» ​កម្ពុជា​អរគុណ​អាមេរិក​រឿង​យក​ពន្ធគយ​នាំចូល​ត្រឹម​៣៦​ភាគរយ​និង​សន្យា​តស៊ូ​បន្ទាប់ពី​ត្រាំ​បើកផ្លូវ​! » “​រុក្ខទិវា ៩​កក្កដា​” នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម ក្រោម​ព្រះរាជាធិបតី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សក​ម្ម​ជន​អំពាវនាវ​សុំ​ជួយទប់​ស្គា​ត់​ការបំផ្លាញ​ » ថៃ​ជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​ដែល​រឹបអូស​គ្រឿងញៀន​ជាង​១០០​តោន​ជាប់សង្ស័យថាជាប្រទេសឆ្លងកាត់ » រដ្ឋបាល​រាជធានី​ភ្នំពេញ ហៅ​ពលរដ្ឋ​៣​គ្រួសារ​ដែល​រង​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​បាសាក ចាក់អង្រែ​ក្រោម​–​ព្រែកប្រា មក​សួរថា​យក​សំណង​ឬ​អត់​? » ចិន​ព្រមាន​អាមេរិក និង​ព្រមាន​ប្រទេស​ណា​ដែល​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​អាម៉េរិក​ដើម្បី​រុញ​ចិន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល​ » ពន្ធគយ​អាមេរិក​ថ្មី​លើ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​១៤ ក្នុងនោះ​កម្ពុជា​៣៦%​ស្មើ​ថៃ​តែ​ខ្ពស់ជាង​វៀតណាម​! » ថៃ​ធើ​ស៊ី៎​ឧកញ៉ា​កុក​អាន​សមាជិក​ព្រឹទ្ធ​ភា​កម្ពុជា​ប្រតិកម្ម​ថា​បៀម​ឈាម​ព្រួស​ » កម្ពុជា​ស្នើ​ថៃ​ឱ្យ​ឈប់​ប្រើ​ផែនទី​ឯកតោភាគី​ដែល​បំពាន​លើ​M0U​ឆ្នាំ​២០០០ » មក​ស្គាល់​មនុស្ស​មានអំណាច​ទី​២​នៅក្នុង​ប្រទេស​ថៃ​! » អាជ្ញាធរ​ជាតិ​ព្រះវិហារ រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១៧ នៃ​ការចុះ​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក (៧ កក្កដា ២០០៨- ៧ កក្កដា ២០២៥)​និង​ភាព​ឈឺផ្សារ​របស់​ថៃ » ឧកញ៉ា ស្រី ចាន់ថន​និមន្ត​លោកតា ស៊ុ​ច ចុះ នាំយក​គ្រឿង​អំណោយ​ជូន​កងទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ នៅ​ព្រះ​វិ​ហ៊ា​រ​ » មន្ត្រី​ព្រំដែន​កម្ពុជា​វៀតណាម​កោះធំ អនុញ្ញាតឱ្យ​សាច់គោ និង​ភ្លៅ​មាន់​ជាង​៨​តោន នាំចូល​ពី​វៀតណាម​មន្ត្រី​កសិកម្ម​អ្នក​ចាប់​!? » កម្ពុជា បានទទួល​ការអនុញ្ញាត​ជា​ផ្លូវការ​ពី​អគ្គ​រដ្ឋបាល​គយ​ចិន ដើម្បី​ចាប់ផ្តើម​ធ្វើការ​នាំចេញ​ផ្លែ​ទុរេន​ស្រស់ » ពលករ​ខ្មែរ ថៃ នៅតែ​បន្ត​ឆ្លងដែន​ពី​ថៃ​ចូលមក​កម្ពុជា តាម​ច្រកទ្វារព្រំដែន​អូរ​ស្មាច់​បើមកអស់តើមានការងារធ្វើគ្រប់អត់? » ទិញ​ថ្នាំពេទ្យ​ពី​ថៃ មក​ព្យាបាល​ជម្ងឺ តែ​កាសែត​ថៃ​ផ្សាយ​ថា​:​ជា​អំណោយ​មនុស្សធម៌ ទៅវិញ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 455 នាក់

ម្សិលមិញ 9098 នាក់

សរុប 17065998 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅរក​ភី​ផ្សារ​នៅ​ប្រទេស​ចំ​បួន​នៅ​អារ៉ាប់​មួយ​សប្តាហ៍


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២៤​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីត រដ្ឋ​កាតា សាធារណរដ្ឋ​តួ​ក​គី​យេ និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម សរុប​រយៈពេល​១​សប្តាហ៍ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២៤​។​a hun arab 

​អមដំណើរ សម្តេច​តេ​ជោ​ប្រធានព្រឹទ្ធសភា រួមមាន​លោក អ៊ុច បូរ​រិ​ទ្ធ អនុប្រធាន​ទី​១ ព្រឹទ្ធសភា ព្រមទាំង​ថ្នាក់ដឹកនាំ​សំខាន់ៗ​នៃ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​សភាពាណិជ្ជកម្ម​កម្ពុជា​ដែល​គេ​ជឿថា​ជា​ទស្សនកិច្ច​ស្វែងរក​ទីផ្សារ​ថ្មី​សម្រាប់​កម្ពុជា​ក្នុងពេលដែល​កម្ពុជា​ត្រូវ​ប្រឈម​និង​ការ​កាត់ផ្តាច់​ប្រពន្ធ​អនុគ្រោះ​ពន្ធ​(EBA)​។​​យោងតាម​សេចក្តីប្រកាស​ពត៍​មាន​របស់​ព្រឹទ្ធសភា​នៅក្នុង​ដំណើរ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីត សម្តេច​តេ​ជោ​ប្រធានព្រឹទ្ធសភា នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​បណ្ឌិត អាប់​ឌុល​ឡា មហា​ម៉េ​ដ អ៊ីប្រាហ៊ីម អាល់​-​សេក្ខ ប្រធានសភា​អា​រ៉ា​ប៊ី​សា​អូឌីត និង​ជាមួយ​ព្រះអង្គម្ចាស់ មហា​ម៉េ​ដ ប៊ី​ន សាល​ម៉ាន ប៊ី​ន អាប់​ឌុល​ឡា​ហ្ស៊ី​ស អាល់​សូដ នាយករដ្ឋមន្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​បន្ទាប់មក​នៅ​រដ្ឋ​កាតា សម្តេច​តេ​ជោ​ប្រធានព្រឹទ្ធសភា នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក ហាស​សាន ប៊ី​ន អាប់​ឌុល​ឡា អាល់​ហ្កា​នី​ម ប្រធានសភា​នៃ​រដ្ឋ​កាតា និង​ជាមួយ​លោក សេក្ខ មហា​ម៉េ​ដ ប៊ី​ន អាប់​ឌុល​រ៉ា​ហ្ស​ម៉ាន់ ប៊ី​ន ចាស់​ស៊ីម អាល​ថា​នី នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​នៃ​រដ្ឋ​កាតា​។​​នៅ​សាធារណរដ្ឋ​តួ​ក​គី​យេ សម្តេច​តេ​ជោ​ប្រធានព្រឹទ្ធសភា នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក​សាស្ត្រាចារ្យ​បណ្ឌិត នូ​ម៉​ង់ គ័​រ​ទុល​មុ​ស ប្រធានរដ្ឋសភា​តួ​ក​គី​យេ និង​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា ការងារ​ជាមួយ​លោក រេ​ជីប ថា​យ​យ៉ុ​ប អ៊ែរ​ដ៏​វ៉ាន់ ប្រធានាធិបតី​តួ​ក​គី​យេ​។ ក្រៅពីនេះ សម្តេច​តេ​ជោ ប្រធានព្រឹទ្ធសភា នឹង​អញ្ជើញ​ចូលរួម​កម្មវិធី​សំខាន់ៗ​ដទៃទៀត រួមទាំង​អញ្ជើញ​ទស្សនា​ទីតាំង​ជា​ប្រវត្តិសាស្ត្រ របស់​តួ​ក​គី​យេ​ផងដែរ​។​

​នៅ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម សម្តេច​តេ​ជោ​ប្រធានព្រឹទ្ធសភា នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក សា​ឃើ​រ ហ្គោ​បា​ហ្ស ប្រធានសភា​នៃ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​ថ្វាយ​សវនាការ​សម្តែង​ការគួរសម​ជាមួយ​ព្រះអង្គម្ចាស់ សេក្ខ មហា​ម៉េ​ដ ពិន ហ្សេ​យឺត អាល ណា​ហ៊ី​យ៉ាន ប្រធានាធិបតី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។​​តាម​ការវាយតម្លៃ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្តេច​តេ​ជោ​ប្រធានព្រឹទ្ធសភា នៅ​បណ្តា​ប្រទេស​ជា​មិត្ត​ខាងលើ ជាការ​បង្ហាញ​យ៉ាងច្បាស់​ពី​សារៈសំខាន់ និង​តួនាទី​កាន់តែ​សកម្ម​នៃ «​ការទូត​សភា​» ដែលជា​អាទិភាព​មួយ​នៃ អាទិភាព​ទាំងពីរ​របស់​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ប្រធានព្រឹទ្ធសភា ក្នុងការ​រួមចំណែក​ដ​ល់​ការពង្រឹង និង​ពង្រីក​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​កម្ពុជា ជាមួយ​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​បណ្តា​ប្រទេស​ជា​មិត្ត ដើម្បី​ជា​គុណប្រយោជន៍​ដល់​ប្រជាជន ការអភិវឌ្ឍ​ប្រទេសជាតិ​រីកចម្រើន និង​ដើម្បី​សន្តិភាព ស្ថិរភាព និង​សន្តិសុខ ក្នុង​តំបន់ និង​ពិភពលោក​។​

​សូមបញ្ជាក់ថា​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ អំពី​អត្ថប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ រវាង​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (Cambodia-UAE CEPA) នា​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​លើកឡើងថា អ្វី​ដែលជា​បញ្ហា​ប្រឈម​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច គឺ​ភាព​ចង្អៀត​នៃ​ផលិតផល​នាំចេញ ដោយ​ការនាំចេញ​ផ្អែកទៅលើ​ផលិតផល​ចម្បង​តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ​។ ដើម្បី​ចាកចេញ​ពី​ភាព​ចង្អៀត​នៃ​ផលិតផល​នាំចេញ​នេះ ត្រូវតែមាន​ការខិតខំ​ប្រឹងប្រែង​បង្កើន​ផលិត កែច្នៃ ដើម្បី​នាពេលខាងមុខ កម្ពុជា​អាច​នាំចេញ​ផលិត​ច្រើន​មុខ​បាន ទៅកាន់​ទីផ្សារ​ច្រើន​ប្រទេស​។​

​លោកស្រី​បានបញ្ជាក់​បន្ថែមថា «​ការដែល​យើង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ បានន័យថា​ទីផ្សារ​កាន់តែច្រើន ត្រូវតែ​បូកផ្សំ​ជាមួយ​ផលិតផល​របស់​យើង ក៏​កាន់តែច្រើន​ផងដែរ ពីព្រោះ​យើង​ក៏​មិន​អាចមាន​ទីផ្សារ ហើយ​យើង​មិនមាន​ផលិតផល​ទៅ​លក់​នោះទេ បានន័យថា មិនអាច​ទាញយក​ផលប្រយោជន៍​បាន​ពេញលេញ ដោយ​ប្រសិទ្ធភាព​នោះទេ​»​។​​លោកស្រី​ឲ្យ​ដឹងថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម កម្ពុជា​អាច​នាំ​ទំនិញ​ទៅ​ទីផ្សារ​អេ​មី​រ៉ា​ត​អារ៉ាប់​រួមជាមួយ​អត្រាពន្ធ​សូន្យ​លើ​មុខទំនិញ​សំខាន់ៗ​ជាច្រើន​ប្រភេទ​រហូត​៩៧.៧៦% ដែលមាន​ដូចជា កាបូប​ធ្វើដំណើរ​, ស្បែកជើង​, មុខទំនិញ​វាយ​ន​ភណ្ឌ​, សម្លៀកបំពាក់​, កង់​, បន្ទះ​សូ​ឡា​, គ្រឿង​បង្គុំ​អេឡិចត្រូនិក​, រថយន្ត​អគ្គិសនី​, កៅស៊ូ​(Latex), អង្ករ​, ដំឡូង​មី​, គ្រាប់ស្វាយចន្ទី​, ម្រេច​, គ្រាប់​កាហ្វេ​, បន្ទះ​ខ្លឹមចន្ទន៍​, បន្លែ​, ផ្លែឈើ​, ម្ហូបអាហារ​កំប៉ុង អាហារ​កែច្នៃ​ពី​អង្ករ និង​ប្រភេទ​ទំនិញ​កសិកម្ម​កែច្នៃ​ជាច្រើន​ប្រភេទ​។

បន្ថែម​ពីនេះ កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​អនុញ្ញាតឱ្យ​កម្ពុជា អាច​ផ្គត់ផ្គង់​សេវា​ពាណិជ្ជកម្ម​សំខាន់ៗ​ប្រមាណ ១២០​ប្រភេទ ដែល​វិនិយោគិន​កម្ពុជា មានឱកាស​ទៅធ្វើ​អាជីវកម្ម​បម្រើសេវា​កម្ម​នៅ​ទីនោះ ដូចជា សេវាកម្ម​អាជីព​និង​ធុរកិច្ច សេវាកម្ម​សំណង់​និង​វិស្វកម្ម និង​សេវាកម្ម​បរិស្ថាន ជាដើម​។​​សូមជម្រាបថា បន្ទាប់​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​ចូល​ជា​ធរមាន​កាលពីដើមឆ្នាំ​២០២៤​នេះ កម្ពុជា​បាន​នាំចេញ​ទំនិញ​សំខាន់ៗ ទៅ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម រួមមាន​សម្លៀកបំពាក់ ស្បែកជើង កាបូប យានយន្ត​និង​គ្រឿង​បង្គុំ ផលិតផល​កៅស៊ូ ក្នុងតម្លៃ​ជាង​៥៥​លាន​ដុល្លារ​។​a hun arab1