» សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​ស្វាគមន៍​និមន្ត​ព្រះ​តេជគុណ (​លោក​ឪ​ស៊ុ​ច​) មក​រស់នៅ​ប្រទេស​កម្ពុជា​គ្រប់ពេល​ » សម្ដេច​តេ​ជោ ផ្ញើ​ពាក្យ ទៅ​ប្រធាន​ប្តូរ​វេន​អាស៊ាន នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ីរ​អំពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ » ឃាត់ខ្លួន​ជនបរទេស​ម្នាក​ករណី​ដឹកជញ្ជូន​កញ្ឆា​ក្រៀម​ជិត ២០​គីឡូក្រាម » សម្លេង​ចរចា​ប្រហារ​រដ្ឋាភិបាល​ថៃ​របស់​សម្តេច​តេ​ជោ​បានឬអត់? » តារា​ល្បុកតោ​កញ្ញា​ពេជ្រចរណៃ​ប្រឈម​នឹង​ការខូចខាត​រាប់សែន​ដុល្លារ​អាមេរិក​បន្ទាប់ពី​អគ្គិភ័យ​ឆេះ​អាហារ​ដ្ឋា​ន » មាន​មនុស្ស​មក​បំពាន​ចាក់ដី​លុប​ទំនប់​មេទឹក​ឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​យក​ធ្វើ​កម្ម​សិទ្ធ​អាជ្ញាធរ​ប៉ក់​ល្វើយ​ » សម្លេង​ចរចា​រវាង​តេ​ជោ​ហ៊ុនសែន​និង​អ្នកស្រី​ផែ​តង​តាន​ដែល​បែក​ទម្លាយ​ធ្វើ​ឲ្យ​ផ្ទៃក្នុង​ថៃ​ជ្រួលច្របល់​! » នាយករដ្ឋមន្ត្រី​អះអាងថា អត់​រាថយ​ទេ ក្នុងការ​ប្រើប្រាស់​យន្តកា​រ ICJ ដោះស្រាយ​បញ្ហា​ទាំង​៤ ជាមួយ​ថៃ » បុរស​ម្នាក់​ត្រូវបាន​សម្លាប់ នៅ​សង្កាត់​វាល​ពង់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​តែ​កន្លងទៅ​មួយឆ្នាំ​ហើយ​ឃាតក​មិនទាន់​ចាប់បាន » រឿង​ព្រុំដែន​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​រុញ​បាល់​ឲ្យ «​យោធា​ថៃ​d​ដែល​ធ្លាប់មាន​រៀង​អាស្រូវ​ទាត់​! » ប្រទេស​ហ្សេ​៧​កាន់ជើង​អ៊ីស្រាអែល​ចិន​ថា​អាមេរិក​យក​សាំង​ដាក់​ភ្លើង​ប៉ា​គី​ស្ថាន បិទ​ព្រំដែន​គោក​ជាមួយ​អ៉ី​រ៉ង់ » ផ្សព្វផ្សាយ «​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​» ដល់​សិស្ស​ចៅក្រម ព្រះរាជអាជ្ញា និង​សារការី​ » ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ជូន​បណ្តា អង្គទូត​- បរទេស​ប្រចាំ​កម្ពុជា ជា​ផ្លូវការ ចំពោះ​ដំណើរការ​នីតិវិធី​ការ​តាមផ្លូវ​តុលាការ ទៅកាន់​តុលា​យុត្តិធម៌​អន្តរជាតិ បញ្ហា​វិវាទ​ព្រំដែន​កម្ពុជា​-​ថៃ​ » សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​បិទ​ឈប់​ឲ្យ​នាំ​ទំនិញ​កសិកម្ម​ពី​ថៃ​ចូល​កម្ពុជា​បើ​មិន​បើក​ច្រកព្រុំដែន​វិញ​ទេ​! » សហរដ្ឋ​អាម៉េរិក និង​ចិន ព្រមព្រៀង​លើ​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ជា​មូលដ្ឋាន ក្រោយ​ចរចា ២​ថ្ងៃ​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ឯប្រទេសផ្សេងៗទុកសិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12142 នាក់

ម្សិលមិញ 5986 នាក់

សរុប 16959708 នាក់

កម្ពុជា​ដាក់ចេញ​វិធាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​សម្រាប់​ឆ្នាំ​២០២៤​ក្នុងពេល​ថៃ​ថា​ឆ្នាំ​២០២៣​នឹងមាន​ភ្ញៀវទេសចរ​បរទេស​មក​កើន​ដល់​៣០​លាន​នាក់​

​សៀមរាប​៖​ក្នុងពេលដែល​ថៃ​ប្រកាសថា​គេ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​រហូតដល់​២៣​លាន​នាក់​នៅ​កម្ពុជា​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ពី​បញ្ហា​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ថា​៖ «​ក្នុង​គោលនយោបាយ​ដែល​យើង​បានដាក់​ចេញ​នោះ គឺ​ទី​១ រៀបចំ​យន្ត​កាល​ក្នុងការ​អនុវត្ត​ដែល​រៀបចំ​នូវ​ក្រុមប្រឹក្សា​ទេសចរណ៍​មួយ​ជាបន្ទាន់​ដើម្បី​ដែលជា​តួអង្គ​រៀបចំ​ចេញពី​ផែនការ​សកម្មភាព ដឹកនាំ​អនុវត្តន៍ និង​ការដាក់ចេញ​ជា​វិធាន​ការជួយ​លើកទឹកចិត្ត​ប្រតិបត្តិ​ករ​វិស័យ​ឯកជន ក្នុង​ខេត្តសៀមរាប តាមរយៈ​យន្ត​កាល​ជួយ​លើ​ពន្ធ លើកទឹកចិត្ត​ផ្សេងៗ ការត្រៀម​ផ្តល់​ហិរញ្ញប្បទាន ដែលមាន​ការប្រាក់​សម​រម្យ​មួយចំនួន សម្រាប់​ប្រតិបត្តិ​ករ​ក្នុង​វិស័យ​ទេសចរណ៍​»​។​a thai tourist 

​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ (SAI) នា​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​របស់​សម្ដេច​ធិបតី​ជាមួយ​ថ្នាក់ដឹកនាំ​អាស៊ាន ភាគី​កម្ពុជា​បាន​ចរចា​ត​ភ្ជាប់​ជើងហោះហើរ​ជាមួយ​តំបន់​ទេសចរណ៍​នៃ​បណ្ដា​ប្រទេស​អាស៊ាន ដូចជា វៀតណាម (​ដា​ណា​ង​) ឡាវ ហ្វីលីពីន (​សេ​ប៊ូ​) ថៃ (​ភូ​កេ​ត​) ដើម្បី​បង្កើន​ការហោះហើរ​ត្រង់​មកកាន់​កម្ពុជា ហើយ​នៅ​ឆ្នាំ​២០២៤​នេះ កម្ពុជា​សង្ឃឹមថានឹង​សម្រេច​នូវ​កិច្ច​ការតភ្ជាប់​ជើងហោះហើរ​ត្រង់នេះ​។​

​សម្តេច​ធិបតី ឲ្យ​ដឹងថា «​ខ្ញុំ​ក៏​សូម​ផ្តល់​ជូនដំណឹង​ផងដែរ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​កម្ពុ​ជា បានរៀបចំ​អនុវត្ត​គម្រោង​ថ្មី​មួយ ពាក់ព័ន្ធ​នឹង E-Arrival ដើម្បី​ទីមួយ ជួយ​សម្រួល​ក្នុង​ការធ្វើ​ឲ្យ​មាន​ភាពសាមញ្ញ​ក្នុងការ​បំពេញ​ឯកសារ ជា Custom និង​អន្តោប្រវេសន៍ ហើយ​ទី​ពីរ កាត់បន្ថយ​ការប្រើប្រាស់​ក្រដាស ទៅជា​ការប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និ​ច​។ អញ្ចឹង ភ្ញៀវ​ដែល​មក​ទីនេះ​មិនបាច់​ឆ្លងកាត់​ការបំពេញ​ទម្រង់​ទេ ដើម្បី​ងាយស្រួល​។ គម្រោង​នេះ ដែល​ត្រូវធ្វើ​ឲ្យ​ចប់​ចុងឆ្នាំ​២០២៣ នឹងត្រូវ​អនុវត្ត​ជា​គម្រោង​គម្រូ Pilot Project នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប​មុនគេ នៅ​ឆ្នាំ​២០២៤»​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ឆ្នាំ​២០២៤ ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​ទំនាក់ទំនង​ប្រជាជន​កម្ពុជា​-​ចិន ដូច្នេះ​នឹងមាន​ការចូល​មក​ទេសចរណ៍​ច្រើន​ពី​ប្រជាពលរដ្ឋ​ចិន​។ សម្តេច​ធិបតី បានប្រកាស​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​ចិន មក​ទស្សនា​កម្ពុជា​។​​សម្តេច​ធិបតី ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​ខេត្តសៀមរាប ខិតខំ​ធានា​សន្តិសុខ សណ្តាប់ធ្នាប់​នៅ​តំបន់​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការដាក់ឱ្យ​ប្រើប្រាស់​ព្រលានយន្តហោះ និង​ការដាក់ចេញ​យុទ្ធសាស្ត្រ «​ទស្សនា​សៀមរាប ឆ្នាំ​២០២៤» គឺជា​ការជួយ​ស្រោចស្រង់​ទេសចរណ៍​នៅ​សៀមរាប​ឡើងវិញ​។ សម្តេច​ធិបតី បាន​ថ្លែងបន្តថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ នឹង​ក្លាយជា​កាលានុវត្តភាព​ប្រកបដោយ​សក្តានុពល​ដ៏​ខ្លាំងក្លា និង​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​របស់​កម្ពុជា​និយាយ​ដោយឡែក ព្រមទាំង​វិស័យ​ទេសចរណ៍ និង​វិស័យសេដ្ឋកិច្ច​នៅ​ទូទាំងប្រទេស​និយាយ​ជារួម​។​

​សម្ដេច​ធិបតី​បាន​បញ្ជាក់ថា ចំពោះ​កិច្ច​ការពង្រីក​វិសាលភាព​ការប្រើប្រាស់​បណ្ណ​ព្រំដែន ក្រសួងមហាផ្ទៃ​កំពុងធ្វើការ​ជាមួយ​ភាគី​ថៃ ដើម្បី​ជួយ​សម្រួល​ទេសចរ​និង​ប្រជាពលរដ្ឋ​ថៃ​ដែល​មកពី​ខេត្ត​ជាប់​ព្រំដែន អាចធ្វើ​ដំណើរ​មកកាន់​ខេត្តសៀមរាប​បាន ដោយ​មិនចាំបាច់​ប្រើប្រាស់​លិខិតឆ្លងដែន​។​​ក្រៅពីនេះ ក៏​នៅមាន​ការរៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​នៅក្នុង​ខេត្តសៀមរាប ដូចជា​កីឡា​រត់​ម៉ា​រ៉ា​តុង កិច្ចប្រជុំ​កំពូល​ធំៗ ពិធីបុណ្យ​ជាតិ​ទៀត​ដែរ​។​

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​លើកទឹកចិត្ត​ដល់​រដ្ឋបាលខេត្ត​យូ​ណាន ប្រទេស​ចិន សូម​ចូលរួម​រៀបចំ​ព្រឹត្តិការណ​ទេសចរណ៍​នានា​នៅ​ខេត្តសៀមរាប ឬ​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​ឱ្យបាន​ច្រើន​មកកាន់​ខេត្តសៀមរាប ព្រោះ​ជា​ខេត្តសៀមរាប​និង​ខេត្ត​យូ​ណាន​ជា​ខេត្ត​សម្ពន្ធ​មេត្រីភាព​នឹង​គ្នា​ស្រាប់​។​​សម្ដេច​ធិបតី​បាន​បន្ថែមថា ប្រសិនបើ​មានតែ​ព្រលានយន្តហោះ អត់​មាន​កម្មវិធី​ជួយ​ឱ្យ​ទេសចរ​មក​ទេ ក៏​មិន​ចំណេញ​ដែរ ទេសចរ​មក​ច្រើន​ហើយ តែ​ខ្វះ​សេវាកម្ម​គុណភាព ខ្វះ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​គាំទ្រ ក៏​ទេសចរ​គេ​មិន​សប្បាយចិត្ត​ដែរ ដូច្នេះ​ស្នើឱ្យ​វិស័យ​ឯកជន​ពង្រឹង​សេវាកម្ម​ទេសចរណ៍​ឱ្យបាន​ល្អ​។​

​សូមបញ្ជាក់ថា ចំនួន​ភ្ញៀវ​បរទេស​មក​ប្រទេស​ថៃ បាន​កើន​លើស​ចំនួន ២៣​លាន​នាក់ ដែល​បង្កើត​ប្រាក់ចំណូល​ប្រហែល ៩៨១,៦៩​ពាន់​លាន​បាត (២៧,៦៥​ពាន់​លាន​ដុល្លារ​)​។​​ប្រភពពី​ក្រសួងទេសចរណ៍ និង​កីឡា របស់​ថៃ បាន​ឲ្យ​ដឹងថា ម៉ាឡេស៊ី​ឈរ​នៅ​លំដាប់​កំពូល​ក្នុង​បញ្ជី​ភ្ញៀវ​បរទេស​ដែល​មក​ប្រទេស​ថៃ មាន​ជាង ៣,៨២​លាន​នាក់ បន្ទាប់មក​ប្រទេស​ចិន ជាង ២,៩​លាន​នាក់​, សាធារណរដ្ឋ​កូរ៉េ ជាង ១,៣៧​លាន​នាក់​, ឥណ្ឌា ជាង ១,៣៥​លាន​នាក់ និង​រុស្ស៊ី ជាង ១,១៧​លាន​នាក់​។​

​លោកស្រី Sudawan Wangsuphakijkosol រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​កីឡា​ថៃ បាន​និយាយថា​លោកស្រី​រំពឹងថា នឹងមាន​ទេសចរ​បរទេស​កាន់តែ​ច្រើនឡើង​នៅលើ​ដី​ថៃ​នៅ​សប្តាហ៍​ក្រោយ ដោយសារ​ចំនួន​ជើងហោះហើរ​កាន់តែច្រើន និង​រដូវរងារ នៅក្នុង​ប្រទេស​របស់​ពួកគេ​។​​លោកស្រី Sudawan បាន​អះអាងថា ការលើកលែង​តម្លៃ​ទិដ្ឋាការ​សម្រាប់​ភ្ញៀវទេសចរ​មកពី​ប្រទេស​ចិន កា​ហ្សា​ក់​ស្ថាន និង​ឥណ្ឌា ក៏ដូចជា​ការអនុគ្រោះ​ទិដ្ឋាការ​រយៈពេល​វែង​សម្រាប់​ជនជាតិ​រុស្សី នឹង​រួមចំណែក​ដល់​ចំនួន​ភ្ញៀវទេសចរ​កាន់តែច្រើន​មកកាន់​ប្រទេស​ថៃ​នៅមុន​ដំណាច់​ឆ្នាំនេះ​។

​លោក សេដ្ឋា ថា​វី​ស៊ី នាយករដ្ឋមន្ត្រី​ថៃ បានលើកឡើង​នាពេល​កន្លងទៅនេះ ថា ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​ប្រទេស​ថៃ នឹង​កើន​លើស ៣០​លាន​នាក់​នៅ​ឆ្នាំ ២០២៣​នេះ​។​សូមជម្រាបថា ក្នុងឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​នៃ​វេទិកា «​រាជរដ្ឋាភិបាល -​ផ្នែក ឯក ជន​» លើក​ទី​១៩ កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​ថ្មីៗ​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បានសម្រេច​ផ្តល់​កម្ចី​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ចំនួន ៥០​លាន​ដុល្លារ ជាមួយនឹង​អត្រា​ការប្រាក់​សមរម្យ និង​លក្ខខណ្ឌ​អនុគ្រោះ​ផ្សេងទៀត ដើម្បី​ធានា​អនុញ្ញាតឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​អាច​ទទួលបាន​នូវ​ហិរញ្ញប្បទាន និង​ចំនួន​ទឹកប្រាក់​សមរម្យ​តាម​ប្រភេទ​អាជីវកម្ម​។​a thai tourrist