» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5929 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696100 នាក់

អ្នករាយការណ៍ពិសេសពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចង់ដឹងសុខទុក្ខជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ

 

 


ភ្នំពេញ៖ លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានសម្តែងនូវក្តីបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន និងបានគូសបញ្ជាក់ថា លោកនឹងទៅពិនិត្យស្ថានភាពសិទ្ធិមនុស្ស របស់ជនភៀសសឹកដោយផ្ទាល់។a keo sithy2 

មតិរបស់លោក Thomas Andrewsបានធ្វើឡើងក្នុឱកាសជួបពិភាក្សាការងារជាមួយលោក កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) តំណាងដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន គ.ស.ម.ក. និងក្រុមការងារអន្តរក្រសួង រួមមាន តំណាងមកពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជួបប្រជុំជាមួយនឹង លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះផ្តោតលើវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

លោក កែវ សុទ្ធិ បានលើកពីខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជន ដើម្បីសម្រេចបានគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងចំណូលមធ្យមកម្រិតខ្ពស់ក្នុង ឆ្នាំ២០៥០ ព្រមទាំងការយកចិត្តទុកដាក់លើមូលធនមនុស្ស ជាពិសេសការផ្តល់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ ចំនួន ១,៥ លាននាក់ តាមរយៈគោលនយោបាយអាទិភាព ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីតួនាទីសំខាន់របស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា តាមរយៈយន្តការទទួលបណ្ដឹង ស្រាវជ្រាវ និងដោះស្រាយបណ្តឹង ការផ្សព្វផ្សាយអប់រំសិទ្ធិមនុស្ស និងការរៀបចំរបាយការណ៍សិទ្ធិមនុស្សជាតិ ដាក់ទៅគណៈកម្មាធិការតាមសន្ធិសញ្ញាដែលកម្ពុជាបានផ្តល់សច្ចាប័ន និងក្រុមប្រឹក្សាសិទ្ធិមនុស្ស។

លោក កែវ សុទ្ធិ បានសង្កត់ធ្ងន់អំពីសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា ដែលបង្កឱ្យមានជនភៀសសឹកជាង ៦៤០ ០០០នាក់។ ទោះបីជាមានកិច្ចព្រមព្រៀងស្តីពី បទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏រហូតមកដល់បច្ចុប្បន្នជនភៀសសឹកកម្ពុជាចំនួនជាង ២០ ០០០ នាក់ មិនអាចត្រលប់ទៅលំនៅឋានវិញបាន ដោយសារការរាយបន្លាលួស ការដាក់ទូរកុងតឺន័រ ការកម្ទេចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ការកាន់កាប់ដោយខុសច្បាប់របស់ យោធាថៃលើទឹកដីកម្ពុជា។ ការណ៍នេះ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ និងការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli)។

លោក កែវ សុទ្ធិ បានលើកឡើងពីជំហររបស់ប្រទេសកម្ពុជាក្នុងការដោះស្រាយជម្លោះនេះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសការប្រើប្រាស់យន្តការកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (The Cambodia-Thailand Joint Boundary Committee - JBC)។

លោក Thomas Andrews បានសម្តែងនូវក្តីបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន និងបានគូសបញ្ជាក់ថា លោកនឹងទៅពិនិត្យស្ថានភាពសិទ្ធិមនុស្ស របស់ជនភៀសសឹកដោយផ្ទាល់។ លោក Thomas Andrews បានកោតសរសើរចំពោះប្រទេសកម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការកម្រិតអន្តរជាតិយ៉ាងល្អ ជាពិសេសការទទួលយកអនុសាសន៍ UPR ជុំទី៤ របស់ប្រទេសកម្ពុជា លើសពី ៨៤% ព្រមទាំងការលើកកម្ពស់និងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ លោកក៏បានលើកឡើងពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសិទ្ធិសេរីភាពជាមូលដ្ឋានមួយចំនួនផងដែរ។

លោក កែវ សុទ្ធិ បានគូសបញ្ជាក់ពីការចូលរួមរបស់ប្រទេសកម្ពុជាជាមួយនឹងប្រទេសបារាំង ក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពី “ការធ្វើឱ្យលែងមានទោសជាសកលនៃការស្រឡាញ់ភេទដូចគ្នា (Towards Universal Decriminalization of Homosexuality)” ដែលគ្រោងនឹងអនុម័តអំឡុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៦២។ លោក បានជម្រាបដល់ លោក Thomas Andrews ថាសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ បានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី រួចហើយ។

ចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោកបានគូសបញ្ជាក់ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការដាក់ចេញឱ្យប្រើប្រាស់ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចាត់វិធានការម៉ឺងម៉ាត់ ក្នុងការចុះស៊ើបអង្កេត និងបង្ក្រាបទីតាំងសង្ស័យ ព្រមទាំងចាប់ខ្លួនជនជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សូមបញ្ជាក់ថាលោក ថូម៉ាស អេនឌ្រូ(Thomas Andrews) អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានចាប់ផ្តើមបំពេញការងារពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦រហូតដល់ដាច់ខែ។ លោកមានកម្មវិធីជាមួយភាគីពាក់ព័ន្ធនានា ដូចជាតំណាងសង្គមស៊ីវិល សហជីព មេដឹកនាំគណបក្សប្រឆាំង មេដឹកនាំគណបក្សកាន់អំណាច គណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងគ្រោងធ្វើដំណើរទៅកាន់តំបន់ជនភៀសសឹកកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃ។ ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយនានាបានដាក់ក្តីសង្ឃឹមថា អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាលោក ថូម៉ាស អេនឌ្រូ នឹងមានរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាប្រកបដោយការថ្លឹងថ្លែងដែលអាចទទួលយកបានពីគ្រប់ភាគី។

សូមជម្រាបថា លោក Tom Andrews ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិតែងតាំងឱ្យក្លាយជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និងបានចូលបំពេញតួនាទីពេញលេញក្នុងអំឡុងខែឧសភា ឆ្នាំ២០២៦ ជំនួសលោក វីទីត មុនតាប៊ន ដែលបានលាលែងពីតំណែង។ ការលាលែងរបស់បុរសជនជាតិថៃរូបនេះ ធ្វើឡើងអំឡុងពេលដែលប្រទេសកម្ពុជា និងថៃ មានជម្លោះព្រំដែននឹងគ្នានៅក្នុងឆ្នាំ២០២៥៕a keo sithy1 a kem humanright