
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5083 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695254 នាក់
ឡាវ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក សម្រាប់ការអភិវឌ្ឍសេវាធុរកិច្ចសម្រាប់អង្គភាពកម្មសិទ្ធិបញ្ញា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
កិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្នុងអំពេលលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានជួបពិភាក្សាការងារជាមួយ លោក Daren Tang អគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដើម្បីពិភាក្សាលើការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញាកម្ពុជា ព្រមទាំងការលើកកម្ពស់ធុរកិច្ច និងសហគ្រិនភាព។
កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ មានគោលបំណងលើកកម្ពស់ការផ្តល់សេវាចុះបញ្ជីកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ច និងអ្នកប្រើប្រាស់ប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ព្រមទាំងផ្សព្វផ្សាយព័ត៌មានកម្មសិទ្ធិបញ្ញាសម្រាប់គាំពារដល់បច្ចេកវិទ្យានវានុវត្តន៍ និងគំនិតច្នៃប្រឌិត ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នឹងបន្តសហការគ្នា ដើម្បីអភិវឌ្ឍប្រព័ន្ធផ្តល់សេវាធុរកិច្ចកម្មសិទ្ធិបញ្ញា ជាពិសេសលើការងារគ្រប់គ្រងឯកសារតាមប្រព័ន្ធអេឡិចត្រូនិច ឌីជីថលូបនីយកម្ម ការស្វែងរក ការបញ្ចូល និងការកែលម្អគុណភាពនៃទិន្នន័យម៉ាក និងការប្រឹក្សាយោបល់លើយុទ្ធសាស្ត្រព័ត៌មានវិទ្យា ការគ្រប់គ្រងធនធាន ហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យកម្មសិទ្ធិបញ្ញា ជាដើម។
សូមបញ្ជាក់ថានាថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាលោកស្រី ចម និម្មលបាន ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លើកទី២០នៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៕