថែម​។ នេះ​បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឲ្យ​ដឹង​នៅ​ថ្ងៃទី​១ ខែសីហា​។a manet atx

​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​ស​សេរ​ក្នុង​ហ្វេ​ស៊ុ​កថា​:​ខ្ញុំ​សូម​អរគុណ​ឯកឧត្តម​ប្រធានាធិបតី Donald Trump ដែល​ឯកឧត្តម​បាន​យកចិត្តទុកដាក់​ដោយផ្ទាល់ នៅក្នុង​ការផ្ដួចផ្ដើម​និង​ជំរុញ​ឲ្យ​មានការ​ឈប់​បាញ់​គ្នា​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ និង​បន្ត​តាមដាន​ការអនុវត្ត​បទ​ឈប់​បាញ់​ដោយផ្ទាល់ រហូតដល់​មាន​សន្តិ​ភាពជា​អចិន្ត្រៃយ៍​និង​ប្រក្រតីភាព​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ថៃ​នៅពេល​ខាងមុខ​។ បន្ថែម​លើ​នេះ ឯកឧត្តម​ប្រធានាធិបតី​ក៏បាន​ផ្ដល់នូវ​ការយោគយល់​សម្រាប់​កម្ពុ​ជា ដោយបាន​ផ្ដល់នូវ​ឱកាស​ក្នុង​ការបន្ត​ពង្រឹង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក​បន្តទៅ​ទៀត​។

​នៅក្នុង​អំឡុង​ពេលដែល​ខ្ញុំ​បាន​សន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​ឯកឧត្តម​ធានា​ធិបតី Donald Trump កាលពី​ថ្ងៃទី ២៦ និង ២៨ កក្កដា​កន្លងទៅនេះ ខ្ញុំ​បានបញ្ជាក់​អំពី​សារៈសំខាន់​នៃ​សន្តិភាព​និង​ការអភិវឌ្ឍន៍​នៃ​ប្រទេស​កម្ពុជា​ដោយសារ​កម្ពុជា​ទើប​ងើប​ពី​សង្គ្រាមរ៉ាំរ៉ៃ​នៅក្នុង​ប្រទេស​ជាង ៥០០​ឆ្នាំ​មកហើយ​។ នៅក្នុង​ឱកាស​នោះ ខ្ញុំ​ក៏បាន​ស្នើសុំ​ឲ្យ​ឯកឧត្តម​ប្រធានាធិបតី​ផ្ដល់​ការយោគយល់​ផងដែរ សម្រាប់​បន្ធូរ​អត្រាពន្ធ​លើ​ទំនិញ​នាំចូល​ពី​កម្ពុជា អោយនៅ​ត្រឹម​អត្រា​ទាប​ណាមួយ​ដែល​ជួយ​ឲ្យ​កម្ពុជា​មានឱកាស​បន្ត​អភិវឌ្ឍន៍​ប្រទេសជាតិ​និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។

​សម្តេច​បវរ​ឲ្យ​ដឹងថា​៖ ចំពោះ​ការស្នើសុំ​របស់ខ្ញុំ​ពាក់ព័ន្ធ​នឹង​ការយោគយល់​អំពី​អត្រា​ព​ពន្ធ ឯកឧត្តម​ប្រធានាធិបតី​បាន​ប្រាប់​ខ្ញុំ​កាលពី​ថ្ងៃទី ២៨ កក្កដា ថា​នឹង​ពិនិត្យ​សម្រេច ដោយ​ឯកឧត្តម​បាន​ប្រាប់​ខ្ញុំ​ថា​នឹងធ្វើ​ឲ្យ​កម្ពុជា​រីករាយ​សប្បាយចិត្ត (will make you happy)​។ ថ្ងៃនេះ​គឺ​ឯកឧត្តម​បានសម្រេច​បញ្ចុះ​អត្រាពន្ធ​លើ​ទំនិញ​នាំ​ចេញពី​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក​មក​នៅត្រឹម ១៩%​។ លោក​ដូ​ណា​ល់ ត្រាំ​បានដាក់​ឱសានវាទ​ថា​ថ្ងៃទី​១​សីហា​នេះ អត្រាពន្ធ​ថ្មី​លើ​ទំនិញ​នាំចូល នឹងត្រូវ​អនុវត្ត​។ តែ​កាលពី​រសៀល​ថ្ងៃទី​៣១​កក្កដា សេត​វិមាន​បានប្រកាសថា អត្រាពន្ធ​ថ្មី​នេះ​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​៧​សីហា ដើម្បី​ទុកពេល​វេលា​ឲ្យ​អាជ្ញាធរ​គយ​រៀបចំ​ដំណើរការ​ការងារ​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ជុំវិញ​ដំណឹង​ដ៏​ល្អ​របស់​កម្ពុជា ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ សម្រេច​ទម្លាក់​អត្រាពន្ធ​លើ​ការ​នាំចូល​ទំនិញ​កម្ពុជា មក​នៅត្រឹម​១៩% នា​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២៥ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សំខាន់​ណាស់​ដោយសារ មានការ​ពិភាក្សាគ្នា​រវាង​ឯកឧត្តម​ប្រធានាធិបតី និង​សម្តេចនាយក​រដ្ឋមន្ត្រី​បានធ្វើឱ្យ​យើង ទទួលបាន​នូវ​អត្រាពន្ធ​១៩%​នេះ​។ ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២៥ អត្រាពន្ធ​នេះ កម្ពុជា​ទទួលបាន​៤៩% នៅ​ថ្ងៃទី​៧ ខែកក្កដា ពន្ធ​នេះ​បាន​ចុះមក​៣៦% ថ្ងៃនេះ យើង​ទទួលបាន​១៩%​។ ចឹ​ង​បើ​យើង​មើល​ទំហំ​អត្រា​នាំ​ការចុះ​នេះ គឺ​ចុះ​៣០​ពិន្ទុ គឺ​ពី​៤៩% មក​១៩% យើង​ចុះ​បាន​៣០​ពិន្ទុ ក៏ប៉ុន្តែ​បើ​ប្រៀបធៀប​ជា​ភាគរយ​នៃ​ការចុះ គឺ​ចុះ​៦១.២% ចុះ​ច្រើនជាងគេ​នៅ​ទូទាំង​ពិភពលោក​»​។​

​លោក​ស៊ុនចាន់ថុល​ថា​៖​ការបញ្ចុះ​ពន្ធ​ដល់ ១៩%​នេះ នឹង​ធ្វើឱ្យ​កម្ពុជា​អាច​ប្រកួតប្រជែង​ជាមួយ ប្រទេសជិតខាង​បាន​ទាំងអស់​។ លើស​នេះ កម្ពុជា​នឹង​អាច​ថែរក្សា​រោងចក្រ​នៅ​កម្ពុជា ឱ្យនៅ​ស្ថិតស្ថេរ ព្រមទាំង​មានលទ្ធភាព​ពង្រីក​រោងចក្រ​បន្ថែមទៀត តាមរយៈ​ការទាក់ទាញ​វិនិយោគិន​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​។​​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល​បាន​ឲ្យ​ដឹងថា វៀតណាម​ទទួលបាន​ការបញ្ចុះ​ពន្ធ ពី​៤៦%​មក ២០%, ថៃ​ចុះ ពី ៣៦%​មក​១៩%, រីឯ​បង់​ក្លា​ដេ​ស ចុះ​ពី​៣៧%​មក​២០​។​

​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២៥​នេះ​តទៅ ចំពោះ​ទំនិញ​នាំ​ចូលមក​កម្ពុជា​ពី​សហរដ្ឋអាមេរិក គឺ​អត្រាពន្ធគយ​សូន្យ​ភាគរយ​ទាំងអស់ ក្នុងនោះ​ក៏​មានការ​នាំចូល​រថយន្ដ​មួយ​ទឹក ពី​សហរដ្ឋអាមេរិក​ផងដែរ គឺ​ពន្ធគយ ០​ភាគរយ​ដូចគ្នា ចំពោះ​ការ​នាំចូល​រថយន្ដ​មួយ​ទឹក ពី​សហរដ្ឋអាមេរិក​នេះ ការគិត​ពន្ធ​ផ្សេងទៀត​ក្រៅ​អំពី​ពន្ធគយ ដូចជា​អាករ​ពិសេស គឺ​នៅ​គិត​ដដែល​។​
​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​បន្ថែមថា សូម​ជម្រាបជូន​បងប្អូន ក៏ដូចជា​អ្នកវិនិយោគ​ទាំងអស់ សូម​ជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ​គោលដៅ​ចម្បង​របស់​រាជរដ្ឋាភិបាល គឺ​ការពារ​ផលប្រយោជន៍​ជាតិ បូរណភាព​ទឹកដី រក​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រទេសជាតិ ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន ដូច្នេះ​សូម​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​។

​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា សហរដ្ឋអាមេរិក​មិន​ត្រឹមតែ​ជួយ​ឱ្យមាន​កិច្ច​ព្រម​ព្រៀម​បទ​ឈប់​បាញ់​នោះទេ ថែមទាំង​នឹង​បន្ត​តាមដាន​ជំរុញឱ្យមាន​សន្តិភាព​ដូចដើម​វិញ មុន​ថ្ងៃ​ចាប់ផ្តើម​ជម្លោះ​រវាង​កម្ពុជា និង​ថៃ​។
​លោក​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ក្នុងនាម​យើងខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ សូម​កោតសរសើរ​ថ្លែងអំណរគុណ​ទៅ​ឯកឧត្តម​ប្រ​ធា​ធិបតី ប្រ​ធា​ធិបតី​សន្តិភាព ដែល​យើងខ្ញុំ​យល់ឃើញថា យើង​ត្រូវតែ​ស្នើសុំ​ដើម្បី​ឯកឧត្តម​ប្រ​ធា​ធិបតី​ដូ​ណា​ល់ ត្រាំ ទទួលបាន​នូវ​ពានរង្វាន់​ណូបែល​សន្តិភាព​»​។​


​ទាក់ទង​ទំនាស់​កម្ពុជា​ថៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា​;​សារ​ពី​មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេស​អា​មេ​រិ​ក ទទួលបន្ទុក​កិច្ចការ​នយោបាយ ៖ «​ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ជួប​លោក កុយ គួ​ង ឯកអគ្គរាជទូត​កម្ពុ​ជា និង​លោក Suriya Chindawongse ឯកអគ្គរាជទូត​ថៃ ក្នុងជំនួប​ដាច់ដោយឡែក​គ្នា​នៅថ្ងៃនេះ​។ សហរដ្ឋអាមេរិក សូម​អបអរសាទរ​ដល់​ប្រទេស​កម្ពុជា និង​ថៃ ចំពោះ​ការប្រកាស​បទ​ឈប់​បាញ់​គ្នា​កាលពី​ថ្ងៃ​ចន្ទ​នេះ​។ លោក​ប្រធានាធិបតី Trump និង​លោក​រដ្ឋមន្ត្រីការបរទេស Rubio នៅតែ​ប្តេជ្ញាចិត្ត​ដើម្បី​សន្តិភាព​យូរអង្វែង​»​។​a manet tax a manet tax1 a manet tax2 
​