» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7683 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697854 នាក់

សេនានុព័ន្ធ​យោធា​មកពី​ប្រទេស​មហាអំណាច និង​ប្រទេស​មា​ជិ​ក​អាស៊ាន ព្រមទាំង​មន្ត្រី​នានា សរុប​១៣​ប្រទេស ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង នៅ​តំបន់​សមរភូមិ ខេត្តព្រះវិហារ


​ព្រះវិហារ​៖ សេនា​នុ​ព័​ន្ធ័​យោធា​មកពី​ប្រទេស​មហាអំណាច និង​ប្រទេស​មា​ជិ​ក​អាស៊ាន ព្រមទាំង​មន្ត្រី​ទូត​នានា សរុប​១៣​ប្រទេស​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៥ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅ​តំបន់​សមរភូមិ ច្រក​អានសេះ ខេត្តព្រះវិហារ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​និង​ជំនួប​មេ​យោធា​ភូមិភាគ​ប្រទេស​ថៃ​និង​កម្ពុជា​។ មន្ត្រី​ទូត​បរទេស​ដែល​ចូលរួម​សង្កេត​កាណ៍​រួមមាន​៖ សហរដ្ឋអាមេរិក ចិន ជប៉ុន រុស្សី កូរ៉េ អូស្ត្រាលី និង​ប្រទេស​សមាជិក ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហ​បុរី ឡាវ វៀតណាម មី​យ៉ាន់​ម៉ា​។​ក្រៅពីនោះមានកាសែតបរទេសនិងក្នុងស្រុកផងដែរ។a atacher1 

កាលពី​ថ្ងៃទី​២៩​កក្កដា​លោក ជុំ ស​ន្ទ​រី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​កម្ពុជា បាន​លើកឡើងថា បទ​ឈប់​បាញ់​កម្ពុជា​-​ថៃ ទទួល​បានការ​សាទរ​យ៉ាងខ្លាំង​ក្លា​ពី​បណ្តា​ប្រទេស​មហាអំណាច​ធំៗ និង​សហគមន៍​អន្តរជាតិ ដែល​នឹង​ជំរុញ​ឱ្យ​ភាគី​ទាំង​អនុវត្តបាន​ពេញលេញ​។​​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំឡើង​ដោយ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សង្ខេប​ព័ត៌មាន​ស្តីពី «​លទ្ធផល​នៃ​ការអនុវត្ត​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ​» នា​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៥​នេះ លោក ជុំ ស​ន្ទ​រី បាន​លើកឡើងថា មហាអំណាច​ធំៗ និង​សហគមន៍​អន្តរជាតិ រួមមាន សហរដ្ឋអាមេរិក អង្គការ​សហ​ប្រជា​តិ ជប៉ុន អូស្ត្រាលី សហភាព​អឺរ៉ុប ចក្រភព​អង់ បារាំង អាល្លឺម៉ង់ សុទ្ធតែ​បានចេញ​សារ​អបអរសាទរ និង​អំពាវនាវ​ឱ្យ​ភាគី​ទាំងពីរ​គោរព​កិច្ចព្រមព្រៀង​នេះ នឹង​ធ្វើការ​ជាមួយគ្នា ឆ្ពោះទៅរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​។​

​លោក ជុំ ស​ន្ទ​រី បាន​លើកឡើងថា លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​កិច្ចចរចា​នាំឱ្យមាន​បទ​ឈប់​បាញ់​នេះ បានលើកឡើង​នៅក្នុង​បណ្តាញ​សង្គម របស់លោក​ថា លោក​ទើបតែ​បាន​សន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ និង​នាយករដ្ឋមន្ត្រី​កម្ពុជា​។ លោក​មាន​ក្តី​រីករាយ​សូម​ប្រកាសថា បន្ទាប់ពី​ការចូលរួម​របស់លោក ប្រទេស​ទាំងពីរ​បាន​ឈានដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់ និង​សន្តិភាព​»​។
​លោក ដូ​ណា​ល់ ត្រាំ​បន្ថែមថា​តាមរយៈ​ការបញ្ចប់​សង្គ្រាម​នេះ យើង​បាន​សង្គ្រោះ​ជីវិត​មនុស្ស​រាប់ពាន់នាក់​។ ដោយសារ​បទ​ឈប់​បាញ់​នេះ​លោក​បញ្ជា​ឲ្យ​ក្រុមការងារ​ពាណិជ្ជកម្មរ​បស់​លោក​ចាប់ផ្តើម ការចរចា​ជាមួយ​ប្រទេស​ទាំងពីរ​ឡើងវិញ​។​ជាមួយគ្នានេះ លោក​ក៏បាន​បញ្ជាក់ថា លោក​បាន​ចូល​បញ្ចប់សង្គ្រាម​ជាច្រើន ក្នុង​រយៈពេល​៦​ខែ ដែលជា​មោទនភាព​មួយ ហើយ​ចាត់ទុកថា លោក​គឺជា​ប្រធានាធិបតី​សម្រាប់​សន្តិភាព​។​

​ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ា​កូ រ៉ូ​ប៊ី​យ៉ូ បាន​សម្តែង​ការ​សាទរ​ចំពោះ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ ដោយបាន​បញ្ជាក់ថា លោក​ប្រធានាធិបតី Trump និង​រូបលោក​ផ្ទាល់ ប្តេជ្ញា​បញ្ឈប់​អំពើហិង្សា​ជាបន្ទាន់ ហើយ​រំពឹងថា​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា និង​ថៃ នឹង​គោរព​យ៉ាង​ពេញលេញ​នូវ​ការប្តេជ្ញាចិត្ត​ក្នុងការ​បញ្ចប់​ជម្លោះ​នេះ​។​​លោក ម៉ា​កូ រ៉ូ​ប៊ី​យ៉ូ បញ្ជាក់ថា «​យើង​សូម​កោតសរសើរ​ចំពោះ​នាយករដ្ឋមន្ត្រី អាន់​វ៉ា អ៊ីប្រាហ៊ីម ចំពោះ​ភាពជា​អ្នកដឹកនាំ​របស់លោក និង​រដ្ឋាភិបាល​ម៉ាឡេស៊ី ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចពិភាក្សា​ទាំងនេះ​។ យើង​សូម​អំពាវនាវ​ដល់​គ្រប់ភាគី ឱ្យ​អនុវត្តតាម​ការប្តេជ្ញាចិត្ត​របស់​ពួកគេ ហើយ​សហរដ្ឋអាមេរិក នឹង​បន្ត​ចូលរួម​ក្នុង​ដំណើរការ​នេះ​ដែល​រៀបចំ​ដោយ​សហរដ្ឋអាមេរិក និង​ម៉ាឡេស៊ី ដើម្បី​បញ្ចប់​ជម្លោះ​»​។​

​ទន្ទឹមគ្នានេះ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres ស្វាគមន៍​ចំពោះ​បទ​បាញ់​គ្នារ​វា​កម្ពុជា និង​ថៃ ដែលជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះទៅរក​ការបញ្ចប់​នូវ​អរិភាព​បច្ចុប្បន្ន និង​ការធ្វើឱ្យមាន​ភាព​ធូរស្រាល​ចំពោះ​ភាព​តានតឹង​នេះ ។​លោក​ថែមទាំង​ស្នើឱ្យ​ភាគី​ទាំងពីរ​គោរព​កិច្ចព្រមព្រៀង​នេះ​ឱ្យបាន​ពេញលេញ​។ អង្គការសហប្រជាជាតិ​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​គាំទ្រ ដល់​ការខិតខំ​ប្រឹងប្រែង​ដែល​សំដៅ​លើកស្ទួយ​សន្តិភាព និង​ស្ថេរភាព នៅក្នុង​តំបន់​។​

​រដ្ឋមន្ត្រី​កាបរ​ទេ​ជប៉ុន ក៏​សាទរ និង​លើកឡើង​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ មានតម្លៃ​ណាស់ សម្រាប់​សន្តិភាព និង​ស្ថេរភាព​ក្នុង​តំបន់​។​ក្នុងន័យនេះ ជប៉ុន​បាន​នឹង​កំពុងធ្វើការ​ទំនាក់ទំនង​ជាមួយ​កម្ពុជា និង​ថៃ ដើម្បី​បន្ធូ​បន្ថយ​ភាព​តានតឹង​។​ចំណែក​ប្រទេស​អូស្ត្រាលី សហភាព​អឺរ៉ុប ចក្រភព​អង់ បារាំង អាល្លឺម៉ង់ ក៏បាន​ចេញ​សារ​អបអរសាទរ និង​អំពាវនាវ​ឱ្យ​ភាគី​ទាំងពីរ​គោរព​កិច្ចព្រមព្រៀង​នេះ នឹង​ធ្វើការ​ជាមួយគ្នា ឆ្ពោះទៅរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដូចគ្នា​ផងដែរ​។

​គួរ​បញ្ជាក់ថា បទ​ឈប់​បាញ់​មួយ​រវាង​កម្ពុជា និង​ថៃ​ត្រូវបាន​សម្រេច​ឡើង ក្រោយ​កិច្ចប្រជុំ​បន្ទាន់​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ លោក Phumtham Wechayachai នៅ​រសៀល​ថ្ងៃ​ចន្ទ ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ក្រោម​ការសម្របសម្រួល​របស់ លោក អាន​វ៉ា អ៉ី​ប្រា​ហ៉ី​ម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដោយមាន​ការចូលរួម​ពី​តំណាង​សហរដ្ឋអាមេរិក និង​ចិន​៕a atacher a atacher2 a atacher3 a jum sunry 
​